no-alternative title

MSI “MSIology” គឺជាព្រិត្តិការណ៍បង្ហាញផលិតផលកុំព្យូទ័រយួដៃសេរីថ្មីចុងក្រោយ RTX 30 ជាមួយប្ចេកវិទ្យា Wi-Fi 6E

កាលពីថ្ងៃទី 13 វេលាម៉ោង 11:00pm កន្លងទៅនេះ ក្រុមហ៊ុន MSI បានទ្រួសត្រាយនៅក្នុងទីផ្សារកុំព្យូទ័រយួរដៃសម្រាប់ហ្គេម បានបញ្ចេញនូវផលិតផលដំបូងរបស់ខ្លួននៅឆ្នាំ 2021 ដើម្បីអបអរខួបទី 35 ឆ្នាំ របស់ខ្លួន។ ព្រិត្តិការនេះ គឺមិនត្រឹមតែនាំមកជាមួយនូវ “Ishtar Gate” វប្បធម៌សម័យបុរាណត្រឡប់មកជីវិតរស់នៅវិញទេ ប៉ុន្តែក៏បាននាំមកនៅ នាគរាជ TIAMAT Edition នៅលើម៉ូឌែល GE76 Raider Laptop ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រិត្តិការណ៍នេះ MSI បង្ហាញនូវកុំព្យូទ័រយួរដៃ ដែលមានសមត្ថភាពខ្លាំង បំពាក់មកជាមួយ NVIDIA® GeForce RTX™ 3080 GPU ចុងក្រោយបង្អស់ និងបច្ចេកវិទ្យា Wi-Fi 6E ដំបូងគេនៅលើពិភពលោក ដែលកំពង់ទទួលបានកំណត់ត្រាជាច្រើន។

The MSIology -គឺជាការបង្ហាញឥតដែនកំណត់នៅក្នុងព្រឹត្តិការណ៍នេះ ក្រោមសំលេងគ្រហឹមនៃនាគដ៏អស្ចារ្យ TIAMAT ដែលជាមាតានៃព្រះជាម្ចាស់សម័យបុរាណ ពីទីក្រុងប្រវត្តិសាស្ត្រ Bobylonian លំយោលនៃអារ្យធម៌។ ជាមួយនិងរឿងដំណាលរបស់នាគ MSI បាននាំត្រលប់មកវិញនូវសម័យកាលវីរៈបុរស ហើយបង្ហាញនូវបច្ចេកវិទ្យាទំនើប និងការបង្ហាញជាច្រើនទៀតឥតដែនកំណត់។

ដំបូង MSI បង្ហាញ “GE76 Raider Dragon Edition Tiamat” វាត្រូវបានបង្កើតឡើងដោយមានចំនួនកំណត តំណាងអោយប្រលឹងនៃ TIAMAT និងភាពខ្លាំងរបស់ខ្លួនដែលមិនអាចប្រកែកបាន។ តាមរយៈនៃការឆ្នៃប្រឌិតបច្ចេកវិទ្យា សត្វទេវទាំង ១១ “Ishtar Gate” ត្រូវបានឆ្លាក់នៅលើតួនៃកុំព្យូទ័រយួរដៃដ៏អស្ចារ្យ។ ចំលាក់ស្រាលៗនៅលើតួជាសញ្ញាបង្ហាញនូវថាមពលអាថកំបាំងពីបុរាណកាល។

ក្រៅពីការរចនានៅលើតួរបស់វា “GE76 Raider Dragon Edition Tiamat” គឺជាដំណោស្រាយដ៏ឥតខ្ចោះ  ជាមួយបច្ចេកវិទ្យាចុងក្រោយ NVIDIA GeForce RTX 30 series graphics និង Intel Core i9 Processor។ MSI   ទោះបីដៃគូរសហការ Intel និង NVIDIA ក៏ដោយ MSI នៅតែជាអ្នកមុនគេនៅក្នុងទីផ្សារ ដែលបំពាក់បច្ចេកវិទ្យាគ្នានពីរនេះ និង ផ្តល់អោយ CPU អាចធ្វើការ ជាមួយ VRAM បានយ៉ាងល្អ វាបានបង្កើនល្បឿន បញ្ជូនទិន្នន័យយ៉ាងមានប្រសិទ្ធិភាពនៅក្នុងប្រព័ន្ធ និងដល់ពេលដែលយើងបញ្ចេញនូវកុំព្យូទ័រយួរដៃដ៏មានសក្តានុពលជាមួយ RTX 30 Series។ ជាលទ្ធផល និងអោយអ្នកលេងហ្គេមរីករាយជាមួយ AAA Games ដោយមិនចាំបាច់កែសម្រួលនៅលើកុំព្យូទ័រ។

ក្នុងព្រិត្តិការណ៍នេះ Kaustubh Sanghani, VP/GM, GPU Products មកពីក្រុមហ៊ុន NVIDIA បានសង្កត់ធ្ងន់ទៅលើ សម្ថភាពដ៏អស្ចារ្យដែលរួមសហការអភិវឌ្ឍន៍ លើ កុំព្យូទ័រម៉ាក MSI “មានលក្ខណៈពិសេសជាច្រើននៅក្នុង GeForce RTX™ 30 Series សម្រាប់កុំព្យូទ័រយួរដៃ New 2nd gen RT Cores, 3rd gen Tensor Cores, និង new SM in the NVIDIA Ampere ដែលវាបានផ្តល់នូវសម្ថភាពខ្លាំងសម្រាប់លេង ហ្គេម និង កម្មវិធី ឆ្នៃប្រឌិតផ្សេងៗ។”

លោក NukemDukem ដែលត្រូវបានគេស្គាល់ថាជា Streamer និង Gamer ល្បីល្បាញជុំវិញពិភពលោក បានចែករំលែកបទពិសោធន៍ការតេស្ដសាកល្បងនៅលើ GE76 Raider បានមានប្រសាសថា “អរគុណដល់ កុំព្យូទ័រយួរដៃម៉ាក MSI ដែលបានផ្តល់នូវសម្ថភាពដំណើរដ៏អស្ចារ្យ ដែលមានបច្ចេកវិទ្យា ដូចជា 4K Ray Tracing, DLSS 2.0 ដែលអាចអោយលេងហ្គេម Watch Dogs Legion ក្នុងកម្រិត 4K ក្នុងហ្វ្រេមកម្រិតខ្ពស់ នៅពេលប្រើ RTX ក្រាហ្វិច។ ខ្ញុំបានលេងជាច្រើនម៉ោងហើយវានៅតែដំណើរការបានយ៉ាងល្អ និងរីករាយជាមួយវាក្នុងកម្រិត AAA។ ក្រៅពីបំពាក់ជាមួយបច្ចេកវិទ្យាចុងក្រោយ MSI ក៏បាននាំមុខគេលើឧបករណ៍ភ្ជាប់អ៊ីនធឺណេត Wi-Fi 6E មុនគេបង្អស់ ដែលមានសម្ថភាព បញ្ជូរហូតដល់ 6 GHz និងបញ្ចេញទិន្ន័យបានយ៉ាងលឿនទៀតផង សម្រាប់វីដេអូ Streaming, VR និងការភ្ជាប់ផ្សេងៗទៀត។

ជាម៉ូដែលដ៏វៃឆ្លាត GE Raider Series, MSI បានបង្ហាញ GE76 Raider ដែលមានអេក្រង់ ១៧.៣អ៊ីញ និង GE76 Raider Dragon Edition Tiamat  និង១៥.៦អ៊ីញ GE66 Raider។ Jarrod’s Tech ជា YouTuber    បច្ចេកវិទ្យា ដែលគេទទួលស្គាលជុំវិញពិភពលោក មានយោបលថា “GE76 មានអេក្រង់លឿនរហូតដល់ 300Hz និងមើលទៅត្រជាក់ភ្នែក។”  “វាថ្ម 99.9Whr ដាក់ចូលនៅក្នុងកុំព្យូទ័រយួរដៃ ផ្តល់អោយលោកអ្នកងាយស្រួលក្នុងការធ្វើការងារនៅខាងក្រៅ” “GE76 នៅតែជាវីរៈបុរសរបស់ GE66 ជាមួយនិងការរចនាពណ៌ទឹកប្រាក់ខ្មៅយ៉ាងល្អ និងភ្លើង RGB ដ៏ស្រស់ស្អាត។” “មានបំពាក់រន្ធតភ្ជាប់ជាច្រើន ដូចជា 2.5 gigabit Ethernet, Speaker និង 1080p webcam”

បន្ថែមលើនេះទៀត យើងក៏មានកុំព្យូទ័រយួរដៃដែលផ្តោតលើ ការងារវីស្វករ គឺ GP66 និង GP76 Leopard ធ្វើអោយមានការភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍។ ពួគវាបានបំពាក់មកជាមួយ I/O ports គ្រប់សព្វ ដែលអាចជួយដល់ការងារ វិស្វករបានយ៉ាងរលូន និងអាចបញ្ចេញបានរហូតដល់ 8K ដែលធ្វើអោយគុណភាពនៅលើអេក្រង់កាន់តែច្បាស់។ ឧទាហរណ៍ KeoKeN Interactive ជាអ្នកផលិតហ្គេម មកពីប្រទេសស៊ុយអែត យល់ថាវាជាកុំព្យូទ័រដ៏ល្អមួយ វាធ្វើអោយមានការភ្ញាក់ផ្អើលជាមួយនិងការគណនា ដូចជា 3D rendering, Blender និងកម្មវិធីវិស្វករ សមត្ថភាពស្មើរពីរដង ដោយគ្រាន់តែប្រើកំលាំងត្រឹមពាក់កណ្តាល។

Richenel Held, Senior Product Marketing Manager របស់ក្រុមហ៊ុន MSI Notebook Department បានបន្ថែមថា GP Leopard បានបំពាក់មកជាមួយ ក្រាហ្វិច RTX 3080 រួមបញ្ចូល Hardware និង Software ដើម្បីធានាបានថា វាមានសមត្ថភាពអាចដំណើរការកម្មវិធីវិស្វករបានយ៉ាងរលូន។  បន្ថែមលើនេះទៀត ក្រុមហ៊ុន MSI បានសហការជាមួយ Microsoft Azure Cloud ក្នុងការគណនាលើសេណារីយ៉ូអ្នកប្រើប្រាស់ ដោយប្រើបច្ចេកវិទ្យា AI ក្នុងកម្មវិធីបង្កើនប្រសិទ្ធិភាពថ្មីមួយនៅក្នុង MSI Center។ ខណៈណាមានការងារច្រើន ក្នុងពេលតែមួយ AI និងបង្កើនសម្ថភាពប្រពន្ធ័ដំណើរការដោយស្វ័ប្រវត្តិ និងរក្សាដំណើរការឡើងវិញនូវឧបករណ៍ ដោយលុបបំបាត់ការកែសម្រួលដោយផ្ទាល់ពីអ្នកប្រើប្រាស់។

ការទទួលបានពានរង្វាន់ GS66 Stealth Series ដោយការធ្វើអោយប្រសើរឡើងជាមួយនិងបច្ចេកវិទ្យាចុងក្រោយរបស់ ក្រាហ្វិចកាត RTX 30 Series និងវាអាចរាប់រងការងារធ្ងន់ៗ បានយ៉ាងស្រួល និងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេម បានយ៉ាងរលូន។ការរចនារលោង បានធ្វើអោយវាក្លាយជាផលិតផលល្អឥតខ្ចោះ សាកសមសម្រាប់អ្នកធ្វើជំនួញ ដែលចូលចិត្តលេងហ្គេមបន្ទាប់ពីបំពេញការងារ។

ក្រុមហ៊ុន MSI បានណែនាំផលិតផលដែលមានរាងស្តើងបំផុតក្នុងលោក គឺកុំព្យូទ័រហ្គេម ទំហំ 15.6 អ៊ីញ ម៉ូដែល Stealth 15M ជាប្រភេទកុំព្យូទ័រដែលទាន់សម័យ វាជាកុំព្យូទ័រហ្គេមដែលបំពាក់ជាមួយនិង CPU Intel 11th Gen H Processor រហូតដល់ 5GHz ដំបូងគេបង្អស់នៅក្នុងលោក ជាមួយនិងក្រាហ្វិច RTX 30 Series។ ជាជម្រើសសម្រាប់ Mainstream gamer ស្តើង និងស្រាល GF Thin Series ក៏ត្រូវបានធ្វើការកែប្រែរដោយបំពាក់ RTX 30 Series ផងដែរ វាបាននាំមកនូវប្រសិទ្ធភាពដំណើរការកាន់តែប្រសើរផងដែរ។ ជាមួយនិងក្រាហ្វិចថ្មីនេះ MSI ក៏បានបង្កើតម៉ូឌែល Creator 15 ជាកុំព្យូទ័រដែលផ្តោតលើ Creators។ វាបំពាក់មកជាមួយអេក្រង់ 4K True Pixel ដែលមានការទទួលស្គាល់ដោយ Calman និងពណ៌ 100% AdobeRGB ធានាថាអ្នកប្រើប្រាស់និងទទួលបាននូវពណ៌ច្បាស់ដូចក្នុងជីវិតពិតៗ។

នៅទីបញ្ចប់នៃព្រិត្តិការបង្ហាញផលិតផលនេះ MSI បង្ហាញ នូវពានរង្វាន់ដែលទទួលបានក្នុងព្រិត្តិការណ៍ CES 2021 សម្រាប់ផលិតផលរបស់ខ្លួន រូមមាន៖ ទាន់សម័យ និងស្តើង បានទៅលើ GS76 Stealth, កុំព្យូទ័រយួរដៃសម្រាប់អ្នកជំនួញ Summit E15, កុំព្យទ័រដែលអាចបត់បាន Summit E16 Flip សម្រាប់ជំនួន និងផលិតភាព វាភ្ជាប់មកជាមួយនិងប៊ិច MSI PEN ទាន់សម័យ ដែលសុទ្ធតែទទួលបានរង្វាន់។ MSI ផ្តោតលើកុំព្យូទ័រយួរដៃ ដែលបំពាក់ជាមួយបច្ចេកវិទ្យាទាន់សម័យនៅក្នុងព្រិត្តិការណ៍ “MSIology” ពីអ្នកប្រើប្រាស់ដែលចង់ស្វែងរកកុំព្យូទ័រអាចជួយសម្រេចកិច្ចការមានប្រសិទ្ធភាព ឬសម្រាប់ហ្គេម MSI គឺជាជម្រើសល្អបំផុតសម្រាប់អ្នក៕

MSI Cambodia Fan Page: https://www.facebook.com/MSIGamingCambodia

លោកអ្នកអាចរកទិញបាននៅតាមហាងៈ https://www.msi.com/service/wheretobuy/#105,

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន