no-alternative title

ក្រោយពេលដែលអាជីវកម្មស្មាតហ្វូនថមថយឥទ្ធិពលនោះ នៅពេលនេះ Huawei បានបញ្ចេញនូវ Desktop ដំបូងបំផុតរបស់ខ្លួនសម្រាប់ទីផ្សារពិភពលោកវិញម្តង

កាលពីខែវិច្ឆិកាឆ្នំមុននេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវកុំព្យូទ័រ Desktop ដំបូងបំផុតនៅក្នុងប្រទេសចិន ហើយពេលនេះកុំព្យូទ័រនេះ ក៏ត្រួវបានក្រុមហ៊ុននេះបង្ហាញចេញនៅក្នុងទីផ្សាររបស់ពិភពលោកផងដែរ។ នៅថ្ងៃនេះ យោងតាមការបញ្ជាក់ក្នុងទំព័រ MateStation S desktop ក៏មានការបង្ហាញខ្លូនរបស់ម៉ាស៊ីនេះ នៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Huawei របស់ប្រទេសម៉ាឡេស៊ីផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនចិនមួយនេះ បានធ្វើការឌីស្សាញរូបរាងថ្មីទៅលើម៉ូដែលថ្មីនេះ បើសិនយើងធៀបទៅនឹងកុំព្យូទ័រ MateStation B515 គឺមានអាប់ដែតច្រើនផងដែរ។ ម៉ាស៊ីននេះ មានវិមាត្ររទំហំ 93x 293x315.5mm និងទម្ងន់ 4.2kg។ នៅលើកុំព្យូទ័រនេះមាន Wi-Fi និង Bluetooth 5.0 ហើយផ្នែកខាងមុខរបស់វា គឺមានរន្ធដោត USB-A និង USB-C connectors រួមជាមួយនឹងរន្ធដោតកាសស្តាប់ 3.5 mm headphone port ផងដែរ។ ផ្នែកខាងក្រោយវិញនោះ គឺមានរន្ធ  USB-A, HDMI, Ethernet connectors ជាដើម។

កុំព្យូទ័រ Huawei MateStation S នេះ ប្រើប្រាស់នូវបន្ទះឈីប AMD Ryzen 5 4600G processor និងមានរ៉េមទំហំ 8GB 3200MHz DDR4 RAM និងមានម៉េមូរី 256GB solid-state drive។ សម្រាប់កុំព្យូទ័រ Huawei Mate Station S នេះតម្លើងមកជាស្រេចនូវ  Windows 10 និងទ្រទ្រង់នូវមុខងារជាច្រើនដូចជា  Huawei Share និង  multi-screen ថែមទៀតផង។

Mate Station S នេះ មានអេក្រង់ទំហំ 23.8 អ៊ីង បង្ហាញរូបភាណកម្រិត Full HD (1920 x 1080 pixels) Huawei monitor។ ម៉ាស៊ីននេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ TUV Rheinland International សម្រាប់ការពារភ្នែកផងដែរ។ បន្ថែមពីនេះ វាក៏មាន Mouse និង Keyboard មកជាស្រេចផងដែរ។ សម្រាប់តម្លៃរបស់កុំព្យូទ័រ Huawei Mate Station S នៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន