no-alternative title

MSIology: Tech meets Aesthetic ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបង្ហាញចេញនូវសមិទ្ធិផលថ្មីដែលប្រើប្រាស់នូវបន្ទះឈីបថ្មី Intel® H Series ជំនាន់ទី 11

ថ្មីៗនេះ MSI ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃ បានបង្ហាញចេញនូវភាពអស្ចារ្យជាច្រើនរបស់ខ្លួនតាមរយៈព្រឹត្តិការណ៍និម្មិត “MSIology: Tech meets Aesthetic”។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន MSI នេះ គឺមានផ្តោតទៅលើ Creators និងអ្នកចូលចិត្តលេងហ្គេម។ ក្រុមហ៊ុន MSI មានមោទនភាពក្នុងការបង្ហាញនូវកុំព្យូទ័រយួរដៃជាច្រើនរបស់ខ្លួនដែលបំពាក់នូវបន្ទះឈីប Intel® H series processors ជំនាន់ទី 11 និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3080 Laptop GPU ដែលនេះ មានន័យថា សមត្ថភាពនៃកុំព្យូទ័រទាំងនេះគឺមានការកើនឡើងដល់ទៅ 30%។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីកម្លាំងម៉ាស៊ីននេះ ក្រុមហ៊ុន MSI បានប្រើប្រាស់នូវសមាសភាគខ្លាំងៗ និងមានល្បឿនលឿនដូចជា PCIe Gen4, Thunderbolt™ 4 និង Wi-Fi 6E ជាដើម។ បើនិយាយអំពីកុំព្យូទ័រលេងហ្គេមវិញនោះ ក្រុមហ៊ុន MSI ក៏បានបង្ហាញនូវមុខងារពិសេសៗផ្តាច់មុខជាច្រើនដូចជា “Discrete Graphics Mode” នៅក្នុងការពង្រឹងទៅលើក្រាហ្វិក និងការប្រើប្រាស់នូវអេក្រង់កម្រិតខ្ពស់ដែលមានកម្រិតដល់ទៅ FHD 360Hz និង  QHD 240Hz refresh rate ថែមទៀតផង។

ក្រុមហ៊ុន MSI បង្ហាញនូវព្រឹត្តិការណ៍ “Tech meets Aesthetic”

ក្រុមហ៊ុន MSI តែងតែនាំយកនូវអ្វីដែលជាការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់ខ្លួនតាមរយៈព្រឹត្តិការណ៍ថ្មីៗរបស់ខ្លួន។ នៅក្នុងពេលនេះ ព្រឹត្តិការណ៍  “MSIology: Tech meets Aesthetic” នេះ ក្រុមហ៊ុន MSI បាននាំអ្នកគាំទ្ររបស់ខ្លួនអោយទៅកាន់ពិភពកាឡាក់ស៊ីមួយដែលពោរពេញទៅដោយភាពអស្ចារ្យមែនទែន។ ព្រឹត្តិការណ៍នេះ ក៏មានការថ្លែងសន្ទរកថា ដោយលោក Derek Chen ដែលជាប្រធានផ្នែកទីផ្សារ និងលក់កុំព្យូទ័រ MSI Notebook នៅជុំវិញពិភពលោក។ បន្ថែមពីនេះ ក្រុមហ៊ុន MSI ក៏បានអញ្ជើញនូវមនុស្សល្បីល្បាញដូចជាលោក Nate Heck ដែលឈ្នះពានរង្វាន់ “Emmy Awards” និងឈ្នះពានរង្វាន់អូស្កា Ru Kuwahata ដើម្បីបង្ហាញអំពីបច្ចេកវិទ្យា និងសោភ័ណ្ឌភាពដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។

កុំព្យូទ័រ Creator Z16 ល្អបំផុតទាំងផ្នែកសោភ័ណ្ឌភាព និងការច្នៃប្រឌិត

ក្រុមហ៊ុន MSI បានបង្ហាញនូវកុំព្យូទ័រ Flagship Laptop Creator Z16 របស់ខ្លួន ដែលមានអេក្រង់កម្រិត 16:10។ កុំព្យូទ័រនេះ គឺជាផលិតផលដែលមានគុណភាពខ្ពស់ ហើយវាឈ្នះនូវពានរង្វាន់ IF World Design Award ថែមទៀតផង។

កុំព្យូទ័រ Creator Z16 នេះ មានការឌីស្សាញរូបរាងយ៉ាងយកចិត្តទុកដាក់ខ្ពស់ប្រកបដោយភាពស្រស់ស្អាត និងច្នៃប្រឌិតខ្ពស់បំផុត។ ការឌីស្សាញទៅលើកុំព្យូទ័រ Creator Z16 i នេះគឺមានការប្រើប្រាស់នូវអាលុយមីញ៉ូម CNC និងពណ៌  Lunar Gray រូបរាងស្តើងកម្រាស់ត្រឹមតែ  16mm ហើយវាមានការបញ្ចូលគ្នានូវ Texture ភាពទាន់សម័យ និងភាពលេចធ្លោថែមទៀត។

លោក Linus Sebastian មកពី “Linus Tech Tips” បាននិយាយថា “បើនិយាយអំពីកម្លាំងម៉ាស៊ីន កម្រិតពណ៌ច្បាស់ ការតភ្ជាប់ទំនាក់ទំនង ថាមពលថ្ម អ្នកអាចធ្វើការជ្រើសរើសនូវកុំព្យូទ័រ Z16 នេះបាន ហើយវាមានទម្ងន់ត្រឹមតែ 2.2 គីឡូក្រាមប៉ុណ្ណោះ។” អេក្រង់នេះគឺមានកម្រិត 16:10 ដែលធំជាងមុនដល់ទៅ 11% និងការប្រើប្រាស់នូវកម្រិតភាពច្បាស់កម្រិត  QHD+ ។ កុំព្យូទ័រ Creator Z16 នេះនាំយកនូវបច្ចេកវិទ្យា  MSI True Pixel technology ដែលបង្ហាញអំពីពណ៌ច្បាស់ កម្រិត 100% DCI-P3 color gamut ផងដែរ។

កុំព្យូទ័រ  Creator Z16 នេះមានបន្ទះឈីប  Intel processor ជំនាន់ទី 11 និងក្រាហ្វិកកាត NVIDIA GeForce RTX 3060 Laptop GPU ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាប្រើប្រាស់នូវបច្ចេកវិទ្យាដំណោះស្រាយទៅលើប្រព័ន្ធត្រជាក់ផ្តាច់មុខ  Cooler Boost Trinity+ cooling របស់ក្រុមហ៊ុន MSI ហើយវាអាចធ្វើការ Render ទៅលើ 3D animation បានលឿនជាងមុនដល់ទៅ 40% ផងដែរ។ បច្ចេកវិទ្យា WI-FI 6E ក៏ផ្តល់នូវល្បឿនលឿនជាងបច្ចេកវិទ្យាWiFi 5 ដល់ទៅ 3 ដងផងដែរ។

បទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងម៉ូឌែល Creator 17 និង  Creator M16

លោក Dereck បាននិយាយថា “កុំព្យូទ័រ MSI Creator series ពេលនេះធ្វើការ upgrade ជាមួយនឹងបន្ទះឈីប  Intel H series processors ជំនាន់ទី 11 ដ៏ខ្លាំងក្លាបំផុត។ យើងផ្តល់នូវជំរើសជាច្រើនក្នុងការបំពេញនូវតម្រូវការសម្រាប់ Creators និងនាំយកនូវភាពអស្ចារ្យជាច្រើនទៀតសម្រាប់ Creators ទាំងអស់ផងដែរ។” នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវវត្តមានរបស់កុំព្យូទ័រ Creator 17 ដែលមានអេក្រង់ Mini LED ហើយវាពិតជាស្រស់ស្អាត និងអស្ចារ្យមែនទែន។

កុំព្យូទ័រ  Creator 17 នេះគឺមានកម្រាស់ស្តើង និងជាកុំព្យូទ័រយួរដៃដ៏ខ្លាំងក្លាបំផុត។ សម្រាប់ creators ដែលចង់បាននូវកុំព្យូទ័រដែលខ្លាំងក្លា និងអេក្រង់ធំសម្រាប់កែប្រែវីដេអូនោះ កុំព្យូទ័រ  creator 17 នេះ គឺជាជម្រើសដ៏ល្អបំផុតក្នុងការប្រើប្រាស់។ សម្រាប់កុំព្យូទ័រ Creator M16 នេះគឺមានអេក្រង់ទំហំ 16-inch, 500 nits ដែលច្បាស់ជាងកុំព្យូទ័រផ្សេងៗទៀតដល់ទៅ 66% ផងដែរ។ វាក៏មានកម្រិតអេក្រង់  16:10 aspect ratio ដែលផ្តល់នូវការទស្សនាដ៏អស្ចារ្យបំផុតផងដែរ។ 

ការលេងហ្គេមកាន់តែអស្ចារ្យជាមួយនឹងម៉ូឌែល Katana/Sword GF & Pulse GL

ក្រុមហ៊ុន MSI ក៏បាននូវយកនូវភាពអស្ចារ្យជាច្រើនទៀតមកកាន់ទស្សនិកជនផងដែរ។ ក្រុមហ៊ុននេះ បានបង្ហាញនូវកុំព្យូទ័រថ្មីៗរបស់ខ្លួនដែលមានរូបរាងស្រស់ស្អាត និងពោរពេញដោយស្ទាយ៍ទាក់ទាញបំផុត។ ក្រុមហ៊ុន MSI ធ្វើការជាមួយនឹងលោក  Tsuyoshi Nagano ដែលជាសិល្បករដ៏ល្បីល្បាញដែលមាន Artworks ដ៏អស្ចារ្យនៅក្នុង RPG “Romance of the Three Kingdoms” និង "Nobunaga's Ambition" ។

ការឌីស្សាញរូបរាងទៅលើកុំព្យូទ័រ Katana GF76 និង GF66 គឺប្រកបដោយផ្នែកសិល្បៈពិតៗតែម្តង។  បន្ថែមពីនេះទៀតនោះ ក្តារចុច  Gaming-Red backlit keyboard ក៏បង្ហាញអំពីថាមពលដ៏អស្ចារ្យរបស់អ្នកលេងហ្គេមផងដែរ។ ដើម្បីធ្វើអោយបទពិសោធន៍នេះកាន់តែអស្ចារ្យបន្ថែមទៀតនោះ ក្រុមហ៊ុន MSI ក៏បង្ហាញនូវម៉ូឌែល  MSI Sword 17 និង  Sword 15 ជាមួយនឹងម៉ាកសញ្ញាពណ៌ស Clear-White ដ៏ស្រស់ស្អាតថែមទៀត។ 

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះក៏បង្ហាញនូវម៉ូឌែល Pulse GL seriesដែលបង្ហាញអំពីថាមពលដ៏អស្ចារ្យនៃជីពចររបស់ចក្រវាលនេះផងដែរ។ ក្រុមហ៊ុន MSI បានសហការជាមួយនឹង  Maarten Verhoeven ដែលឈ្នះនូវពានរង្វាន់ឌីជីថល Zbrush World Champion ក្នុងការឌីស្សាញគំនិតសម្រាប់កុំព្យូទ័រ  MSI Pulse GL76 និង GL66 នេះផងដែរ។ ជាមួយនឹងការប្រើប្រាស់នូវតួខ្លួនប្រផេះទីតាញ៉ូមនេះ កុំព្យូទ័រ Pulse GL នេះគឺពោរពេញដោយបច្ចេកវិទ្យា និងសមត្ថភាពខ្លាំងក្លា។

លោក Clark Peng នាយកគ្រប់គ្រងផ្នែកផលិតផលកុំព្យូទ័រ MSI Notebook និយាយថា “គ្រាន់តែលឺឈ្មោះរបស់ម៉ូឌែលនេះ Pulse GL បង្ហាញអំពីអ្នកចម្បាំងដ៏អស្ចារ្យដែលកាន់នូវកាំភ្លើងពោរពេញដោយថាមពលនៅក្នុងហ្គេមនោះ។” ក្រុមហ៊ុន MSI បំពាក់ននូវកម្លាំងដ៏ខ្លាំងក្លានៅលើម៉ូឌែល  GF series នេះផងដែរដូចជាបន្ទះឈីប  Intel H series CPU ជំនាន់ទី 11 និងក្រាហ្វិកកាតNVIDIA® GeForce RTX™ 30 series GPU ដែលពង្រឹងសមត្ថភាពល្អជាងមុនដល់ទៅ 60% ផងដែរ។ ក្រុមហ៊ុនMSI ក៏ធ្វើការ upgrade ទៅលើប្រព័ន្ធត្រជាក់នៃម៉ាស៊ីនរបស់ខ្លួនផងដែរជាមួយនឹងកង្ហារចំនួន 2 និងបំពង់បំភាយកំដៅចំនួន 6 នៅខាងក្នុងដែលធ្វើអោសីតុណ្ហភាពត្រជាក់ថែមទៀត។

អនុភាពដ៏ខ្លាំងក្លានៃកុំព្យូទ័រលេងហ្គេម GE Raider, GP Leopard និង GS Stealth series

សម្រាប់កុំព្យូទ័រលេងហ្គេមរបស់ក្រុមហ៊ុន MSI នេះ ក៏ទទួលបាននូវការ Upgrade ចុងក្រោយបំផុតផងដែរ។ កុំព្យូទ័រ GE76 Raider នេះគឺមានបំពាក់នូវបន្ទះឈីប processor ចុងក្រោយបំផុត និងបន្ទះឈីបGeForceRTX 3080 Laptop GPU ជាមួយនឹង  165W TGP ខ្ពស់បំផុតផងដែរ។

សម្រាប់កុំព្យូទ័រ GP Leopard series នេះក៏ផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតក្នុងការប្រើប្រាស់ទៅលើការងារជាច្រើនទាំងអ្នកលេងហ្គេម និងវិស្វករផងដេរ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ  GS Stealth series ក៏នាំយកនូវការលេងហ្គេមរបស់អ្នកឈានទៅកាន់កម្រិតថ្មីមួយកាន់តែអស្ចារ្យជាងមុនផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន