no-alternative title

MSI GE75 Raider គឺជាកុំព្យូទ័រជំនាន់ថ្មី ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា ផ្តល់នូវល្បឿនលឿន គ្មានដែនកំណត់ក្នុងការប្រើប្រាស់

បន្ទាប់ពីបង្ហាញខ្លួននៅលើទីផ្សារអស់មួយរយៈ កុំព្យូទ័រ MSI GE75 Raider ត្រូវបានគេចាត់ទុកថា គឺជាកុំព្យូទ័រជំនាន់ថ្មីដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ ដោយសារតែម៉ាស៊ីននេះ ប្រើប្រាស់នូវឈីប Intel® Core™ i7-9750H-Processor ជំនាន់ទី 9 និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 2060 with 6GB GDDR6  ដែលមានសមត្ថភាពផ្តល់នូវល្បឿនម៉ាស៊ីនខ្លាំងក្លា គ្មានដែនកំណត់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការឌីស្សាញដែលមានរូបរាងស្តើង រួមជាមួយល្បឿនលឿន នៅក្នុងការលេងហ្គេមកាន់តែអេមថែមទៀតនោះ ម៉ាស៊ីននេះត្រូវបានគេបំពាក់នូវ NVIDIA Turing GPU ថ្មី រួមទាំងការធ្វើបច្ចុប្បន្នភាពនៃក្រាហ្វិកកាត RTX Platform ថែមទៀតផង។ សម្រាប់ក្រាហ្វិកកាត RTX Series នេះ គឺបាននាំយកនូវបច្ចេកវិទ្យាឆ្លាតវៃ និងល្អបំផុតសម្រាប់ប្រើប្រាស់ទៅលើកិច្ចការងារប្រចាំថ្ងៃថែមទៀត។ ល្បឿនរបស់វាលឿនជាងមុន 45% ហើយវាក៏ដំណើរការនូវបច្ចេកវិទ្យា Real-Time Ray Tracing សម្រាប់បង្កើនល្បឿនទៅលើការលេងហ្គេម និងការពង្រឹងទៅលើសមត្ថភាព AI ផងដែរ។  ខាងក្រោមនេះ គឺលក្ខណៈសម្បតិ្ត និងមុខងារដែលមាននៅលើម៉ាស៊ីននេះ៖

ការឌីស្សាញដែលមានភាពច្នៃប្រឌិតខ្ពស់៖ កុំព្យូទ័រនេះ មានការឌីស្សាញដែលមានលក្ខណៈជា “3D Dragon Spine” ដែលមើលទៅពិតជាទាក់ទាញខ្លាំងក្លាមែនទែន។ អេក្រង់របស់វាមានកម្រិត 240HZ ULTRA-HIGH REFRESH RATE ដែលផ្តល់នូវពណ៌ច្បាស់ និងទាក់ទាញបំផុត។ សម្រាប់គែមរបស់វាពិតជាស្តើងមែនទែន ហើយរូបរាងរបស់វាតូចងាយស្រួលដាក់តាមខ្លួន និងផ្តល់បទពិសោធន៍នៃការប្រើប្រាស់ល្អបំផុត។ ពិសេសជាងនេះទៀតនោះ វាភ្ជាប់ជាមួយនឹងក្តារចុច PER-KEY RGB GAMING KEYBOARD របស់ក្រុមហ៊ុន STEELSERIES ដែលអ្នកអាចផ្លាស់ប្តូរពណ៌ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបានផងដែរ។ 

អេក្រង់ MATRIX DISPLAY ដែលអាចធ្វើការងារបានច្រើនរហូតដល់ទៅ 3 ម៉ូនីទ័រ : អ្នកអាចធ្វើការបន្ថែមនូវម៉ូនីទ័រជាច្រើនទៀតតាមរយៈរន្ធដោត HDMI  និង mini DisplayPort ជាមួយនឹងការរីករាយជាមួយនឹងកម្រិតភាពច្បាស់ 4K (3840x2160) និង 60Hz ដែលលឿនមែនទែនក្នុងការប្រើប្រាស់ និងភាពរីករាយជាទីបំផុត។ បន្ថែមពីនេះទៀត កុំព្យូទ័រស៊េរីថ្មីនេះក៏ផ្តល់នូវដំណោះស្រាយទៅលើកំដៅទៅលើ CPU និង GPU តាមរយៈរន្ធបំភាយកំដៅចំនួន 8 ដែលបង្កើននូវល្បឿននៃការលេងហ្គេមខ្លាំងក្លាបំផុត។ 

សំឡេង Speakers លឺខ្លាំង ច្បាស់ជាងមុន ពិរោះរណ្តំចិត្ត : MSI GE75 Raider ភ្ជាប់ជាមួយនឹងសំឡេង Speakers ធំជាងមុន និងប្រព័ន្ធសំឡេង Dynaudio sound system ដែលពិរោះរណ្តំចិត្តក្នុងការប្រើប្រាស់ជាទីបំផុត។ សម្រាប់ប្រព័ន្ធសំឡេងរបស់វានេះលឺខ្លាំងជាងមុនដល់ទៅ 5 ដងដែលពិតជាលឺខ្លាំងមែនទែនក្នុងការប្រើប្រាស់។ 

កម្មវិធី MSI APP PLAYER : នៅក្នុងការអភិវឌ្ឍក្នុងភាពជាដៃគូផ្តាច់មុខជាមួយនឹងក្រុមហ៊ុន BlueStacks នេះ កម្មវិធី MSI APP Player នេះនាំយកនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតដែលគ្មានដែនកំណត់រវាងហ្គេមនៅលើស្មាតហ្វូន និងនៅលើកុំព្យូទ័រ។ វាមានក្រាហ្វិកកាតដ៏ខ្លាំងក្លាសម្រាប់ដំណើរការទៅលើកម្មវិធីជាច្រើនក្នុងពេលតែមួយថែមទៀតផង៕

លក្ខណៈសម្បត្តិរបស់ MSI GE75 Raider

•បន្ទះឈីប Intel® Core i9 processor ចុងក្រោយបំផុតជំនាន់ទី 9

•ប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro

•ក្រាហ្វិកកាតចុងក្រោយបំផុត GeForce RTX™ 2080/ 2070/ 2060 graphic

•អេក្រង់ 17.3" Full HD (1920x1080), 240Hz IPS-level gaming panel (Optional

•អេក្រង់ 17.3" Full HD (1920x1080), 144Hz, IPS-level gaming display (Optional)

•ការឌីស្សាញគែមអេក្រង់ស្តើងបំផុត ជាមួយនឹងការបំផុសគំនិតទម្រង់ 3D Dragon Spine 

•បច្ចេកវិទ្យាផ្តាច់មុខ MSI Cooler Boost 5 cooling ជាមួយនឹងកង្ហារ ២ គ្រាប់ និងរន្ធបំភាយកំដៅចំនួន 8 

•ក្តារចុច Per-Key RGB gaming keyboardរបស់ក្រុមហ៊ុន SteelSeries ជាមួយនឹងភ្លើង Silver-Lining Print

•Dragon Center ជាមួយនឹង gaming mode ផ្តាច់មុខ

•កម្មវិធី MSI App Player សម្រាប់បទពិសោធន៍នៃការលេងហ្គេមនៅលើស្មាតហ្វូន និងកុំព្យូទ័រ

•សំឡេង Giant Speakers លឺខ្លាំងជាងមុន 5ដង និងអភិវឌ្ឍដោយ Dynaudio

•គុណភាពសំឡេង Audio ខ្ពស់បំផុត

អាចរកទិញបានតាមហាងចែកចាយផលិតផល MSI: https://www.msi.com/service/wheretobuy/#105,3     

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន