no-alternative title

MSI GL65 Leopard កុំព្យូទ័រយួរដៃ ដែលសមត្ថភាពខ្លាំងក្លាគួរជាទីចាប់អារម្មណ៍បំផុតសម្រាប់ការលេងហ្គេម និងការប្រើប្រាស់ប្រចាំថ្ងៃ

ការជ្រើសរើសកុំព្យូទ័រដែលសក្តិសមបំផុតក្នុងការប្រើប្រាស់ពិតជារឿងដែលសំខាន់ខ្លាំងមែនទែន។ ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុន MSI បាននាំយកនូវម៉ូឌែលកុំព្យូទ័រថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា GL65 LEOPARD ដែលមានសមត្ថភាពខ្លាំងក្លាគួរអោយកោតសរសើរជាទីបំផុតក្នុងការប្រើប្រាស់។ សម្រាប់កុំព្យូទ័រ GL65 LEOPARD នេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® Core™ i7-10750H-Processor ជំនាន់ទី 10 ចុងក្រោយបំផុត និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home ថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កុំព្យូទ័រ GL65 LEOPARD នេះគឺមានក្រាហ្វិកកាតប្រភេទ NVIDIA® GeForce GTX™ 1650 with 4GB GDDR6ដែលផ្តល់ល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ វាមានអេក្រង់ទំហំ 15.6" Full HD (1920x1080), 144Hz, Thin Bezel, IPS-level ដែលល្អក្នុងការលេងហ្គេម និងការងារជាច្រើនថែមទៀត។ កុំព្យូទ័រនេះបំពាក់នូវបច្ចេកវិទ្យា Cooler Boost 5 Technology និងក្តារចុច Per-Key RGB gaming keyboard របស់ក្រុមហ៊ុន SteelSeries ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹង Dragon Center ជាមួយនឹង Gaming Mode 2.0 និងកម្មវិធី MSI App Player ដែលផ្តល់នូវភាពងាយស្រួលក្នុងការលេងហ្គេមតាមរយៈទូរស័ព្ទ និងកុំព្យូទ័រថែមទៀត។ វាក៏មាន Speakers លឺខ្លាំងជាងមុន 5 ដងផងដែរ។ វាពិតជាអស្ចារ្យមែនទែន។

GL65 LEOPARD គឺជាប្រភេទកុំព្យូទ័រថ្មីដែលមានការបំពាក់នូវបន្ទះឈីប Intel® Core™ i7 processors (Comet Lake H) ជំនាន់ទី ១០ និងក្រាហ្វិកកាត GeForce® GTX graphics ចុងក្រោយបំផុតដែលជាទីពេញចិត្តសម្រាប់អ្នកលេងហ្គេមគ្រប់រូបផងដែរ។សម្រាប់ Keyboard របស់វាគឺមានជាប្រភេទ Per-Key RGB Backlight Version និង Red Backlight Version ផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ ជាមួយនឹងបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី ១០ នេះគឺមានល្បឿនលឿនជាងមុនដល់ទៅ ១៥% ថែមទៀតបើធៀបជាមួយនឹងបន្ទះឈីបជំនាន់មុន។ វាពិតជាផ្តល់នូវល្បឿនអស្ចារ្យមែនទែនក្នុងការលេងហ្គេម។

ជាមួយនឹងក្រាហ្វិកកាត NVIDIA® GeForce GTX™ 1650 with 4GB GDDR6 នេះ គឺពិតជាមានល្បឿនលឿនមែនទែនមិនថាលោកអ្នកលេងហ្គេមដែលពេញនិយមក្នុងពេលបច្ចុប្បន្នដែលមានកម្រិតធំៗបែបណាក៏ដោយនោះ។ ការបំពាក់នូវ PER-KEY RGB GAMING KEYBOARD របស់ក្រុមហ៊ុន STEELSERIES នេះក៏បង្ហាញអំពីភាពលេធ្លោរក្នុងការប្រើប្រាស់កុំព្យូទ័រលេងហ្គេមនេះថែមទៀត។ លោកអ្នកអាចធ្វើការជ្រើសរើសនូវភ្លើងប្រភេទជា FPS, MMO, MOBA, Gold Splash, Free Way, Chakra, Disco Mode និង Roulette ផងដែរ។ 

កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រលេងហ្គេមនេះក៏មានភ្ជាប់ជាមួយនឹងអេក្រង់កម្រិត 144HZ IPS-LEVEL ដែលពិតជាច្បាស់មែនទែនក្នុងការទស្សនា និងប្រើប្រាស់។ សម្រាប់ការលេងហ្គេមជំនាន់ចុងក្រោយនេះគឺពិតជាកាន់តែអស្ចារ្យ និងជក់ចិត្តបំផុត។ មួយវិញទៀត កុំព្យូទ័រនេះក៏មានការបំពាក់នូវរន្ធបំភាយកំដៅដល់ទៅ ៧ ដែលធ្វើការធានាថារាល់ការលេងហ្គេមធំៗគឺមិនមានបញ្ហាឡើងកំដៅទៅលើ GPU និង CPU នោះទេ៕

អាចរកទិញបានតាមហាងចែកចាយផលិតផល MSI: https://vn.msi.com/Promotion/BTS-Cambodia/nb  

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន