កុំព្យូទ័រ Vivobook Pro Notebook បំពាក់នូវអេក្រង់ OLED និងសមាសភាគដ៏ខ្លាំងក្លាសក្តិសមបំផុតសម្រាប់ Creator គ្រប់ទីកន្លែង

កាលពីប៉ុន្មានឆ្នាំមុននេះ កុំព្យូទ័រមួយដែលចូលទៅកាន់អ៊ីនធឺណិត និងប្រើប្រាស់នូវកម្មវិធី office Apps គឺគ្រប់គ្រាន់ហើយសម្រាប់សិស្សានុសិស្សនៅក្នុងមហាវិទ្យាល័យ ឬសម្រាប់អ្នកជំនាញវ័យក្មេង។ មិនយូរប៉ុន្មាន វាក៏មានការផ្តោតទៅលើការកែប្រែរូបភាពរហូតដល់ការកែទៅលើចម្រៀង ការលេងហ្គេម ការកាត់តវីដេអូខ្លីៗ ហើយមនុស្សជាច្រើនក៏រំពឹងថាកុំព្យូទ័រសព្វថ្ងៃនេះនឹងធ្វើរឿងបានច្រើនជាងនេះបន្ថែមទៀត។ សម្រាប់កុំព្យូទ័រ Vivobook Pro laptop ស៊េរីថ្មីៗនេះបំពាក់នូវប្រព័ន្ធដ៏ខ្លាំងក្លា និងសមត្ថភាពដ៏អស្ចារ្យបំផុត។ 

 

no-alternative title

អេក្រង់ Vivid OLED ផ្តល់នូវការកម្សាន្តដ៏អស្ចារ្យ ការបង្កើតមាតិកា ការលេងហ្គេម និងការងារប្រើប្រាស់ប្រចាំថ្ងៃតាមតម្រូវការ។ កុំព្យូទ័រ Vivobook Pro series នេះក៏មានមុខងារជាច្រើនទៀតដូចជា ASUS DialPad ការឌីស្សាញរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់ និងថាមពលថ្មដ៏ខ្លាំងក្លាថែមទៀត។ បន្ថែមពីនេះទៀតនោះ បើនិយាយអំពីតម្លៃវិញនោះគឺពិតជាអស្ចារ្យបំផុត។ 

អេក្រង់ដ៏អស្ចារ្យសម្រាប់ការកម្សាន្ត និងការបង្កើតថ្មី

ប្រសិនបើអ្នកចំណាយពេលវេលាមួយថ្ងៃជាមួយនឹងអេក្រង់ OLED នៅលើកុំព្យូទ័រ Vivobook Pro នោះអ្នកនឹងមិនចង់វិលត្រឡប់ទៅប្រើប្រាស់នូវអេក្រង់ធម្មតាទៀតនោះទេ។ ខុសប្លែកពីអេក្រង់ទូទៅដែលប្រើប្រាស់នូវប្រភពពន្លឺតែមួយដើម្បីបំភ្លឺទៅលើអេក្រង់ទាំងមូលនោះ សម្រាប់ភិចសែលនីមួយៗនៅលើអេក្រង់ OLED អាចបំភ្លឺបានច្បាស់បំផុតនៅទីងងឹត។ សម្រាប់ការមើលទៅលើខ្សែភាពយន្ត ឬកម្មវិធីនាមួយនោះ អ្នកនឹងទទួលបាននូវអារម្មណ៍យ៉ាងជក់ចិត្តបំផុតជាមួយនឹងពណ៌ដែលគ្មានគូប្រៀបនោះទេ។

សម្រាប់ Creator ដែលចង់បានការកែប្រែរូបភាព និងវីដេអូនៅក្នុងកម្រិតអាជីពនោះ អេក្រង់ OLED នេះគឺជាដៃគូជំនាញសហការដ៏សក្តិសមបំផុត។ អេក្រង់របស់ Vivobook Pro មានកម្រិតពណ៌ 100% cinema-grade DCI-P3 color gamut ដែលអនុញ្ញាតអោយរូបភាពមើលទៅត្រជាក់ភ្នែកច្បាស់តែម្តង។ អេក្រង់នេះក៏ទទួលបានវិញ្ញាបនបត្រពណ៌ពី PANTONE Validated ។ សម្រាប់ Vivobook Pro 16X OLED គឺមានកម្រិតអេក្រង់ដល់ទៅ 3840×2400 ដែលផ្តល់នូវភាពច្បាស់ទៅលើរូបភាព និងវីដេអូរបស់អ្នកយ៉ាងល្អបំផុត។

 

នៅពេលដែលអ្នកកំពុងតែស្វែងរកនូវមិត្តភក្តិ ឬឆែកនៅលើអ៊ីនធឺណិតនោះ អេក្រង់ OLED នៅលើកុំព្យូទ័រ Vivobook Pro នេះផ្តល់នូវភាពអស្ចារ្យ និងបទពិសោធន៍ដែលអ្នកនឹកស្មានមិនដល់។ Vivobook Pro មានកម្រិតអេក្រង់ 16:10 និងកម្រិតពន្លឺច្បាស់ដល់ទៅ 550-nit ដែលអ្នកអាចងាយស្រួលប្រើប្រាស់នៅខាងក្រៅបាន។

ការឌីស្សាញរូបរាងដ៏ល្អឥតខ្ចោះ និងទាន់សម័យបំផុត

កុំព្យូទ័រ Vivobook Pro បំពាក់នូវមុខងារជាច្រើនយ៉ាងសម្បូរបែប។ កុំព្យូទ័រ Vivobook Pro notebook ក៏មានភាពងាយស្រួលក្នុងការយកតាមខ្លួនផងដែរ។ វាមានកម្រាស់ស្តើងត្រឹមតែ 0.74” និងទម្ងន់ស្រាលត្រឹមតែ 3.6lbs ដែលអ្នកពិតជាមានអារម្មណ៍ល្អបំផុតនៅពេលដែលយកកុំព្យូទ័រនេះមកតាមខ្លួននោះ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ Vivobook Pro 16X មានថាមពលថ្មទំហំ 96Wh ដែលធានាថាអ្នកអាចប្រើប្រាស់អាចពេញមួយថ្ងៃដោយគ្មានបញ្ហាអ្វីនោះទេ។

សម្រាប់ ASUS DialPad នៅលើកុំព្យូទ័រ Vivobook Pro 16X ក៏ផ្តល់នូវភាពងាយស្រួលបំផុតនៅក្នុងការប្រើប្រាស់ជាមួយនឹង Apps ជាច្រើនទៀតផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មាន touchpad មួយដែលអាចប្រើប្រាស់ជា virtual Dial ដែលអ្នកអាចចូលទៅប្រើប្រាស់នូវ Tools របស់អ្នកបានលឿន និងកម្មវិធីជាច្រើនទៀតដូចជា Adobe Photoshop ជាដើម។

កុំព្យូទ័រថ្មីនេះក៏បំពាក់នូវបច្ចេកវិទ្យា AI Noise Canceling ដែលកាត់បន្ថយទៅលើសំឡេងរំខានចេញពី Background បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់នៅពេលដែលអ្នកកំពុងតែឆាតនៅលើអនឡាញ ហើយវាក៏មាន Webcam Shield សម្រាប់ការពារកាមេរ៉ារបស់អ្នក និងឯកជនភាពរបស់អ្នកថែមទៀត។ វាក៏បំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ផងដែរ។ នៅពេលដែលអ្នកចុចនៅលើវា កុំព្យូទ័ររបស់អ្នកស្ថិតនៅក្រោមការបញ្ជារបស់អ្នក។ កុំព្យូទ័រ Vivobook Pro notebookនេះមានពណ៌ Meteor White, Cool Blue, 0° Blackនិង Cool Silver ដែលពិតជាសក្តិសមបំផុតសម្រាប់អ្នក។ 

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងការកម្សាន្តដ៏អស្ចារ្យបំផុត

មនុស្សជាច្រើនសព្វថ្ងៃនេះចង់លេងកម្សាន្តហ្គេមដែលល្អ និងការប្រើប្រាស់ទៅលើកិច្ចការងារបន្ថែមទៀតដូចជាតន្រ្តី ការថតរូបភាព រូបភាព 3D Animation ឬការកែប្រែទៅលើវីដេអូ។ ប្រសិនបើអ្នកចង់បាននូវកុំព្យូទ័រដែលមានសមត្ថភាពល្អនៅក្នុងការលេងហ្គេម និងការកែប្រែទៅលើវីដេអូនោះ កុំព្យូទ័រ Vivobook Pro notebook នេះគឺជាជម្រើសដ៏ល្អបំផុត។ 

សម្រាប់ CPU និង GPU ចុងក្រោយបំផុតរបស់ក្រុមហ៊ុន AMD, Intel និង NVIDIA ត្រូវបានបំពាក់នៅលើកុំព្យូទ័រ Vivobook Pro series នេះ។ សម្រាប់បន្ទះឈីប Intel Core processors គឺប្រើប្រាស់រហូតដល់ទៅ Core i7-11370H និងក្រាហ្វិកកាត AMD Ryzen 5900HX CPUនិង NVIDIA GeForce RTX 3050 Ti GPU ផងដែរ។ គ្រប់ម៉ូឌែលទាំងអស់របស់ Vivobook Pro នេះគឺបំពាក់នូវប្រព័ន្ធត្រជាក់ ASUS IceCool dual-fan cooling system ដែលធ្វើអោយសីតុណ្ហភាពត្រជាក់ និងម៉ាស៊ីនស្ងាត់ក្នុងការប្រើប្រាស់ និងជួយថែរក្សាទៅលើ Hardware របស់ម៉ាស៊ីនថែមទៀតផង។

ក្រៅពីការលេងហ្គេម ប្រសិនបើអ្នកចង់ export នូវវីដេអូ project ឬ render រូបភាព 3D នោះ ក្រាហ្វិកកាត AMD ឬ Intel CPU ចុងក្រោយបំផុតនៅលើ Vivobook Pro នេះអាចជួយលោកអ្នកអោយសម្រេចបាននូវការងារទាំងនោះបានយ៉ាងលឿនបំផុត។ ប្រសិនបើអ្នកចូលចិត្តការងារ multitask ជាមួយនឹងកម្មវិធី Apps ច្រើន និងការប្រើប្រាស់នូវ Browser ច្រើននោះ អ្នកនឹងរីករាយជាមួយនឹង multi-core CPUដ៏ខ្លាំងក្លានៅលើកុំព្យូទ័រនេះជាក់ជាមិនខាន។

ការប្រើប្រាស់ Adobe Creative Cloud មួយខែឥតគិតថ្លៃ

ផលិតផលរបស់ក្រុមហ៊ុន Adobe ត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មជាច្រើននៅជុំវិញពិភពលោក។ ក្រុមហ៊ុន Vivo បានសហការជាមួយនឹងក្រុមហ៊ុន Adobe ក្នុងការនាំយកទៅលើកម្មវិធី Creative Cloud suite សម្រាប់កម្មវិធី និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ព័ត៌មានបន្ថែមអំពីតម្លៃ និងកាលបរិច្ឆេទក្នុងការដាក់លក់កុំព្យូទ័រ Vivobook Pro 16X OLED, Vivobook Pro 15 OLED និង Vivobook Pro 14 OLED សូមចូលទៅកាន់ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន ASUS ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
មានការទម្លាយចេញនូវរូបគំនូសព្រោង និងការ Pre-Order របស់ OPPO Reno 8, Reno 8 Pro និង Reno 8 Pro+ នៅមុនថ្ងៃប្រកាស!

មានការទម្លាយចេញនូវរូបគំនូសព្រោង និងការ Pre-Order របស់ OPPO Reno 8, Reno 8 Pro និង Reno 8 Pro+ នៅមុនថ្ងៃប្រកាស!

ដោយ ប៉េងលីន
realme 9 Series ដែលមានកាមេរ៉ា 108MP HM6 ដំបូងគេបង្អស់ បានចេញលក់ហើយ តម្លៃចាប់ពី 239 ដុល្លារ

realme 9 Series ដែលមានកាមេរ៉ា 108MP HM6 ដំបូងគេបង្អស់ បានចេញលក់ហើយ តម្លៃចាប់ពី 239 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូន vivo  Y55 ដែលមានគុណភាពលើសពីតម្លៃ បានចេញលក់ជាផ្លូវការហើយ

ស្មាតហ្វូន vivo Y55 ដែលមានគុណភាពលើសពីតម្លៃ បានចេញលក់ជាផ្លូវការហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន ASUS ROG បង្ហាញនូវផលិតផលថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍និម្មិត For Those Who Dare: Boundless

ក្រុមហ៊ុន ASUS ROG បង្ហាញនូវផលិតផលថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍និម្មិត For Those Who Dare: Boundless

ដោយ ប៉េងលីន
 តោះ! មកស្តាប់ពីអារម្មណ៍ពិតរបស់តារាប្រុសស្រីជាច្រើនអ្នក ជាមួយការបើកប្រអប់ Unbox លើស្មាតហ្វូនស៊េរីថ្មី OPPO A96 ទាំងអស់គ្នា (មានវីដេអូ)

តោះ! មកស្តាប់ពីអារម្មណ៍ពិតរបស់តារាប្រុសស្រីជាច្រើនអ្នក ជាមួយការបើកប្រអប់ Unbox លើស្មាតហ្វូនស៊េរីថ្មី OPPO A96 ទាំងអស់គ្នា (មានវីដេអូ)

ដោយ ប៉េងលីន
ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មីទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មីទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ដោយ ប៉េងលីន