Panasonic LUMIX GH6 បង្ហាញខ្លួនជាមួយសែនស័រទំហំ 25.2 មេហ្គាភិចសែល ថតវីដេអូបានកម្រិត 5.7K ProRes [email protected] តម្លៃ $2,199

ក្រុមហ៊ុន Panasonic ទើបតែបានប្រកាសចេញម៉ាស៊ីនថតស៊េរីថ្មីម៉ាក LUMIX GH6 ដែលជាអ្នកស្នងដំណែងម៉ាក GH5 និង GH5s ដែលចេញកាលពីអំឡុងឆ្នាំ 2017 និង 2018។ សម្រាប់ម៉ូដែលស្នងដំណែងជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបំពាក់សែនស័រថតរូបធំជាងជំនាន់មុនៗប្រមាណ 20% ដោយម្តងនេះ គឺឡើងដល់ទំហំ 25.2MP និងដំណើរការលើបន្ទះឈីបជំនាន់ថ្មី Venus Engine image processor ដែលគាំទ្រនូវមុខងារថ្មី Dynamic Range Boost ដើម្បីជួយបង្កើនកម្រិត Dynamic range បានប្រសើរជាងមុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងបន្ទះឈីបថ្មីនេះ គឺជួយឲ្យល្បឿនដំណើរការក្នុងការចាប់រូបភាព និងកំនត់ភាពជាក់លាក់របស់រូបភាព និងវីដេអូ រួមនឹងដំណើរការរបស់ Sensor កាមេរ៉ាមានប្រសិទ្ធិភាពខ្ពស់ជាងមុន និងលឿនជាងមុន។ ជាមួយគ្នានដែរ Panasonic LUMIX GH6 ក៏មានភ្ជាប់មកជាមួយមុខងារទប់លំនឹងប្រសើរជាងមុនដោយប្រើមុខងារ Dual-IS2 5-axis gyro stabilization មានសមត្ថភាពខ្ពស់ជួយទប់លំនឹងបានកម្រិត 7.5 stops of stabilization។

សម្រាប់សមត្ថភាពថតវីដេអូវិញ LUMIX GH6 អាចធ្វើបានជាមួយនឹងការថតវីដេអូ [email protected] 10-bit 4:2:2 ជាមួយ 4K 120p 10-bit 4:2:0 និង 1080p 240p 10-bit 4:2:2 ហើយអាចផលិតវីដេអូកម្រិត 1080p បានដល់ល្បឿន 300fps ឯណោះ។

នៅមិនទាន់អស់ទេ ម៉ាស៊ីនថតជំនាន់ថ្មីនេះនៅអាចថតវីដេអូបានដល់កម្រិត 5.7K 60p 10-bit 4:2:0 និង 5.8K 30p 10-bit 4:2:0 in anamorphic 4:3។ លើសពីនេះទៅទៀត Panasonic LUMIX GH6 ក៏អាចផលិតវីដែអូកម្រិត  5.7K 30p ជាមួយខ្នាត Apple's ProRes 422 HQ ហើយនិង ProRes 422 ដោយការប្រើនូវ CFexpress cards ថែមទៀតផង។ បន្ថែមពីនេះ LUMIX GH6 នៅគាំទ្រមុខងារ Panasonic's V-Log profile សម្រាប់ការថតវីដេអូបែប Vlog ផងដែរ។

តួរខ្លួនរបស់ Panasonic LUMIX GH6 មានទំងន់ប្រមាណជា 739 ក្រាម និងកម្រាស់ប្រមាណជា 100mm។ នៅលើម៉ាស៊ីនថតនេះមានភ្ជាប់មកជាមួយអេក្រង់ថាច់ស្រ្គីន រួមជាមួយអេក្រង់ Viewfinder កម្រិត 3.68-million dot, រន្ធ HDMI2.1 ដែលគាំទ្រការបញ្ចូលវីដេអូកម្រិត 4K 120p RAW និងជាពិសេស គឺវាមានដំឡើងមកនូវប្រព័ន្ធការពារការឡើងកំដៅ Active cooling system ថែមទៀតផង។

ចំពោះតម្លៃវិញ Panasonic បានកំនត់តម្លៃខ្ទង់ប្រមាណជា $2,199 សម្រាប់តែតួរខ្លួនម៉ាស៊ីនថតប៉ុណ្ណោះ ដែលម៉ាស៊ីនថតនេះ នឹងចេញលក់ផ្លូវការណ៍នៅពាក់កណ្តាលខែក្រោយនេះ (មីនា)៕

 

ព័ត៌មានពាណិជ្ជកម្ម