no-alternative title

កុំព្យូទ័រជំនាន់ថ្មី ASUS ProArt Studiobook Pro 16 OLED (W7600) និង ProArt Studiobook 16 OLED (H7600) ចេញលក់នៅកម្ពុជាហើយ

ក្រុមហ៊ុន ASUS ទើបតែបង្ហាញវត្តមានរបស់កុំព្យូទ័រ ProArt Studiobook Pro 16 OLED (W7600) និង ProArt Studiobook 16 OLED (H7600) ជំនាន់ថ្មីដែលនេះគឺជាកុំព្យូទ័រប្រភេទ 16-inch ដ៏ខ្លាំងក្លាដែលមានការពង្រឹងទៅលើបន្ទះឈីប ក្រាហ្វិកកាត និងសមត្ថភាពដ៏ខ្លាំងក្លាជាមួយនឹងភាពធន់ក្នុងការប្រើប្រាស់ ហើយកុំព្យូទ័រនេះពិតជាសក្តិសមបំផុតសម្រាប់អ្នកជំនាញ។  កុំព្យូទ័រ Studiobook Pro 16 OLED និង Studiobook 16 OLED នេះប្រើប្រាស់នូវបន្ទះឈីប enterprise-grade Intel® Xeon® (W7600) ឬ top-of-the-range Intel Core™ i9 (H7600) processors ដែលធ្វើអោយម៉ាស៊ីនដំណើរការយ៉ាងរលូននៅក្នុងពេល Render ឬកម្មវិធី simulation app ធំៗថែមទៀត។

នៅក្នុងស្ថាបត្យកម្ម NVIDIA Ampere graphics ចុងក្រោយបំផុតនេះបានធ្វើអោយកុំព្យូទ័រនេះមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ សម្រាប់កុំព្យូទ័រ Studiobook Pro 16 OLED ប្រើប្រាស់នូវក្រាហ្វិកកាត flagship NVIDIA RTX A3000 Laptop GPU ដែលមានភាពងាយស្រួលក្នុងការធ្វើការងារធំៗបានយ៉ាងមានប្រសិទ្ធិភាពជាពិសេសទៅលើម៉ូឌែល CAD ការឌីស្សាញទម្រង់ 3D ឬការកែវីដេអូដែលមានកម្រិតភាពច្បាស់ខ្ពស់ និង Studiobook 16 OLEDដែលភ្ជាប់ជាមួយនឹងក្រាហ្វិកកាត GeForce RTX™ 3060 GPU។ កុំព្យូទ័រទាំងពីរនេះប្រើប្រាស់នូវ NVIDIA Studio Drivers ដើម្បីធានាទៅលើសមត្ថភាពឈានដល់កម្រិតខ្ពស់ រូបរាងរឹងមាំប្រកបដោយភាពជឿជាក់ និងអាចប្រើប្រាស់បានជាមួយនឹងកម្មវិធី software យ៉ាងច្រើន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រ Studiobook Pro 16 OLED និង Studiobook 16 OLED គឺជាកុំព្យូទ័រ 16-inch 4K OLED HDR 16:10 550-nit ដំបូងបំផុតរបស់ពិភពលោកដែលមានភាពងាយស្រួលសម្រាប់កម្មវិធី content-Creation Apps បានយ៉ាងងាយស្រួល។ កុំព្យូទ័រនេះល្អបំផុតសម្រាប់កុំព្យូទ័រ color-critical 2D និង 3D visual app ជាមួយនឹង cinema-grade 100% DCI-P3 color gamut, PANTONE® Validated និង Calman Verified ជាមួយនឹង Delta-E < 2 និង VESA DisplayHDR 500 True Black សម្រាប់ 1,000,000:1 contrast ratio ផងដែរ។ 

 

សម្រាប់ ASUS Dial នេះគឺំមានភាពងាយស្រួលក្នុងការគ្រប់គ្រងនៅលើកុំព្យូទ័រ laptop នេះ។ វាអនុញ្ញាតអោយអ្នកប្រើប្រាស់អាចប្រើប្រាស់ជាមួយនឹងកម្មវិធី Apps ប្រកបដោយភាពច្នៃប្រឌិតបំផុត។ វាក៏អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Adobe creative apps ផងដែរ។ សម្រាប់កុំព្យូទ័រទាំងពីរនេះមានភ្ជាប់ជាមួយនឹង dual ultrafast PCIe® SSDs, 64 GB 3200 MHz DDR4 RAM និង high-speed connectivity ដែលក្នុងនោះមាន Thunderbolt™ 4, Intel WiFi 6, HDMI® 2.1 និង SD Express 7.0 card reader ផងដែរ។ កុំព្យូទ័រ Studiobook Pro 16 OLED នេះក៏ទទួលបាននូវវិញ្ញាបនបត្រ ISV ដែលផ្តោតទៅលើឧស្សាហកម្មស្តង់ដារច្នៃប្រឌិតខ្ពស់ផងដែរ។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា

កុំព្យូទ័រ ProArt Studiobook Pro 16 OLED និង Studiobook 16 OLED ត្រូវបានឌីស្សាញឡើងជាមួយនឹងគោលបំណងមួយនៅក្នុងគំនិត៖ ក្នុងការផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លា និងល្បឿនលឿនក្នុងការប្រើប្រាស់។ នេះគឺជាកុំព្យូទ័រអាជីពដែលបង្កើតឡើងសម្រាប់ភាពជំនាញបំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Intel Xeon W-11955M enterprise-grade processor (W7600) និង top-of-the-range Intel Core i9 11900-H processor (H7600) ជាមួយនឹង 2x SO-DIMM slots ជាមួយនឹងរ៉េមទំហំ 64 GB 3200 MHz DDR4 RAM បានធ្វើអោយកុំព្យូទ័រ Studiobook Pro 16 OLED និង Studiobook 16 OLED កាន់តែមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ វាក៏មានមុខងារ erformance mode ដែលអាចពង្រឹងទៅលើកម្លាំង CPU ដល់ទៅ 75W ឬ 95W (បណ្តោះអាសន្ន)រួមជាមួយនឹង IceCool Pro thermal system ។ បន្ថែមពីនេះទៀតនោះ វាក៏មាន advanced storage system ដែលទ្រទ្រង់នូវ 2 SSDs ៖ មួយសម្រា់ 2 TB PCIe® 4.0 x4 M.2 NVMe SSDs និង 2 TB PCIe 3.0 x4 M.2 NVMe SSD ដែលទំហំសរុបគឺដល់ទៅ 4 TB ជាមួយនឹងល្បឿននៃការផ្ទេរទិន្នន័យដល់ទៅ 7000 MB/s ។

 

ជាមួយនឹងការប្រើប្រាស់នូវ 3D graphics processing power ដែលផ្តល់ដោយក្រាហ្វិកកាត NVIDIA RTX A5000 (W7600) ឬ NVIDIA GeForce RTX 3060 (H7600) GPUs ដែលផ្អែកនៅលើ Ampere និងបច្ចេកវិទ្យា RTX technology ជំនាន់ទី 2 របស់ក្រុមហ៊ុន NVIDIA ថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវ NVIDIA Studio Drivers ដើម្បីធានានូវសមត្ថភាពកាន់តែខ្លាំងក្លា និងការប្រើប្រាស់កម្មវិធី software កាន់តែទូលំទូលាយ។ ប្រព័ន្ធ ASUS IceCool Pro cooling system នេះអនុញ្ញាតអោយ CPU អងាចបង្កើនល្បឿនដល់ទៅ 140 watts TDP (50 W CPU និង 90 W GPU) នៅក្នុង Performance mode។ កុំព្យូទ័រនេះមានរន្ធបំភាយកំដៅចំនួន 6 និង intelligent sensors ចំនួន7 ដែលធ្វើអោយម៉ាស៊ីនត្រជាក់ជានិច្ច។ 

បច្ចេកវិទ្យានាំមុខគេនៅលើពិភពលោក

សម្រាប់កុំព្យូទ័រ ASUS ProArt Studiobook Pro 16 OLED និង Studiobook 16 OLED នេះប្រើប្រាស់នូវអេក្រង់ 16-inch 4K OLED HDR 16:10 ដំបូងបំផុតពិភពលោក។ វាក៏មានអេក្រង់ 16:10 aspect-ratio ដែលមានកម្រិតគែម Bezel ស្តើង។ អេក្រង់នេះមានវិញ្ញាបនបត្រ VESA DisplayHDR™ 500 True Black និង 100% DCI-P3 industry-standard color gamut រួមជាមួយនឹងវិញ្ញាបនបត្រ PANTONE® Validated និង Delta-E color-accuracy។  អេក្រង់នេះទទួលបាននូវវិញ្ញាបនបត្រ VESA DisplayHDR™ 500 True Black ដែលមានពន្លឺពណ៌ខ្មៅ និង 100% DCI-P3 ។ កុំព្យូទ័រ creator laptops នេះមានភ្ចាប់ជាមួយនឹង ASUS Dial សម្រាប់ធ្វើការគ្រប់គ្រងទៅលើកុំព្យូទ័រនេះបានយ៉ាងងាយស្រួល។ ASUS Dial នេះគឺអាចប្រើប្រាស់ជាមួយនឹងកម្មវិធី Adobe apps: Photoshop®, Premiere® Pro, Photoshop Lightroom® Classic និង After Effects®។ 

ការតភ្ជាប់កាន់តែងាយស្រួល

កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងរន្ធ I/O ports ជាច្រើនដូចជា ASUS ProArt Studiobook Pro 16 OLEDឬ Studiobook 16 OLED ដើម្បីភ្ជាប់ទៅកាន់តែឧបករណ៍ជាច្រើន។ វាក៏មាន USB-C® Thunderbolt™ 4 port និង USB-C 3.2 Gen 2 port ជាមួយនឹង Power Delivery, DisplayPort និង VR និង RJ45 gigabit Ethernet LAN និង HDMI® 2.1 port; SD Express 7.0 card reader និង gigabit-class Intel WiFi 6 (802.11ax) ៕

ASUS ProArt Studiobook Pro 16 OLED និង ProArt Studiobook 16 OLED មានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយជាមួយនិងតម្លៃចាប់ពី $3299។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន