no-alternative title

កុំព្យូទ័រ Samsung Galaxy Book 4 Series បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញខ្លួនជាផ្លូវការទៅលើជំនាន់ថ្មីនៃកុំព្យូទ័រ Galaxy Book របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលជាមួយគ្នានេះ កាលពីម្សិលមិញនេះ ក្រុមហ៊ុននេះ ក៏មានប្រកាសចេញនូវស្មាតហ្វូនថ្មីនោះគឺ Galaxy S24 Series និងកុំព្យូទ័រ Galaxy Book 4 series នៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Galaxy Book 4 Pro

Galaxy Book 4 Pro គឺជា កុំព្យូទ័រ Notebook ដែលមានការបំពាក់មកជាមួយនឹងបន្ទះឈីប Intel Core Ultra 5 ឬ Ultra 7 CPU ជាមួយនឹងក្រាហ្វិកកាត Intel Arc graphics។ កុំព្យូទ័រនេះ ដំនើរការនូវ Windows 11 Home OS និងអេក្រង់ទំហំ  14-អ៊ីង ឬ 16-អ៊ីង AMOLED display ទំហំ (2880×1800 resolution) និងមានភ្ជាប់ជាមួយនឹងជម្រើស touch បានថែមទៀតផង។ កុំព្យូទ័រ Galaxy Book 4 Pro នេះ មានបំពាក់នូវ backlit keyboard និងកាមេរ៉ា webcam ទំហំ 2-megapixel ហើយនិងឧបាល័រ AKG quad speakers រួមជាមួយនឹងការទ្រទ្រង់នូវ Dolby Atmos ផងដែរ។ សម្រាប់មុខងារជាច្រើនទៀតដែលគួរអោយចាប់អារម្មណ៍មានដូចជា WiFi 6E, Bluetooth 5.3, multiple connectivity ports, 63Wh/76Wh ជាមួយនឹង 65W USB-C charging ។ កុំព្យូទ័រនេះមានទម្ងន់ 1.23Kg និង 1.56Kg។

កុំព្យូទ័រ Galaxy Book 4 Pro 360

កុំព្យូទ័រ Samsung Galaxy Book 4 Pro 360 គឺជាម៉ូដែលមួយដែលមានភាពស្រដៀងគ្នាទៅនឹងកុំព្យូទ័រ Book 4 Pro។ ឡែបថប់នេះមានបំពាក់នូវត្រចៀកបត់បាន 360 degree hinge ដែលអនុញ្ញាតអោយអ្នកអាចប្រើប្រាស់វាដូចទៅនឹងថេប្លេតបានផងដែរ។ ម៉ូដែលនេះ មានអេក្រង់ 16-អ៊ីង AMOLED ជាមួយនឹង Touch និងទម្ងន់ត្រឹមតែ 1.66kg។ ផ្នែកខាងមុខរបស់កុំព្យូទ័រនេះមានកាមេរ៉ាទំហំ 2-Megapixel និងមានភ្ជាប់ជាមួយនឹង 2 Microphones ផងដែរ។ កុំព្យូទ័រនេះ មានបន្ទះឈីប Intel Core Ultra 7 និងUltra 5 CPUs ជាមួយនឹងក្រាហ្វិកកាត  Intel Arc graphics។ កុំព្យូទ័រនេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 ហើយនិងមានតម្លើងមកជាមួយនឹង Dolby Atmos, AKG quad speakers, backlit Pro keyboard ហើយនិង S Pen ផងដែរ។ នៅលើឡែបថប់នេះ ក៏មានរន្ធផតជាច្រើន WiFi 6E, Bluetooth 5.3, 76Wh ជាមួយនឹង 65W charging ។ ក្រុមហ៊ុន Samsung ក៏បញ្ចេញនូវម៉ូដែល Galaxy Book 4 Pro 360 មានប្រភេទរ៉េមទំហំ 16GB ឬ 32GB LPDDR5X RAM និងម៉េមូរីទំហំ 512GB ឬ 1TB។

កុំព្យូទ័រ Galaxy Book 4 Ultra

កុំព្យូទ័រ Galaxy Book 4 Ultra នេះវិញ គឺជាម៉ូដែលកំពូល ក្នុងចំណោមម៉ាស៊ីនថ្មីៗរបស់ក្រុមហ៊ុននេះ។ ឡេបថប់នេះ មានអេក្រង់កម្រិត 3K AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ WQXGA (2880×1800) resolution, 120Hz refresh rate, 120 percent, DCI-P3 color gamut និងពន្លឺអេក្រង់ 400nits ថែមទៀតផង។ កុំព្យូទ័រនេះ មានបន្ទះឈីប  Intel Core Ultra 9 ឬ Ultra 7 ជាមួយនឹងក្រាហ្វិកកាត Nvidia GeForce RTX 4070 ឬ  RTX 4050 GPU ។ បន្ទះឈីបនេះក៏មានរ៉េមទំហំ 64GB  LPDRR5X RAM និងម៉េមូរីទំហំ 2TB ផងដែរ។ កុំព្យូទ័រ Samsung’s Galaxy Book 4 Ultra នេះមានទម្ងន់ប្រហែលជា 1.86 kg ហើយនិងមានកម្រាស់ត្រឹមតែ 16.5mm។ កុំព្យូទ័រនេះប្រើប្រាស់នូវថាមពលថ្ម 76Wh ជាមួយនឹងបច្ចេកវិទ្យា 140W USB-C fast charging ។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងនៅលើកុំព្យូទ័រនេះមាន  2x Thunderbolt 4, USB Type-A និង HDMI 2.1 ដែលទ្រទ្រង់នូវ 8K  60fps និង 5K 120fps ថែមទៀត។

តម្លៃ និងកាលបរិច្ឆេទនៃការលក់

Samsung Galaxy Book 4 Pro និង Galaxy Book 4 Pro 360  មាន 2 ពណ៌ រួមដូចជា Moonstone Gray និង Platinum Silver។ សម្រាប់កុំព្យូទ័រ Galaxy Book 4 Ultra គឺ មានតែពណ៌ Moonstone Gray ប៉ុណ្ណោះ។ កុំព្យូទ័រ Galaxy Book 4 Pro មានតម្លៃចាប់ពី 2,150,000 won (1,605 ដុល្លារអាមេរិក)។ សម្រាប់កុំព្យូទ័រ  Galaxy Book 4 Pro 360 គឺមានតម្លៃ  2,650,000 won (1,978ដុល្លារអាមេរិក) ខណៈពេលដែលកុំព្យូទ័រ Galaxy Book 4 Ultra មានតម្លៃ 3,730,000 won (2,785 ដុល្លារអាមេរិក)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន