no-alternative title

តើប្រិយមិត្តដឹងទេថាមានកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនល្បីៗណាខ្លះដែលត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ IFA2017 ខែក្រោយនេះ..!

ឆ្នាំនេះព្រឹត្តិការណ៍ IFA2017 នឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 06 ខែកញ្ញា ហើយបើតាមព័ត៌មាន គឺថាមានក្រុមហ៊ុនល្បីៗជាច្រើន ដូចជា Samsung,  Sony, Lg, Huawei, Lenovo, BlackBerry, Asus… ជាដើម ត្រៀមនាំផលិតផលទូរស័ព្ទស្មាតហ្វូនថ្មីៗចុងក្រោយរបស់ខ្លួនទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ។ ហើយខាងក្រោមនេះគឺជាកំពូលស្មាតហ្វូនដែលនឹងលេចរូបបង្អួតរាងនៅក្នុងព្រឹត្តិការណ៍ IFA ឆ្នាំនេះ៖

 

1-Samsung Galaxy Note 8

កំពូលស្មាតហ្វូនប្រភេទហ្វាប់ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេដឹងច្បាស់ថា នឹងបង្ហាញវត្តមាននៅថ្ងៃទី 23 ខែសីហាសប្តាហ៍ក្រោយនេះ ហើយ Samsung ក៏នឹងពាំនាំយកទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA នាទីក្រុងបែកឡាំងដើមខែកញ្ញាផងដែរ។ Note 8 ត្រូវបានលេចលឺព័ត៌មានមកថានឹងបំពាក់នូវកញ្ចក់អេក្រង់ទំហំ 6.3 អ៊ីងប្រភេទ AMOLED Infinity Display, ប្រើបន្ទះឈីប Snapdragon 835 និងជាកំពូលស្មាតហ្វូនដំបូងគេរបស់ Samsung ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ (dual rear camera)៕

 

2-LG V30

ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពដែលមានប្រទេសកំណើតជាមួយ Samsung ដែរនោះក៏បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញចេញកំពូលស្មាតហ្វូនជំនាន់ថ្មីទី 2 បន្ទាប់ពី LG G6 នោះ គឺ LG V30។ V30 ត្រូវបានគេដឹងថានឹងបំពាក់កញ្ចក់អេក្រង់ប្រភេទ OLED FullVision Display ទំហំ 6.0 អ៊ីង, បំពាក់បន្ទះឈីប Snapdragon 835 ជាមួយរ៉េមទំហំ 6GB, បំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះដែលមានកម្រិត aperture ធំបំផុតកម្រិត f/1.6 និងទ្រទ្រង់នូវមុខងារសាកថ្មឥតប្រើខ្សែ Wireless Charge ជាដើម។ LG V30 នឹងបង្ហាញខ្លួននោះថ្ងៃទី 31 ខែសីហានេះគឺមុនមួយថ្ងៃនៃថ្ងៃព្រឹត្តិការណ៍ IFA ចាប់ផ្តើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

3-Sony Xperia XZ1

Sony ក៏ត្រៀមប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីទី2 របស់ខ្លួនផងដែរនាចុងឆ្នាំនេះ។ ប៉ុន្តែមិនមែនមួយគ្រឿងនោះទេគឺមានដល់ទៅពីរគ្រឿងឯណោះគឺXperia XZ1 និង XZ1 Compact។ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងបំពាក់កញ្ចក់អេក្រង់ទំហំ 5.2 អ៊ីងប្រភេទអេក្រង់ HDR Full-HD Display, បំពាក់បន្ទះឈីប Snapdragon 835 ជាមួយរ៉េមទំហំ 4GB និងថ្មកំលាំង 2,800mAh ទៅ 3,000mAh។ ហើយយើងដឹងហើយថាស្មាតហ្វូនជំនាន់ XZ គឺជាកំពូលស្មាតហ្វូនដំបូងក្នុងលោកដែលមានកាមេរ៉ាថតវីដេអូបានយឺតបំផុតរហូតដល់ទៅ 960 fps គឺយឺតទាល់តែមែន ទែនតែម្តង ហើយជំនាន់ថ្មី XZ1 ក៏នឹងនៅតែបន្តបំពាក់កាមេរ៉ានេះដដែល។ កំពូលស្មាតហ្វូនកាមេរ៉ាកប់ស៊េរីមួយនេះអាចនឹងបង្ហាញវត្តមាននៅថ្ងៃទី 31 ខែសីហាដំណាលគ្នាជាមួយ LG V30 ដែរ។

 

4-Huawei Mate 10

គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា Huawei នឹងបង្ហាញវត្តមានកំពូលស្មាតហ្វូនប្រភេទហ្វាប់ប្លែតជំនាន់ថ្មី Mate 10 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ IFA ឆ្នាំនេះដែរឬអត់ទេព្រោះថាជាទម្លាប់ Huawei តែងតែបញ្ចេញកំពូលហ្វាប់ប្លែតរបស់ខ្លួននៅចុងឆ្នាំគឺកំឡុងខែវិច្ឆកា។ Mate 10 ត្រូវបានគេរាយការណ៍មកថានឹងប្តូររចនាបថរូបរាងបែបថ្មីខុសពីជំនាន់ Mate 9 ដោយវានឹងបំពាក់កញ្ចក់អេក្រង់ប្រភេទថ្មី EntireView  OLED Display ទំហំ 6.1 អ៊ីងដែលមានគែមជុំវិញអេក្រង់ស្តើងបំផុត និងអាចបង្ហាញរូបភាពបានក្នុងកម្រិត Quad-HD។ ហ្វាប់ប្លែតជំនាន់ថ្មីនេះនឹងបំពាក់បន្ទះឈីបចុងក្រោយរបស់ខ្លួនជំនាន់ Kirin 970 ជាមួយរ៉េមទំហំ 6GB, មានថ្មកំលាំង 4,000mAh និងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះចុងក្រោយរបស់ Leica។

 

5-Google Pixel2 / Pixel XL2

ក្រុមហ៊ុនបណ្តាញរុករកដ៏ធំបំផុតក្នុងពិភពលោក Google បានត្រៀមប្រកាសចេញកំពូលទូរស័ព្ទជំនាន់ទីពីរគឺ Google Pixel2 និង Pixel XL2។ បើតាមព័ត៌មានបែកធ្លាយកន្លងមកបានអោយដឹងថា កំពូលស្មាតហ្វូនជំនាន់ទី 2 នេះនឹងត្រូវបាន Google ធ្វើការកែប្រែលម្អររចនាបថរូបរាងថ្មី បំពាក់កញ្ចក់អេក្រង់ថ្មី កំលាំងម៉ាស៊ីនកាន់តែខ្លាំងក្លា ហើយនិងដំឡើងមកជាមួយប្រតិបត្តិការ Android ជំនាន់ថ្មីចុងក្រោយបង្អស់គឺ Android O ស្រាប់ចេញពីប្រអប់តែម្តង។ គេមិនច្បាស់ទេថាស្មាតហ្វូនទាំងពីរនេះអាចនឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ IFA2017 ព្រោះបើតាមព័ត៌មានចចាមអារ៉ាមបានបញ្ជាក់ថា Google នឹងប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ទី 2 របស់ខ្លួននៅខែតុលានាជិតដំណាច់ឆ្នាំនេះ៕

 

6-Asus Zenfone 4 Series

និយាយដល់ក្រុមហ៊ុនបច្ចេកវិទ្យាផលិតកុំព្យូទ័រយូរដៃម៉ាកល្បី Asus របស់តៃវ៉ាន់ឯណេះវិញគឺបានប្រកាសចេញស្មាតហ្វូនស្រឡាយ Zenfone  របស់ខ្លួនជាច្រើនស៊េរីផងដែរសម្រាប់ត្រីមាសចុងក្រោយឆ្នាំនេះមានដូចជា Asus Zenfone 4/4 Pro, Zenfone 4 Selfie/4  Selfie Pro, Zenfone 4 Max និង Zenfone 4 Max Pro ជាដើម ដែលពួកវាមានគុណសម្បត្តិ និងលក្ខណះសម្បត្តិប្រហាក់ប្រហែលគ្នា។ Asus ក៏មានគម្រោងនឹងពាំនាំស្មាតហ្វូនជំនាន់ Zenfone 4 Series ទាំងអស់នេះទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA2017 ដែលធ្វើឡើងនាដើមខែក្រោយនេះផងដែរ។

 

7-BlackBerry Phone

ក្រុមហ៊ុន BlackBerry ត្រូវបានគេដឹងថាបាននឹងកំពុងតែសំងំផលិតស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួនពីរស៊េរីដែលមានលេខកូដសំគាល់ Krypton និង Juno។ ចំពោះគុណសម្បត្តិនៃស្មាត ហ្វូនទាំងពីរនេះមិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេ ក៏ប៉ុន្តែគេសន្និដ្ឋានថាពួកវាគឺស្ថិតនៅក្នុងស្រឡាយស្មាតហ្វូនធុនមធ្យមដូច Blackberry KEYOne ដែរ។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះអាចនឹងត្រូវបានក្រុមហ៊ុន TCL ដែលជាក្រុមហ៊ុនដៃគូរបស់ BlackBerry ក្នុងការផលិតស្មាតហ្វូនឲ្យក្រុមហ៊ុនមួយនេះយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ IFA2017 ផងដែរ។ ទាំងអស់នេះគឺជាព័ត៌មានទាក់ទងនឹងកំពូលស្មាតហ្វូន Android ដែលត្រៀមបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ IFAឆ្នាំនេះ។ ហើយបើនិយាយដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple វិញក៏ត្រៀមបញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួនផងដែរនាខែកញ្ញាខែក្រោយនេះ។ ដូច្នេះចុងឆ្នាំ 2017 និងដើមឆ្នាំ 2018 សង្រ្គាមក្នុងទីផ្សារស្មាតហ្វូនពិភពលោកនឹងផ្ទុះកំដៅកាន់តែខ្លាំងទ្វេរឡើង ហើយអ្នកប្រើប្រាស់នឹងទទួលទូរស័ព្ទស្មាតហ្វូនដែលល្អបំផុតដែលខ្លួនចង់បានពីសង្រ្គាមមួយនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន