no-alternative title

Apple កំពុងរឹតបន្តឹងចំណងមិត្តភាពជាមួយ LG Display ដើម្បីអភិវឌ្ឈន៍លើបច្ចេកវិទ្យាអេក្រង់បត់សម្រាប់ iPhone នៅឆ្នាំ 2020

ការបង្ហាញចេញទូរស័ព្ទ iPhone X វាជាជំហានឈានទៅមុខក្នុងបរិបទនៃការផ្លាស់ប្តូរទំរង់នៃការរចនាទូរស័ព្ទ iPhone ប៉ុន្តែនេះមិនមានន័យថា Apple បញ្ឈប់វាត្រឹម iPhone X នោះទេ។ ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះនឹងធ្វើឲ្យកាន់តែអស្ចារ្យជាងនេះទៅទៀតសម្រាប់ iPhone ក្នុងពេលអនាគត ដែលគេរំពឹងទុកថាវាលេចរូបរាងឡើងនៅរយះពេលបីឆ្នាំទៀត។ 

មានរបាយការណ៍ថ្មីមួយចេញពីកូរ៉េខាងជើងបាននិយាយថា “ក្រុមហ៊ុន Apple បានបង្កើតក្រុមការងារមួយដើម្បីធ្វើការងារជាមួយក្រុមហ៊ុនផលិតបន្ទះកញ្ចក់អេក្រង់ LG Display ធ្វើការលើគម្រោងផលិតបន្ទះអេក្រង់បត់សម្រាប់ទូរស័ព្ទ iPhone នៅពេលអនាគត”។ ទូរស័ព្ទ iPhone ស៊េរីថ្មីនេះត្រូវបានគេសន្និដ្ឋានថានឹងចេញលក់នៅឆ្នាំ 2020។ មិនមែនមានតែ LG Display តែមួយនោះទេដែលជាបុត្រសម័្ពន្ធរបស់ Apple ដែលជួយជ្រុំជ្រែងធ្វើការងាលើគម្រោងនេះក្នុងនោះនៅមានក្រុមហ៊ុនផលិតខ្សែស៊ីគ្វីអេក្រង់ LG Innotek មួយទៀតដែលនឹងចូលរួមផលិតស៊ីគ្វីអេក្រង់បត់ “Flexible Circuit Board” សម្រាប់ iPhone ជំនាន់ថ្មីផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពព័ត៌មានចេញពីរោងចក្រផលិតមួយ(មិនប្រាប់ឈ្មោះ) បានអោយដឹងថា “LG Display  នឹងបង្កើនការផលិតបន្ទះកញ្ចក់អេក្រង់ Foldable OLED panel សម្រាប់ iPhone នៅឆ្នាំ 2020”។ ក្រុមហ៊ុន LG  ក៏បានចេញរបាយការណ៍ដែរថាខ្លួនបានបញ្ចប់ការផលិតគំរូបន្ទះអេក្រង់ប្រភេទនេះរួចហើយតាំងពី 2-3 ឆ្នាំមុនមកម្ល៉េះ ហើយពេលនេះក្រុមការងាររបស់ខ្លួនកំពុងតែបន្តធ្វើការអភិវឌ្ឍន៍វាបន្ថែមទៀតដើម្បីធ្វើអោយកាន់តែមានភាពល្អប្រសើរទ្វេរឡើងជាងមុន។ iPhone X គឺជាទូរស័ព្ទដំបូងរបស់ Apple ដែលប្រើប្រាស់កញ្ចក់អេក្រង់ OLED panel ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនយក្ស Samsung ដែលជាក្រុមហ៊ុនធំជាងគេក្នុងពិភពលោកដែលផលិតបច្ចេកវិទ្យាបន្ទះកញ្ចក់អេក្រង់ស្មាតហ្វូនប្រភេទនេះ។ 

ហើយវាជារឿងគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ដែល Apple មិនសហការជាមួយ Samsung ដើម្បីធ្វើការងារលើគម្រោងផលិតបន្ទះអេក្រង់បត់សម្រាប់ iPhone អនាគតរបស់ខ្លួនបែបជាជ្រើសរើសយកក្រុមហ៊ុន LG ដែលជាក្រុមហ៊ុនប្រគូតប្រជែងដ៏ធំរបស់ Samsung  ក្នុងប្រទេសកូរ៉េខាងត្បូងទៅវិញ។ ប្រការនេះត្រូវបានគេសន្និដ្ឋានថាមកពី Apple ខ្លាចមានការបែកធ្លាយព័ត៌មានអំពីបច្ចេកវិទ្យាថ្មីរបស់ខ្លួននេះដល់ក្រុមហ៊ុន Samsung ដែលជាគូប្រគូតដ៏ធំរបស់ខ្លួនក្នុងពិភពទីផ្សារស្មាតហ្វូន។ ទោះជាយ៉ាងណា  Samsung ត្រូវបានគេដឹងថាត្រៀមប្រកាសចេញទូរស័ព្ទអេក្រង់បត់បានរបស់ខ្លួននៅឆ្នាំក្រោយ (2018) នេះហើយ បើគិតទៅវាមានពេលមុន Apple ដល់ទៅពីឆ្នាំឯណោះ។

Samsung បានរំពឹងទុកថា នឹងផ្គត់ផ្គង់បន្ទះអេក្រង់ OLED panel សម្រាប់ iPhone ដែលចេញឆ្នាំ 2018 រហូតដល់ឆ្នាំ 2019 ខណៈដែរក្រុមហ៊ុន LG ក៏បានបង្កើតរោចក្រថ្មីមួយមានទីតាំង ស្ថិតនៅស្រុក Paju ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូងរួចហើយដែរ។ ដូចសបញ្ជាក់យ៉ាងច្បាស់ថា Apple នឹងលែងដៃ Samsung ទៅចាប់ដៃក្រុមហ៊ុន LG ជាថ្មីម្តងទៀតដើម្បីផ្គត់ផ្គងបន្ទះកញ្ចក់អេក្រង់សម្រាប់ iPhone របស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ហើយក្រុមហ៊ុន LG Display និង Apple ត្រូវបានគេរាយការណ៍ថា “បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងមួយស្តីពី គម្រោងនេះហើយ ក៏ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតក្នុងការបិទបញ្ចប់កិច្ចព្រមព្រៀងនេះនៅមិនទាន់បញ្ចាក់ច្បាស់នៅឡើយទេ”៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន