no-alternative title

Samsung បានដាក់ស្នើរសុំម៉ាកសញ្ញា Trademark ថ្មីជាមួយទីភ្នាក់ងារនៅអ៊ឺរ៉ុប គោលបំណងបង្កើតនូវគំនិតច្នៃប្រឌិតថ្មី

កាលពីថ្ងៃទី 9 ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានដាក់លិខិត្តស្នើរសុំស្លាកសញ្ញាយីហោថ្មីមួយនៅក្នុងទ្វីបអ៊ឺរ៉ុបសម្រាប់ពាក្យថា “Couphone” ដែលនៅក្នុងលិខិតនោះមានខ្លឹមសារថា ក្រុមហ៊ុន Samsung មានគម្រោងនៅក្នុងការប្រើប្រាស់ម៉ាកយីហោ Couphone គឺជាម៉ាកថ្មីមួយទៀតសម្រាប់ផលិតផលផ្សេងទៀត ដែលជាផ្នែកមួយរបស់ Samsung។ តែអ្វីដែលគួរអោយសោកស្តាយនោះគឺថា ការិយាល័យទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ស្លាកសញ្ញាថ្មីនេះ គឺត្រូវបានគេចុះបញ្ជីរួចហើយ ដោយម៉ាកយីហោនេះ គឺអាចប្រើប្រាស់បានចំពោះផលិតផល មិនតិចជាង 18 ប្រភេទផ្សេងៗគ្នានោទេ ដែលស្ថិតនៅក្រោមឈ្មោះថា “Nice” ដែលមានលេខរៀងទី 9 នៅក្នុងឯកសាររបស់ស្ថាប័នមួយនេះ។

យោងតាមការបញ្ជាក់របស់អ្នកវិភាគនានា បាននិយាយថា Trademark ថ្មីនេះ គឺមានរាប់បញ្ចូលនូវស្លាកសញ្ញារបស់ស្មាតហ្វូន Cellular ថេប្លេត កុំព្យូទ័រ រួមជាមួយនឹងគ្រឿងអេឡិចត្រូនិកជាច្រើនទៀត។ ហេតុដូច្នេះ ការដាក់លិខិតស្នើរសុំប្រើប្រាស់ម៉ាកយីហោ Couphone គឺពិតជាពិបាកនៅក្នុងការនិយាយថា តើ Couphone គឺជាអ្វីឱ្យពិតប្រាកដនោះ។ មានការព្យាករណ៍មួយចំនួនបានលើកឡើងនៅជុំវិញស្លាកសញ្ញានេះថា ពាក្យថា “Cou” នៅក្នុងភាសាបារាំងមានន័យថា “ក” តែមិនដឹងថា ចង់និយាយពីអ្វីអោយច្បាស់។ មានការសន្និដ្ឋានមួយ ដែលបានកំណត់ថា នេះគឺជានាឡិកា តែដូចជាមិនច្បាស់ ដូច្នេះ នៅមិនទាន់ដឹងថា ប្រភេទនៃផលិតផលណាមួយនោះទេ ដែលនឹងប្រើប្រាស់នូវស្លាកយីហោនេះថ្មីនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមដឹងពីគោលបំណងនៃការចង់បានស្លាកយីហោនេះ គឺគេសំដៅទៅលើការប្រើប្រាស់នៅលើស្មាតហ្វូន ថេប្លេត ថាមពលថ្ម និង Chargers ខ្សែសម្រាប់ទំនាក់ទំនង កាសស្តាប់ សម្បក Cases និង Flip Covers ប៊ិក Stylus ឧបករណ៍ Dock Stations, Protective Films និង Hands-Free Kits ជាដើម។ ក្រុមហ៊ុន Samsung ទំនងជានឹងប្រើប្រាស់ស្លាកយីហោ Couphone សម្រាប់ស្មាតហ្វូន ក៏ដូចចជានាឡិកា តែក៏មានសន្និដ្ឋានថា វាក៏នឹងមានប្រើប្រាស់នូវ AI Assistant ដែលប្រើប្រាស់នៅលើកាសស្តាប់ផងដែរ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងក្រុមហ៊ុន Samsung ក៏នៅមិនទាន់បញ្ជាក់អ្វីអំពីរឿងនេះនោះទេ ហើយក៏គ្មានអ្នកណាដឹងច្បាស់ពីរឿងនេះនោះដែរ។ ដូច្នេះ មានតែសង្ឃឹមថា ក្រុមហ៊ុន Samsung នឹងទទួលបាននូវអជ្ញាប័ណ្ណនេះ ទើបយើងអាចដឹងថា នឹងមានបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ដែរឬយ៉ាងណា? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន