no-alternative title

បន្ទាប់ពីការប្រកាសដាក់អោយ Pre-Order មិនបានប៉ុន្មាននាទីផង ទូរស័ព្ទ iPhone X ត្រូវបានលក់អស់រលីងតែម្តងនៅទីផ្សារប្រទេសកូរ៉េខាងត្បូង

កាលថ្ងៃសុក្រម្សិលមិញនេះ ក្រុមហ៊ុនចែកចាយស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ការកម្មង់ទិញមុនថ្ងៃដំបូងសម្រាប់ទូរស័ព្ទ iPhone X ស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple Inc គឺត្រូវបានលក់ដាច់អស់រលីងតែម្តងនៅក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ការលក់លឿនបែបនេះអាចទំនងជាដោយសារតែកង្វះខាតទៅលើការផ្គត់ផ្គង់ក៏ថាបាន។ ក្រុមហ៊ុនចែកចាយចំណាត់ថ្នាក់លេខ 1 SK Telecom Co. បាននិយាយថា ក្រុមហ៊ុនបានលក់អស់រលីងនូវ iPhone X នៅក្នុងរយៈពេលត្រឹមតែ 3 នាទី បន្ទាប់ពីការចាប់ផ្តើមដាក់ឱ្យការកម្មង់ទិញមុននោះ។ បើធៀបជាមួយនឹងទូរស័ព្ទ iPhone 7 កាលពីឆ្នាំមុននេះ ត្រូវចំណាយពេលដល់ទៅ 20 នាទីដើម្បីលក់ស្មាតហ្វូននេះអស់ពីស្តុកនោះ។

SK Telecom បានបញ្ជាក់បន្ថែមថា សម្រាប់ការផ្គត់ផ្គង់ទូរស័ព្ទ iPhone X គឺមានចំនួនតិចជាងពាក់កណ្តាលនៃចំនួនរបស់ទូរស័ព្ទ iPhone 8 ដែលដាក់លក់នៅក្រុមហ៊ុននេះ កាលពីដើមខែនេះផងដែរ។ សម្រាប់ពណ៌ទឹកប្រាក់ Silver-Color Editions បានលក់អស់រលីងតែម្តងនៅក្នុងរយៈពេលត្រឹមតែ 1 នាទី។ ក្រុមហ៊ុន KT Corp. បានលក់ទូរស័ព្ទ iPhone X បានចំនួនដល់ទៅ 20,000 គ្រឿងនៅក្នុងរយៈពេល 5 នាទី ចំនែកក្រុមហ៊ុន LG Uplus Corp. ក៏ត្រូវគេដឹងថាលក់ទូរស័ព្ទ iPhone X អស់រលីងផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពមួយដែលចេញពីក្រុមហ៊ុនចែកចាយ បាននិយាយថា “ការផ្គត់ផ្គង់នៅក្នុងជំហានដំបូងនេះ គឺទាបណាស់ក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នោះ។ ការផ្គត់ផ្គង់នាពេលអនាគតក៏នៅមិនទាន់ច្បាស់លាស់ផងដែរ។” អ្នកឃ្លាំមើលឧស្សាហកម្មនេះទស្សន៍ទាយថា ចំនួននៃការកម្មង់ទិញមុនទូរស័ព្ទ iPhone X នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនចាប់ពី 150,000 គ្រឿងទាបជាងទូរស័ព្ទ iPhone 8 ដែលមានចំនួនដល់ទៅ 200,000 គ្រឿង។ តម្លៃរបស់ទូរស័ព្ទ iPhone X 64GB គឺមានតម្លៃ 1.36 លានវ៉ុន (ប្រហែលជា $1,237) ហើយសម្រាប់ទំហំ 256GB នឹងមានតម្លៃ 1.55 លានវ៉ុន។ សម្រាប់តម្លៃលក់នៅក្នុងប្រទេសនេះ នៅតែខ្ពស់ជាងតម្លៃនៅសហរដ្ឋអាមេរិកដែលមានត្រឹមតែ $999 តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការកម្មង់ទិញមុនសម្រាប់ទូរស័ព្ទ iPhone 8 គឺមានចំនួនត្រឹមតែ 60-70% នៃតម្រូវការរបស់ទូរស័ព្ទ iPhone 7 ។ អ្នកឃ្លាំមើលឧស្សាហកម្មនេះនិយាយថា អ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Apple កំពុងតែរង់ចាំវត្តមាននៃការមកដល់របស់ទូរស័ព្ទ iPhone X ។ សម្រាប់ iPhone X មានអេក្រង់ទំហំ 5.8 អ៊ីងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Face ID និងអេក្រង់ OLED ភ្លឺច្បាស់ក្នុងការទស្សនា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន