no-alternative title

របាយការណ៍ថ្មីបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការបញ្ចេញនូវ iPad តម្លៃធូថ្លៃនៅត្រីមាសទី 2 ឆ្នាំ 2018

ថ្ងៃនេះ មានរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា នៅខែមីនា ឆ្នាំ 2017 ខាងមុខនេះ ក្រុមហ៊ុន Apple នឹងធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលជាមួយនឹងការប្រកាសចេញនូវវត្តមានរបស់ iPad អេក្រង់ 9.7 អ៊ីង ដែលមានតម្លៃសមរម្យ។ យោងតាមប្រភពព័តមានមួយបានអោោយដឹងថា លោក Tim Cook បាននឹងកំពុងតែពិចារណាទៅលើម៉ូដែលថ្មីដែលមានតម្លៃថោកសមរម្យក្នុងការប្រើប្រាស់។ យោងតាមប្រភពជាច្រើនចេញពី Digitimes បានអោយដឹងថា យើងប្រហែលជាមើលឃើញនូវម៉ូដែលអេក្រង់ 9.7 អ៊ីង ថ្មីនេះ នៅក្នុងត្រីមាសទី 2 នៃឆ្នាំ 2018។ សម្រាប់ជំនាន់តម្លៃថោកបំផុតរបស់ iPad នេះ គឺមានតម្លៃប្រហែលជា $259 ។ ប្រសិន បើនេះក្លាយជាការពិតមែននោះ មានន័យថាម៉ូដែលថ្មីនេះ អាចនឹងមានតម្លៃថោកជាង $70 បើធៀបជាមួយនឹងម៉ូដែលជំនាន់មុន។

បើតាមការវិភាគ បានបញ្ជាក់ថា ការប្រើប្រាស់តម្លៃថោកនេះ ពិតជារឿងមួយសម្រាប់ការបង្កើនទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ ដែលកំពុងតែស្វែងរកនូវថេប្លេត ដែលមានតម្លៃសមរម្យនោះ។ ដូចអ្វីដែលលោកអ្នកធ្លាប់ដឹងហើយនោះ ទីផ្សារថេប្លេតនៅលើលកលលោកចាប់ផ្តើមានការធ្លាក់ចុះកាលពីប៉ុន្មានឆ្នាំមុននេះ។ ប៉ុន្តែបើសិនជាតម្លៃរបស់ថេប្លេតនេះចេញមកមែន ពិតជាធ្វើឱ្យមានតម្រូវការកាន់តែច្រើនជាក់ជាមិនខាន។ យោងតាមការបញ្ជាក់ចេញពីក្រុមហ៊ុន Apple បានបង្ហាញថា ក្រុមហ៊ុនមានការលក់កើនឡើងទ្វេដងសម្រាប់ថេប្លេត iPad នៅក្នុងរយៈពេលត្រីមាសពីរនេះ។ ប្រភពជាច្រើន បានទស្សន៍ទាយថា តម្លៃរបស់ថេប្លេតនេះ ពិតជាអាចប្រកួតប្រជែងជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Samsung, Amazon, Huawei និង Lenovo បាន៕

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន