ការប្រកាសប៉ាតង់ថ្មីតែងតែផ្តល់នូវមុខងារថ្មីៗជាច្រើនដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនតែងតែជ្រើសរើសសម្រាប់បំពាក់នៅលើផលិតផលបច្ចេកវិទ្យារបស់ខ្លួនដែលត្រៀមនឹងប្រកាសបង្ហាញខ្លួននៅលើទីផ្សារ។ ពេលនេះ ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវប៉ាតង់ថ្មីមួយទៀតសម្រាប់ប៊ិក S Pen របស់ខ្លួនដែលគ្រោងនឹងបំពាក់នូវប្រព័ន្ធបំពងសំឡេងនៅខាងក្នុងហើយប្រហែលជាបង្ហាញខ្លួនសម្រាប់ហ្វាប់ប្លេត Galaxy Note ជំនាន់ក្រោយនេះ។
ប្រសិនបើលោកអ្នកធ្លាប់បានកាន់ប្រើប្រាស់នូវប៊ិក Samsung S Pen អ្នកពិតជាដឹងថា ប៊ិកនេះគឺពិជាស្តើងហើយរឹងមាំ។ ចំនែកប៉ាតង់ថ្មីនេះត្រូវបានគេហៅឈ្មោះថា Galaxy Note Pen ដែលនឹងបំពាក់នូវប្រព័ន្ធបំពងសំឡេងនៅខាងក្នុងដែលអាចជំនួសនូវកន្លែងផ្គត់ផ្គង់សំឡេងនៅត្រង់ដោយប៊ិកនោះ។ នៅពេលដែលប៊ិកបានដោតចូលទៅក្នុងហ្វាប់ប្លេត Note នោះសំឡេងនឹងធ្វើការបញ្ជូនទៅកាន់ប៊ិក។ នៅពេលដែលប៊ិកនេះកំពុងប្រើប្រាស់ សំឡេងនឹងធ្វើការបញ្ជូនចេញវិញដោយសារតែដកប៊ិកនេះចេញពីហ្វាប់ប្លេត។
យ៉ាងណាមិញ វានៅមិនទាន់បានដឹងថាតើប៊ិក Note Pen នេះមានបំពាក់នូវបច្ចេកវិទ្យាអ្វីដែលថ្មីផ្សេងទៀតអត់ក្រៅពីមុខងារប្រព័ន្ធបំពងសំឡេងនៅខាងក្នុងនោះ? ប៊ិក S Pen នេះប្រហែលជានិយមប្រើប្រាស់សម្រាប់តែហ្វាប់ប្លេត Galaxy Note តែប៉ុណ្ណោះ។ ប៉ាតង់នេះត្រូវបានដាក់បញ្ជូលតាំងតែពីខែមីនានៅក្នុងឆ្នាំនេះ ហើយវាគ្រោងនឹងបំពាក់នៅលើហ្វាប់ប្លេត Galaxy Note 8 ។ ខណៈពេលដែលហ្វាប់ប្លេត Galaxy Note 7 នៅតែស្ថិតនៅក្នុងការប្រមូលនៅឡើយ ការប្រកាសប៉ាតង់ថ្មី និងបច្ចេកវិទ្យាជាច្រើនសម្រាប់ហ្វាប់ប្លេតជំនាន់ចុងក្រោយចេញជាពន្លឺហើយ៕