no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ពាក្យ​ច​ចាម​អារាម​បាន​អះអាង​ថា​:​ ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ចិន​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​សាកល្បង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Microsoft​ ជំនាន់​ថ្មី​

​តាម​របាយ​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ​ Commercial​ Times​ បាន​ឲ្យ​ដឹង​ថា​ Pegratron​ គឺជា​ឈ្មោះ​របស់​ក្រុមហ៊ុន​មួយ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផ្នែក​ផ្គត់ផ្គង់​ដ៏​ធំ​របស់​ក្រុមហ៊ុន​ Apple​ ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​មួយ​នេះ​ ត្រូវ​បាន​ពាក្យ​ចរ​ចាម​អារាម​ជា​ច្រើន​បាន​និយាយ​តៗ​គ្នា​ថា​ បាន​នឹង​កំពុង​តែ​ធ្វើ​ការងារ​ជាមួយនឹង​ក្រុមហ៊ុន​ Microsoft​ ហើយ​ថែម​ទាំង​មាន​គម្រោងការ​ចាប់ផ្តើម​ធ្វើ​ផលិតកម្ម​នូវ​ទូរស័ព្ទ​ប្រភេទ​ Microsoft​ Surface​ Phone​ ដែល​អ្នក​ទាំងអស់​គ្នា​បាន​រង់ចាំ​មើល​អស់​រយះ​ពេល​ជា​យូរ​មក​ហើយ​។​ 

​គេហទំព័រ​ដដែល​នេះ​ បាន​បន្ត​ឲ្យ​បន្ថែម​ទៀត​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Microsoft​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ធ្វើការ​ប្រកាស់​ចេញ​លក់​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ Surface​ Phone​ នៅ​ក្នុង​ឆ្នាំ​ 2017​ ខាង​មុខ​នេះ​ ដែល​អាច​ប្រកាស់​ចេញ​ក្នុង​កំឡុង​ពេល​ចុងឆ្នាំ​ 2017​ ឬ​នៅ​ដើមឆ្នាំ​ 2018​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ គេហទំព័រ​មួយ​ក៏​បាន​បន្ថែម​ទៀត​ថា​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ Microsoft​ មួយ​នេះ​ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយនឹង​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន​ Intel​ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដំណើរការ​ជាមួយ​កម្មវិធី​ប្រភេទ​ x86​ បាន​យ៉ាង​រលូន​តែ​ម្តង​។​ ​ព័​ត៍​មាន​នេះ​ត្រូ​បាន​លេចលឺ​មក​បន្ទាប់​ពី​ ពីរ​ ឬ​បី​ថ្ងៃ​ បន្ទាប់​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Microsoft​ បាន​និយាយ​អំពី​អនាគត​របស់​ក្រុមហ៊ុន​ នៅ​ក្នុង​ព្រឹត្តិការណ៍​អាជីវកម្ម​ទូរស័ព្ទ​ និង​ថា​ខ្លួន​នឹង​ខិតខំ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ទទួល​បាន​ជោគជ័យ​ ដោយ​ធ្វើ​ឱ្យ​បាន​ "​ឧបករណ៍​ចល័ត​ចុង​ក្រោយ​ដែល​ល្អ​បំផុត​"​ នឹង​បាន​និយាយ​ថា​ ក្រុមហ៊ុន​នឹង​មិន​បោះបង់​ការ​ផលិត​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នោះ​ឡើយ​។​ 

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ Surface​ Phone​ ជំនាន់​ថ្មី​នេះ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ក្រុមហ៊ុន​ Microsoft​ នឹង​បន្ត​ដាក់​ឲ្យ​ដំណើរការ​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Microsoft​ Smartphone​ Platform​ ឬ​យ៉ាងណា​នោះ​ទេ​ ហើយ​ចំពោះ​ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​ក៏​នៅ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជាក់លាក់​នៅឡើយ​ដែរ​ ប៉ុន្តែ​ពាក្យ​ចរ​ចាម​អារាម​នៅ​តែ​បន្ត​មាន​ពាក្យ​បន្ថែម​ថា​ ក្រុមហ៊ុន​ Microsoft​ គួរតែ​ធ្វើការ​ប្រកាស់​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន​ឲ្យ​បាន​មុន​ ឬ​ក្រោយ​ឆ្ងាយ​ពី​ការ​ប្រកាស់​ចេញ​របស់​ក្រុមហ៊ុន​ Apple​ ដែល​បាន​កំណត់ពេល​ប្រកាស់​នូវ​ផលិតផល​របស់​គេ​យ៉ាង​ទៀងទាត់​បំផុត​ ជា​ពិសេស​ ជាមួយនឹង​ទូរស័ព្ទ​ iPhone​ ជំនាន់​ថ្មី​ ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​យ៉ាង​ខ្លាំង​ថា​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​កំឡុង​ពេល​ដែល​ក្រុមហ៊ុន​មួយ​នេះ​នឹង​ធ្វើការ​ប្រកាស​ចេញ​ស្រប​ពេល​ដែល​ប្រ​រ​ព្ធ​ធ្វើ​ខួប​លើក​ទី​ 10​ ឆ្នាំ​ផង​ដែរ​៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

ដោយ ប៉េងលីន
នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ដោយ ប៉េងលីន
All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

ដោយ ប៉េងលីន
Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

ដោយ Mr.Will