no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាព​របស់​ Galaxy​ A5​ (2017)​ ត្រូវ​បាន​បែកធ្លាយ​កាន់តែ​ច្បាស់​ជាមួយនឹង​លក្ខណៈសម្បត្តិ​ដ៏​ទាក់ទាញ​!

​កាលពី​ក្នុង​ខែវិច្ឆិកា​ ពិភព​អេ​ឡិច​ត្រូ​និក​ ធ្លាប់​បាន​ប្រាប់​លោក​អ្នក​មក​ហើយ​ថា​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ A5​ (2017)​ នឹង​ធ្វើការ​ប្រកាស​បង្ហាញខ្លួន​ជាមួយនឹង​ 4​ ពណ៌​ដ៏​ស្រស់​ស្អាត​សម្រាប់​ធ្វើការ​ជ្រើសរើស​គឺ​ពណ៌​ខ្មៅ​ ពណ៌​មាស​ ពណ៌​ផ្កាឈូក​ និង​ពណ៌​ខៀវ​។​ នៅ​ព្រឹក​នេះ​វិញ​ រូបភាព​របស់​ទូរស័ព្ទ​នេះ​ ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​បែកធ្លាយ​ពាសពេញ​អ៊ី​ន​ធើ​ណិ​ត​។​ ក្រៅពី​រូបរាង​របស់​ទូរស័ព្ទ​មួយ​នេះ​ លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ​នេះ​ ក៏​ត្រូវ​បាន​បែកធ្លាយ​ផង​ដែរ​។​ បើ​យោង​តាម​ប្រភព​ជា​ច្រើន​នៃ​រូបភាព​ទាំងនេះ​ បាន​បង្ហាញ​ថា​ ទូរស័ព្ទ​ Galaxy​ A5​ (2017)​ នឹង​បំពាក់​នូវ​អេ​ក្រង់​ទំហំ​ 5.2​ អ៊ី​ង​ដែល​មាន​កម្រិត​ភាព​ច្បាស់​ 1080​ x​ 1920​ ភិ​ច​សែ​ល​។​

 

​សម្រាប់​លក្ខណៈសម្បត្តិ​ផ្សេង​ទៀត​របស់​ទូរស័ព្ទ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​បំពាក់​នូវ​បន្ទះ​ឈី​ប​ប្រភេទ​ Exynos​ 7880​ SoC​ ជាមួយនឹង​ CPU​ ចំនួន​ 8​ គ្រាប់​ដែល​មាន​ល្បឿន​ 1.8GHz​ ក្រាហ្វិក​កាត​ GPU​ ប្រភេទ​ Mali-T860​ MP4​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 3GB​ ជាមួយនឹង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 32GB​ ។​ កាមេរ៉ា​ផ្នែក​ខាង​មុខ​ និង​ផ្នែក​ខាងក្រោយ​របស់​ទូរស័ព្ទ​នេះ​មាន​ទំហំ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​ថ្ម​ដែល​មាន​កម្លាំង​ថាមពល​ 3000mAh​ ហើយ​វា​ធ្វើការ​តម្លើង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 6.0​ រួច​ជា​ស្រេច​។​

 

Samsung​ Galaxy​ A5​ (2017)​ នឹង​មាន​កម្រាស់​ 7.8​ ម​ម​ ហើយ​វា​ថែម​ទាំង​ប្រើប្រាស់​នូវ​រន្ធ​ផត​ USB​ Type-C​ ។​ កាលពី​ដើមខែ​នេះ​ វី​ដេ​អូ​នៃ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្តាញ​ YouTube​ ប៉ុន្តែ​ពេល​នេះ​វា​ត្រូវ​បាន​យក​ចេញ​បាត់​វិញ​ហើយ​។​ ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​លើ​ប៊ូ​តុង​ Home​ ហើយ​យើង​ប្រហែលជា​អាច​ឃើញ​នូវ​មុខងារ​ IP68​ ថែម​ទៀត​ផង​ វា​មាន​ន័យ​ថា​ទូរស័ព្ទ​នេះ​អាច​ស្ថិត​នៅ​ក្រោម​ទឹកបាន​កម្ពស់​ជិត​ 10​ ហ្វី​ត​រយៈពេល​ 30​ នាទី​ដោយ​គ្មាន​បញ្ហា​នោះ​ទេ​។​

 

​យើង​អាច​មើលឃើញ​ទូរស័ព្ទ​នេះ​នឹង​ធ្វើការ​ប្រកាស​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ CES​ នៅ​ខែ​ក្រោយ​នេះ​នៅ​ក្នុង​ទីក្រុង​ Las​ Vegas​ ជាមួយនឹង​វត្តមាន​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ A3​ (2017)​ និង​ Samsung​ Galaxy​ A7​ (2017)​ ផង​ដែរ​៕

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

ដោយ ប៉េងលីន
នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ដោយ ប៉េងលីន
All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

ដោយ ប៉េងលីន
Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

ដោយ Mr.Will