no-alternative title

Xiaomi​ Mi​ Note​ 2​ បាន​បង្ហាញ​ពណ៌​ថ្មី​ដ៏​ស្រស់​ស្អាត​មើលទៅ​ពិតជា​ទាក់ទាញ​ចិត្ត​អ្នក​ប្រើប្រាស់​ និង​ប្លែក​ភ្នែក​មែនទែន​

​វិធីសាស្ត្រដ៏ជោគជ័យ​មួយ ​ដែល​កន្លង​មក​ ត្រូវបានក្រុមហ៊ុន​ Samsung​ ​យក​មក​ប្រើប្រាស់​ដើម្បីបំពេញនូវសេក្តីស្រឡាញញ់ចំពោះអ្នក ដែលប្រើប្រាស់ផលិតផលស្មាតហ្វូនរបស់ខ្លួន ម្តងហើយ ម្តងទៀត នោះ​គឺ​ការបង្ហាញ​នូវ​ពណ៌​ថ្មីៗ​ ជា​ច្រើន​សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។​ នៅ​ពេល​នេះ​ ក្រុមហ៊ុន​ Xiaomi​ បាន​ទទួលយក​នូវ​គំនិត​ថ្មី​មួយ​អំពី​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ Samsung​ នេះ​ហើយ​។ ពេលនេះ​​ក្រុមហ៊ុន​ចិន​មួយ​នេះ​ ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​ ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ​។​ កាល​ដោយ​ពី​ម្សិលមិញ​នេះ​ យើង​បាន​មើលឃើញ​នូវ​ទូរស័ព្ទ​ Mi​ Mix​ ដែល​មាន​ពណ៌​ស​ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​មួយ​នេះ​ បាន​បន្ថែម​នូវ​ 3​ ពណ៌​ផ្សេង​ទៀត​សម្រាប់​ទូរស័ព្ទ​ Mi​ Note​ 2​ នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ CES​ ដែល​ពណ៌​ទាំងនេះ​ យើង​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​ទេ​ក្រៅពី​ពណ៌​ខ្មៅ​ ពណ៌​មាស​ និង​ពណ៌​ទឹកប្រាក់​នោះ​។​

​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ លោក​អ្នក​ពិតជា​អា​ចក​ម្ម៉​ង់​ទិញ​មុន​នូវ​ទូរស័ព្ទ​ Mi​ Note​ 2​ ជាមួយ​ 3​ ពណ៌​ប្លែក​ គឺ​ពណ៌​បៃតង​ ពណ៌​ផ្កាឈូក​ និង​ពណ៌​ស្វាយ​។​ យើង​អាច​សន្មត់​បាន​ថា​ ពណ៌​ថ្មី​ទាំង​ 3​ នេះ​ នឹង​ផលិត​មក​ជាមួយនឹង​ចំនួន​កំណត់​ណាមួយ​សម្រាប់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​ទូរស័ព្ទ​នេះ​ ប្រហែលជា​ដំណើរការ​លក់​នៅ​ទីផ្សារ​កន្លែង​ផ្សេង​ផង​ដែរ​។​ ក្រៅពី​ពណ៌​ផ្កាឈូក​ លោក​អ្នក​ប្រហែលជា​មិន​ដែល​បានឃើញ​ស្មា​ត​ហ្វូ​ន​ដែល​មាន​ពណ៌​បៃតង​ ឬ​ពណ៌​ស្វាយ​នោះ​ទេ​។​ ដូចនេះ​ ការ​ប្រើប្រាស់​នូវ​ពណ៌​ថ្មី​សម្រាប់​ទូរស័ព្ទ​ Mi​ Note​ 2​ ពិតជា​ទាក់ទាញ​ចិត្ត​អ្នក​ប្រើប្រាស់​ និង​ប្លែក​ភ្នែក​មែនទែន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ពេល​នេះ​ អ្វី​ដែល​យើង​រង់ចាំ​មើល​នោះ​ គឺថា​តើ​អ្នក​ប្រើប្រាស់​ទាំងអស់​ពិតជា​នឹង​ទិញ​ទូរស័ព្ទ​ពណ៌​បៃតង​ ឬ​ទូរស័ព្ទ​ពណ៌​ស្វាយ​មែនដែរ​ឬទេ​?​ ប្រសិនបើ​ការ​ពិសោធន៍​ លើក​នេះ​ទទួល​បាន​ជោគជ័យ​ពិតមែន​ លោក​អ្នក​នឹង​បានឃើញ​នូវ​វត្តមាន​របស់​ទូរស័ព្ទ​ Xiaomi​ ជា​ច្រើន​ស៊េរី​ទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។​ យ៉ាងណាមិញ​ វា​នៅ​មិន​ទាន់​មានការ​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការ​លក់​ទូរស័ព្ទ​ Mi​ Note​ 2​ ស៊េរី​ថ្មី​នេះ​នៅឡើយ​ទេ​ ហើយ​តម្លៃ​របស់​វា​ក៏​មិន​ទាន់​ដឹង​ដែរ​ ចំនែក​លក្ខណៈសម្បត្តិ​របស់​វា​មិន​មាន​កែប្រែ​ប្រួល​ផ្លាស់​ប្តូរ​នោះ​ទេ​៕​ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន