no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung​ បង្ហាញ​គំរូ​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់​ដំបូង​ក្រោយ​ពី​ទទួល​បាន​ប៉ាតង់​ស្របច្បាប់​ក្នុង​ការ​ផលិត​

​ខ​ណះ​ដែល​បាន​បង្ហាញ​ពី​ការ​ច្នៃ​បង្កើត​ផលិត​ថ្មីៗ​របស់​ពួក​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិ​ពណ៌​ CES​ 2017​ កាលពី​ស​ប្តា​ហ៍​មុន​នេះ​ ក្រុមហ៊ុន​ Samsung​ ក៏​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ជាមួយនឹង​គម្រោង​ក្នុង​ការ​បង្កើត​សមត្ថ​ផល​ថ្មី​ក្នុង​ពេល​អនាគត​ផង​ដែរ​នោះ​គឺ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​អេ​ក្រង់​អាច​បត់​បាន​ក្រោយ​ពី​ក្រុមហ៊ុន​ដ៏​មាន​សក្តានុពល​ខាង​បច្ចេកវិទ្យា​កូរ៉េ​ខាងត្បូង​មួយ​នេះ​ទទួល​បាន​អាជ្ញា​ប័​ណ្ឌ​ ឬ​ហៅ​ថា​ ប៉ាតង់​ ក្នុង​ការ​ផលិត​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដែល​មាន​អេ​ក្រង់​បត់​ នេះ​បើ​តាម​របាយការណ៍​ចុះ​ផ្សាយ​ពី​ Patently​ Mobile​។​ ការិយាល័យ​ប័​ណ្ឌ​ប៉ាតង់​ និង​ស្លាក​យីហោ​របស់​សហរដ្ឋអាមេរិក​ U.S​ Patent​ and​ Trademark​ Office​ ឬ​ហៅ​កាត់​ថា​ USPTO​ បាន​ផ្តល់​អាជ្ញា​ប័​ណ្ឌ​ផលិត​ស្មា​ត​ហ្វូ​ន​ប្រភេទ​នេះ​ដល់​ Samsung​ រួច​ទៅ​ហើយ​ បើ​ទោះបីជា​ Samsung​ មិន​ទាន់​បាន​បំពេញបែបបទ​នៃ​រចនាបថ​ក្នុង​ការ​ផលិត​វា​ឲ្យ​ចេញ​ជា​រូបរាង​នៅឡើយ​ក្តី​។​ 

 

​បច្ចុប្បន្ន​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​មួយ​នេះ​បាន​គ្រប់​គ្រង់​លើ​ប៉ាតង់​រចនា​ម៉ូត​ស្មា​ត​ហ្វូ​ន​ជំ​នួន​ពីរ​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​នោះ​មាន​ស្មា​ត​ហ្វូ​ន​ដែល​មាន​ផ្នែក​ខាងក្រោយ​កោង​សងខាង​ (Curved​ Edge​ on​ the​ back)​ និង​ស្មា​ត​ហ្វូ​ន​ដែល​មាន​អេ​ក្រង់​កោង​សងខាង​ (Dual​ Edge​ Screen)​ ដែល​មាន​ក្នុង​ស្រ​ឡាយ​ Samsung​ Galaxy​ Edge​។​ ដោយឡែក​សម្រាប់​ប៉ាតង់​ទី​បី​ក្នុង​ការ​រចនា​ និង​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​មាន​អេ​ក្រង់​បត់​បាន​ដូច​ក្រដាស​នេះ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ​ ប៉ុន្តែ​ Samsung​ ថ្មីៗ​នេះ​ពិតជា​បាន​បង្ហាញ​ចេញ​នូវ​រូប​គំរូ​ស្មា​ត​ហ្វូ​ន​ប្រភេទ​នេះ​ដល់​មហាជន​បាន​ទស្សនា​រួច​ទៅ​ហើយ​ ហើយ​វា​ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​ពី​មហាជន​។​ 

 

​ជាមួយ​គ្នា​ដែរ​មួយ​រយះ​ពេល​កន្លង​មក​ក៏​មាន​លេចលឺ​ព័ត៌មាន​ខ្លះ​ដែល​ថា​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​អេ​ក្រង់​បត់​នេះ​ស្ថិត​ក្នុង​ស្មា​ត​ហ្វូ​ន​ស្រ​ឡាយ​ថ្មី​គឺ​ Samsung​ Galaxy​ X…​។​ យោង​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ Patent​ Apple​ កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​អេ​ក្រង់​បត់​បាន​បញ្ជាក់​ថា​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចំនួន​ប្រាំ​បាន​នឹង​កំពុង​សាកល្បង​ប្រើប្រាស់​កញ្ចក់​អេ​ក្រង់​ដែល​អាច​បត់​បាន​នេះ​ក្នុង​នោះ​មាន​ Google,​ Apple,​ Microsoft,​ Samsung​ និង​ Lenovo​ ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​ LG​ ក៏​ត្រូវ​បាន​គេ​រាយការណ៍​មក​ដែរ​ថា​នឹង​ចូល​ប្រឡូក​ក្នុង​វិស័យ​ឧបករណ៍​អេ​ក្រង់​បត់​នេះ​ផង​ដែរ​។​ 

 

​ក្រុមហ៊ុន​  Samsung​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​អេ​ក្រង់​បត់​នេះ​តាំងពី​ដើមឆ្នាំ​ 2016​ មក​ម្ល៉េះ​ ប៉ុន្តែ​គម្រោង​នេះ​មិន​បាន​លេច​ចេញ​ជា​រូបរាង​នោះ​ទេ​។​ ដោយឡែក​ចំពោះ​របាយការណ៍​ថ្មីៗ​ដែល​បាន​ចេញផ្សាយ​នា​ពេល​កន្លង​មក​បាន​និយាយ​ថា​ Samsung​ នឹង​ចាប់ផ្តើម​នូវ​ចង្វាក់​ផលិត​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់​នៅ​ឆ្នាំ​ 2018​។​ ដូចនេះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​តើ​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់​បាន​ដូច​ក្រដាស​នេះ​អាច​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ពិត​ដែរ​ឬ​អត់​ទេ​ក្នុង​ពេល​អនាគត​៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

ដោយ ប៉េងលីន
នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ដោយ ប៉េងលីន
All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

ដោយ ប៉េងលីន
Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

ដោយ Mr.Will