no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO R17 បង្ហាញថា នឹងប្រើប្រាស់នូវបន្ទះឈីបថ្មី Snapdragon 670

ស្មាតហ្វូនស៊េរីថ្មី OPPO R17 ត្រៀមបង្ហាញខ្លួនហើយបន្ទាប់ពីវាទទួលបានការទទួលស្គាល់ពី TENAA នៅក្នុងប្រទេសចិន។ នៅក្នុងបញ្ជីរបស់ TENAA នេះ មានការបង្ហាញអំពីស្មាតហ្វូនដែលមានរូបភាព និងលក្ខណៈសម្បត្តិជាច្រើនរបស់វាផងដែរ។ នៅថ្ងៃនេះ មានការទម្លាយចេញពីប្រភពរបស់ចិនដែលចែករំលែកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO R17 នេះ។ តាមរយៈរូបភាពនេះ បានទម្លាយថា ស្មាតហ្វូន OPPO R17 នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 6.4-inch AMOLED ហើយមានទំហំអេក្រង់ដល់ទៅ 91.5% បើធៀបទៅនឹងតួខ្លួនរបស់វានោះ។ អេក្រង់នេះ គឺការពារដោយកញ្ចក់ Gorilla Glass ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏ដោយ លក្ខណៈសម្បត្តិរបស់វានៅមិនទាន់ទម្លាយអោយដឹងថាតើកញ្ចក់ការពារ Gorilla Glass នេះគឺជំនាន់ទី 6 ឬយ៉ាងណានោះ? អេក្រង់របស់ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់  in-display fingerprint scanner។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងបង្ហាញខ្លួនជាច្រើនពណ៌គឺ Stream Blue, Neon Violet និង gradient Fog ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន OPPO R17 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 SoC ។ ទោះជាយ៉ាងណាក៏ដោយ វាមានការទម្លាយនូវលក្ខណៈសម្បត្តិនេះដែលបង្ហាញថា ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 670 ។ 

 

ក្រុមហ៊ុន Qualcomm ក៏ត្រៀមខ្លួនក្នុងការបង្ហាញនូវបន្ទះឈីប Snapdragon 670 ជំនាន់បន្ទាប់របស់បន្ទះឈីប Snapdragon 660 ដែលបង្ហាញខ្លួននៅឆ្នាំនេះផងដែរ។ ជាជាងការប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 670 នោះក្រុមហ៊ុននេះ បានបង្ហាញនូវបន្ទះឈីប Snapdragon 710 ដែលជាជំនាន់បន្ទាប់របស់បន្ទះឈីប Snapdragon 660 សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននៅក្នុងឆ្នាំ 2017។ នៅថ្ងៃនេះ មានការទម្លាយថា ស្មាតហ្វូន OPPO R17 នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 670។ បន្ទះឈីបនេះ អាចទ្រទ្រង់រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ ColorOS 5.2 ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo។ ស្មាតហ្វូននេះ ប្រើប្រាស់នូវថាមពលថ្ម  3,500mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា VOOC flash charging តាមរយៈ  USB-C ។

 

ស្មាតហ្វូន OPPO R17 ត្រូវគេរំពឹងថា នឹងប្រើប្រាស់នូវកាមេរ៉ាខាងមុខប្រភេទ Sony IMX576 ទំហំ 25MP ដែលទ្រទ្រង់នូវមុខងារ AI និង  3D Portrait ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP+5MP ជាមួយនឹងមុខងារ Super Night Mode ផងដែរ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅចុងខែនេះ ឬនៅដើមខែកញ្ញាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន