Mi Pad 4 Plus ដែលជាថេប្លេតថ្មីមួយរបស់ Xiaomi បានបង្ហាញខ្លួនជាផ្លូវការហើយ។ ថេប្លេតថ្មីនេះ ត្រូវបានក្រុមហ៊ុន Xiaomi រចនាឡើងថ្មី មានអេក្រង់ទំហំធំ 10.1 អ៊ីង ជាមួយ កម្រិតនៃការបង្ហាញរូបភាពទំហំ 1920x 200 ភីកសែល ក្នុងកម្រិត 16:10 aspect ratio។ ការរចនារបស់ថេប្លេត គឺគែមរាងមូលមានទំងន់ 485 ក្រាម។ ថេប្លេតថ្មីនេះ ត្រូវបានបំពាក់ ដោយបន្ទះឈីប Snapdragon 660 ដូចទៅនឹងបងប្អូន តូចដែរដែលមាន RAM ទំហំ 4GB និងមានទំហំផ្ទុក 64GB ឬ 128GB។
Mi Pad 4 Plus បំពាក់មកជាមួយនូវថ្មទំហំ 8,620mAh ដែលផ្តល់អោយលោកអ្នក អាចប្រើប្រាស់បានកាន់តែយូរ នៅ ពេលសាកថ្មពេញម្តង។ តែសម្រាប់ការសាកថ្ម គឺនៅមិនទាន់មានការប្រើប្រាស់នូវបច្ចេកវិទ្យា Fast Charge ល្បឿនលឿននោះទេ គឺប្រើប្រាស់ឆ្នាំងសាកប្រភេទ 5V/2A ដែលប្រើប្រាស់កម្លាំងត្រឹម 10 វ៉ាត់ប៉ុណ្ណោះ។
Mi Pad 4 Plus បានតំឡើងកាមេរ៉ាមួយគ្រាប់គឺមានកាមេរ៉ា 13 មេហ្គាភិចសែលជាមួយកម្រិត Aperture f/2.0 និង កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែលជាមួយកម្រិត Aperture f/2.0 ដូចគ្នា។ ថេប្លេតថ្មីនេះ មានតែមួយប្រភេទ តែប៉ុណ្ណោះ គឺម៉ូដែល WiFi បូក 4G LTE និងមានជម្រើសពណ៌ ពណ៌ខ្មៅ និងពណ៌មាស។ ការបង្ហាញវត្តមាន Mi Pad 4 Plus ទំហំ 64GB គឺនឹងចេញលក់ចាប់ផ្តើមពី 1,899 យ័ន (276 ដុល្លារ) ស្របពេលដែលទំហំផ្ទុក 128GB មានតម្លៃ CNY 2,099 ($ 305)។ ការបញ្ជាទិញជាមុន ត្រូវបានក្រុមហ៊ុន Xiaomi ប្រកាសអោយចាប់ផ្តើមហើយ ប៉ុន្តែការបរិច្ឆេតពិតប្រាកដនៃ ការដឹកជញ្ជូនពិតប្រាកដ នឹងកើតឡើងក្នុងពេលឆាប់ៗនោះទេ៕