no-alternative title

OPPO F9 ប្រកាសចេញលក់នៅថៃតម្លៃ $329 នៅវៀណាមតម្លៃ $340 រីឯនៅខ្មែរនៅមិនទាន់មានតម្លៃផ្លូវការនៅឡើយទេ

ស្មាតហ្វូនស៊េរីថ្មី OPPO F9 បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសហ្វីលីពីន និងតៃវ៉ាន់។ ឆាប់ៗនេះ ស្មាតហ្វូនស៊េរីថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃជាដើម។ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងទទួលបានស្មាតហ្វូន OPPO F9 Pro។ ស្មាតហ្វូន OPPO F9 គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន OPPO F7 ដែលមានអេក្រង់ Notch Display ដែលបានបង្ហាញខ្លួនកាលពីពេលមុននេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន F9 មានអេក្រង់ Notch Display ដែលមានរូបរាងដូចជាដំណក់ទឹក។ ក្រុមហ៊ុនធ្វើការរចនារូបរាងថ្មីសម្រាប់ស្មាតហ្វូនរបស់ខ្លួនដែលមានអេក្រង់រូបរាងដូចដំណក់ទឹកដ៏ស្រស់ស្អាត។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ស្មាតហ្វូននេះប្រើប្រាស់នូវការផ្លាស់ប្តូរពណ៌រូបរាងថ្មី ការបញ្ចូលថាមពលជាមួយនឹងបច្ចេកវិទ្យា VOOC flash charging និងកាមេរ៉ា AI Selfies ផងដែរ។  ស្មាតហ្វូនស៊េរីថ្មី OPPO F9 នេះមានពណ៌ដ៏ស្រស់ស្អាតដូចជា  Starry Purple, Twilight Blue និង Sunrise Red ។ សម្រាប់ពណ៌ទាំងអស់របស់ស្មាតហ្វូននេះគឺមានការរចនា Pattern ចាំងភ្លឺដូចត្បូងពេជ្រតែម្តងដែលមើលទៅភ្លឺចាំងគ្រប់គែមជ្រុងរបស់វា។  ស្មាតហ្វូននេះ មានវិមាត្រ 156.7 x 74 x 7.99mm និងមានទម្ងន់ 169 grams ។ 

OPPO F9 មានអេក្រង់ទំហំ  6.3-inch LTPS IPS LCD screen ជាមួយកម្រិតភាពច្បាស់ Full HD+ 2340 x 1080 pixels ។ អេក្រង់របស់វាមានកម្រិតសមាមាត្រ 19.5:9 ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO អេក្រង់របស់ស្មាតហ្វូន F9 នេះកម្រិតអេក្រង់ដល់ទៅ90.8% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ បន្ទះឈីប  Helio P60 ដែលប្រើប្រាស់នៅលើស្មាតហ្វូន OPPO F7 ក៏ត្រូវបានប្រើប្រាស់ដូចគ្នានៅលើស្មាតហ្វូន OPPO F9។ បន្ទះឈីបនេះ ប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 4GB និង 6GB ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,500mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា  VOOC flash chargingតាមរយៈរន្ធដោត microUSB។ 

ក្រុមហ៊ុនបានអះអាងថា ស្មាតហ្វូននេះអាចប្រើប្រាស់បាន 2 ម៉ោងសម្រាប់ការបញ្ចូលថ្មត្រឹមតែ 5 នាទីប៉ុណ្ណោះ។ បច្ចេកវិទ្យា VOOC នាំយកនូវការការពារដល់ទៅ ៥ កម្រិតសម្រាប់ Adapter ដើម្បីការពារការឡើងកម្តៅខណៈពេលដែលកំពុងតែបញ្ចូលថាមពលថ្មនោះ។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូន  OPPO F9 នេះគឺភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ  f/1.85 aperture 16-megapixel + f/1.85 aperture 2-megapixel សម្រាប់ប្រើប្រាស់ជាមួយនឹង Effects ជាច្រើន។ ស្មាតហ្វូននេះផ្តល់នូវទស្សនីយភាពដល់ទៅ 16 ដូចជាការថតរូបភាពជាលក្ខណៈ sunset, grass, indoor, food, snow, night, dog, scenery និងជាច្រើនទៀតដែលធ្វើឱ្យរូបភាពទាំងនោះស្រស់ស្អាតបំផុត។ ស្មាតហ្វូន OPPO F9 ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ f/2.0 aperture 25-megapixel AI selfie ដែលទ្រទ្រង់នូវបច្ចេកវិទ្យា  sensor HDR hardware ដែលធ្វើការថតរូបភាពបានស្រស់ស្អាតមិនថាពេលថ្ងៃ ឬពេលយប់នោះទេ។

ម៉េមូរីក្នុងម៉ាស៊ីនរបស់ស្មាតហ្វូនOPPO F9នេះមានទំហំ64 GB ។ ស្មាតហ្វូននេះក៏មានរន្ធដោត microSD ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ ColorOS 5.2 ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះគឺមានដូចជាការប្រើប្រាស់ស៊ីមពីរ 4G VoLTE, Wi-Fi 802.11ac, Bluetooth 4.2, microUSB, USB OTG និងរន្ធដោតកាសស្តាប់ 3.5mm audio jack ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធ NFC ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃក៏ស្ថិតនៅផ្នែកខាងក្រោយនៃស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា OPPO នៅក្នុងប្រទេសថៃ បានបញ្ជាក់ថា ស្មាតហ្វូន OPPO F9 គឺមានតម្លៃ THB10,990 (~$329)។ នៅក្នុងប្រទេសវៀតណាម ស្មាតហ្វូននេះដែលមានរ៉េមទំហំ 4GB គឺមានតម្លៃ VND 7,990,000 (~$340) ។ នៅកម្ពុជា ការកម្មង់ទិញមុនស្មាតហ្វូន F9 គឺចាប់ផ្តើមហើយ ស្មាតហ្វូននេះ នឹងដាក់លក់នៅលើទីផ្សារនៅចុងខែសីហាខាងមុខនេះ៕ 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន