no-alternative title

ក្រុមហ៊ុន LG នឹងបង្ហាញនូវទូរទស្សន៍ Micro LED TV ធំបំផុតក្នុងពិភពលោក នៅព្រឹត្តិការណ៍ IFA 2018

ក្រុមហ៊ុន LG Electronics ត្រូវគេរំពឹងថា នឹងបង្ហាញនូវទូរទស្សន៍ micro LED TV ធំបំផុតក្នុងពិភពលោក នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ IFA ដែលនឹងធ្វើឡើងនៅចុងខែនេះ នេះបើតាមរបាយការណ៍ថ្មីមួយនៅថ្ងៃទី 17 ខែសីហានេះ។ ទូរទស្សន៍ micro LED TV ដំបូងបំផុតរបស់ក្រុមហ៊ុន LG នេះនឹងមានទំហំដល់ទៅ 175 inches ធំជាងទូរទស្សន៍ 146-inch Wall TV របស់ក្រុមហ៊ុន Samsung ដែលប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ពាណិជ្ជកម្ម CES នៅក្នុងខែមករា នេះបើយោងទៅតាមប្រភពមួយរបស់ Segye Ilbo ។ ទូរទស្សន៍ស៊េរីថ្មី LG TV នេះនឹងយកឈ្នះគូប្រកួតប្រជែងជាច្រើនរបស់ខ្លួនដោយសារតែកម្រាស់របស់វាស្តើងជាងទូរទស្សន៍ Samsung TV ដល់ទៅ 80-mm ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរទស្សន៍ LG TV របស់ក្រុមហ៊ុននេះ នឹងមិនទាន់ផលិតឡើងសម្រាប់ការប្រើប្រាស់នៅក្នុងគេហដ្ឋាននៅឡើយទេ រហូតទាល់តែវាមានតម្រូវការកើនឡើង និងតម្លៃធ្លាក់ចុះបន្តិច។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន LG បដិសេធមិនធ្វើការអធិប្បាយអំពីទូរទស្សន៍ថ្មីនេះនោះទេ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន LG បាននិយាយថា “វាគឺជាការពិតដែលក្រុមហ៊ុនកំពុងតែអនុវត្តន៍ទៅលើគម្រោង R&D projects សម្រាប់បច្ចេកវិទ្យានៃទូរទស្សន៍ micro LED TV” ។ ប៉ុន្តែលោកមិនបានទម្លាយថា តើក្រុមហ៊ុននឹងធ្វើការបង្ហាញនូវទូរទស្សន៍ micro LED TVs នេះនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ខាងមុខនេះនៅក្នុងប្រទេសអាល្លឺម៉ង់ឬទេ?

 

ទូរទស្សន៍ micro LED TV គឺបង្កើតឡើងចេញពីបន្ទះឈីបរាប់លានដែលមានទំហំតូចជា 100 micrometers ដែលធ្វើការពង្រឹងនូវរូបភាពកាន់តែច្បាស់ និងការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធិភាពល្អប្រសើរជាងការប្រើប្រាស់ទូរទស្សន៍ OLED និង LCD រួមមានទូរទស្សន៍ Samsung’s QLED TVs ជាដើម។ ទូរទស្សន៍នេះថែមទាំងមានកម្រាស់ស្តើងជាងទូរទស្សន៍ជាច្រើនដែលមានវត្តមាននៅលើទីផ្សារផងដែរ។ ដោយសារតែវាមានការពិបាកនៅក្នុងបញ្ហាបច្ចេកទេស និងតម្លៃនោះ ក្រុមហ៊ុន Samsung ពេលនេះគឺកំពុងតែផ្តោតនៅលើទូរទស្សន៍ micro LED TVs ដែលមានអេក្រង់ធំភ្ជាប់ជាមួយនឹងបន្ទះឈីបតូចៗភ្ជាប់ទៅកាន់អេក្រង់មួយ។ ក្រុមហ៊ុនមានគោលដៅក្នុងការបញ្ចេញនូវទូរទស្សន៍ micro LED TV ប្រណិតរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ទូទៅ ហើយវាមានឈ្មោះថា “The Wall Luxury” នៅឆ្នាំក្រោយនេះ។ 

 

គម្រោងរបស់ទូរទស្សន៍ប្រណិតនេះមានកម្រាស់ 30mm ដែលស្តើងជាងម៉ូដែលបច្ចុប្បន្នដែលមានកម្រាស់ 80mm នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung ។ ទូរទស្សន៍អេក្រង់ធំកំពុងតែចាប់ផ្តើមមានការពេញនិយមពីអ្នកប្រើប្រាស់ជាច្រើន ហើយ micro LED TVs ក៏តែងតែបង្ហាញខ្លួនជាមួយនឹងអេក្រង់ធំដែលត្រូវគេរំពឹងថានឹងបង្កើនទីផ្សារផងដែរ។ ក្រុមហ៊ុនស្រាវជ្រាវ HIS ធ្វើការព្យាករណ៍ថា តួរលេខរបស់ទូរទស្សន៍ 75-inch TVs នឹងមានតម្លៃដល់ទៅ 8 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2021 ដែលមានការកើនឡើង 3.3 ពាន់លានដុល្លារអាមេរិកបើធៀបទៅនឹងឆ្នាំ 2017 ។ ព្រឹត្តិការណ៍តាំងពិពរណ៍ IFA នឹងធ្វើឡើងនៅក្នុងទីក្រុង Berlin នៅថ្ងៃទី 31 ខែសីហាខាងមុខនេះ៕ 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន