no-alternative title

Nokia 7.1 បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ Notch PureDisplay ទ្រទ្រង់មុខងារ HDR10 និងប្រើប្រាស់នូវបន្ទះឈីប Snapdragon 636

ក្រុមហ៊ុនប្រទេសហ្វាំងឡង់ HDM Global ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Nokia បានបញ្ចេញ Nokia 7.1 ដែលជាទូរស័ព្ទធុនកណ្តាលស៊េរីថ្មីរបស់ខ្លួន ដែលមានការរចនារូបរាងបែបប្រណិតភាព និងមានតម្លៃធូរថ្លៃ ដើម្បីប្រកូតប្រជែងទីផ្សារស្មាតហ្វូនធុនកណ្តាលជាមួយក្រុមហ៊ុនដទៃ។ Nokia 7.1 ត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងយ៉ាងទាន់សម័យជាមួយផ្ទៃខាងក្រោយក្រាលដោយសារធាតុកញ្ចក់ Glossy Glass ដែលមានភាពភ្លឺថ្លា និងខាងមុខក្រាលដោយកញ្ចក់ Notch PureDisplay ទំហំ 5.84” និងមានវ័ណ្ឌជុំវិញតួរជាសារធាតុអាលុយមីញ៉ូម។ 

អេក្រង់របស់វាជាប្រភេទបន្ទះបង្ហាញ IPS LCD ដែលមានទំហំវិមាត្រ 19:9 ratio ស្រោបការពារពីលើដោយកញ្ចក់ Corning Gorilla Glass 3 មានលទ្ធភាពទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2280px លើផ្ទៃបង្ហាញចេញសរុប 79.9% បានច្បាស់ល្អជាមួយកម្រិតភាពម៉ដ្ឋលើផ្ទៃអេក្រង់ 432ppi ហើយជាពិសេសគឺអេក្រង់របស់វាទ្រទ្រង់នូវមុខងារបង្ហាញកម្រិត HDR10 ថែមទៀតផងដែលពិសេសបំផុតសម្រាប់ការទស្សនាខ្សែវីដេអូដែលមានកម្រិតភាពច្បាស់ខ្ពស់បានច្បាស់ត្រជាក់ភ្នែក។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះកំលាំងម៉ាស៊ីនដែលប្រើនៅលើ Nokia 7.1 គឺបន្ទះឈីបធុនកណ្តាលរបស់ Qualcomm ស៊េរី Snapdragon 636 SoC អមកំលាំងដោយរ៉េមពីរជម្រើសគឺ 3GB ឬ 4GB និងមានទំហំផ្ទុកពីរជម្រើសគឺ 32GB និង 64GB ព្រមទាំងផ្តល់លទ្ធភាពអោយយើងដាក់បន្ថែមទំហំម៉េមូរីក្រៅបានប្រភេទ microSD។ ស្មាតហ្វូនម៉ូដែលថ្មីនេះប្រតិបត្តិការដោយ Android 8.1 Oreo ដែលជាផ្នែកមួយនៃ Android One ហើយក្រុមហ៊ុននឹងដាក់អោយបន្ទាន់សម័យឡើងទៅកាន់ Android 9.0 Pie បានក្នុងខែវិចិ្ឆកានាជិតដំណាច់ឆ្នាំនេះ។ សម្រាប់ថ្មរបស់វាវិញគឺមានទំហំ 3,060 មីលីអំពែលម៉ោងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដែលក្រុមហ៊ុនបានអះអាងថាអាចសាកបញ្ចូលថាមពលថ្មពី 0 ទៅ 50% ប្រើពេលប្រមាណជា 30 នាទី។ 

ងាកមកផ្នែកកាមេរ៉ាវិញ គឺខាងក្រោយប្រើកញ្ចប់កែវលែនភ្លោះ Carl-Zeiss Optics ដាំបញ្ឈរតាមបណ្តោយតួរអមដោយអំពូល LED Flash មួយគ្រាប់ និងមានកងទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនៅពីក្រោម។ កាមេរ៉ាខាងក្រោយទាំងពីរគ្រាប់របស់ Nokia 7.1 ដោយលែនគោលមានទំហំ 12MP ក្នុង aperture f/1.8 និងមួយទៀតជាលែនជំនួយសម្រាប់ផលិតរូបភាពសខ្មៅ និងផលិតរូបព្រាលផ្ទៃខាងក្រោយដោយប្រើមុខងារ Bokeh Effect។ បន្ថែមពីនេះយើងអាចថតវីដេអូដោយប្រើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយទាំងពីរគ្រាប់របស់វាក្នុងពេលដំណាលគ្នាបានថែមទៀតផង។ រីឯកាមេរ៉ាខាងមុខមានទំហំ 8.0MP ក្នុង aperture f/2.0 ទ្រទ្រង់នូវមុខងារ AI-enhanced Face Unlock សម្រាប់ធ្វើការដោះសោរដោយការចំណាំផ្ទៃមុខពីលើការដោះដោយការស្កែនក្រយ៉ៅម្រាមដៃ។  

ក្នុងទីផ្សារសហរដ្ឋអាមេរិក Nokia7.1 មានតម្លៃខ្ទង់ $349 និងទីផ្សារអឺរ៉ុបមានតម្លៃខ្ទង់ €319 សម្រាប់ម៉ូដែលមានរ៉េមទំហំ 3GB និងអង្គផ្ទុក 32GB ហើយសម្រាប់ម៉ូដែលមានរ៉េមទំហំ 4GB និងអង្គផ្ទុក 64GB មានតម្លៃខ្ទង់  €349  ជាមួយជម្រើសពីរពណ៌គឺខៀវបែប Gloss Midnight Blue និងទឹកប្រាក់បែប Gloss Steel៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន