no-alternative title

Huawei Mate 20 Pro នឹងបង្ហាញខ្លួនជាផ្លូវការនៅវេលាខានស្អែកនេះហើយ! តើលោកអ្នកចង់ដឹងអ្វីខ្លះពីស្មាតហ្វូនថ្មីនេះ?

ពេលវេលាខានស្អែកនេះ ក្រុមហ៊ុន Huawei នឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនចំនួន 3 ម៉ូដែល ប៉ុន្តែស្មាតហ្វូន ដែលគួរអោយចាប់អារម្មណ៍ជាងគេបំផុតនោះ គឺស្មាតហ្វូនថ្នាក់ប្រណិត Huawei Mate 20 Pro។ រហូតមកទល់ពេលនេះ មានព័ត៌មានបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះ។ នៅថ្ងៃនេះ របាយការណ៍ថ្មីមួយ បានធ្វើការទម្លាយនូវអ្វីគ្រប់យ៉ាងរបស់ស្មាតហ្វូននេះផងដែរ។

កន្លងមកមានការបែកធ្លាយថា ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះ នឹងមានកម្រិតសេនស័រដល់ទៅ 40MP និងមានការប្រើប្រាស់នូវ f/1.8 Aperture រួមនិងបច្ចេកវិទ្យាថ្មីមួយទៀត ដែលមានឈ្មោះហៅថា “FusionMind” សម្រាប់ធ្វើការបញ្ចូលនូវ 4 ភិចសែល អោយក្លាយជាមួយវិញ ដែលធ្វើឱ្យគុណភាពរូបភាពច្បាស់ បើទោះបីថតនៅក្នុងទីងងឹតក៏ដោយ។ ដូចគ្នាទៅនឹងស្មាតហ្វូន P20 Pro ដែរ ស្មាតហ្វូនស៊េរីថ្មី Mate 20 Pro នឹងប្រើប្រាស់នូវ Telephoto Camera ដែលមានភ្ជាប់ជាមួយនឹង f/2.4 Aperture។ ទោះជាយ៉ាងណាក៏ដោយ កាមេរ៉ានេះមានការពង្រីកពីទំហំ 8-megapixels ទៅ 20MP។ បន្ថែមពីនេះទៀតនោះ សម្រាប់ Lens ថ្មីនេះ គឺអាចទ្រទ្រង់នូវមុខងារ 5x optical zoom ទៀតផង។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 24MP។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីកាមេរ៉ានេះ ស្មាតហ្វូន Huawei Mate 20 Pro នឹងមានអេក្រង់ទំហំដល់ទៅ 6.39-inch display ជាមួយនឹងគែមកោង និងមុខងារប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ដល់ទៅ 3120x1440p។ នៅផ្នែកខាងលើរបស់អេក្រង់នេះមាន Notch ដែលមានបំពាក់នូវបច្ចេកវិទ្យា 3D facial recognition technology ដែលប្រើប្រាស់នូវប្រព័ន្ធ Vertical Surface Emitting Laser (VSEL) ។

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានអោយដឹងថា បន្ទះឈីបថ្មី Kirin 980 នឹងប្រើប្រាស់នៅលើស្មាតហ្វូននេះជាមួយនឹងល្បឿនដល់ទៅ 2.6GHz។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 4GB សម្រាប់ទីផ្សារជាច្រើន ហើយសម្រាប់ទីផ្សារនៅអ៊ឺរ៉ុប គឺមានទំហំ 6GB។ ស្មាតហ្វូននេះ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB, 256GB ឬ 512GB ហើយវាក៏អាចធ្វើការបន្ថែមនូវម៉េមូរីខាងក្រៅ 256GB nanoSD ផងដែរ។ សម្រាប់ Version ទំហំរ៉េម 8GB ក៏នឹងមានដាក់លក់ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធថាមពលថ្ម 4,200mAh ជាមួយនឹងបច្ចេកវិទ្យា 40W fast charging ដែលត្រូវក្រុមហ៊ុននេះ ហៅថា SuperCharge 2.0 ដែលអាចធ្វើការបញ្ចូលថាមពលថ្មបាន 70% នៅក្នុងរយៈពេល 30 នាទីប៉ុណ្ណោះ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវប្រព័ន្ធ IP67 ទៅ IP68 ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺមានដូចជា NFC, Bluetooth 5.0 និង Gigabit WLAN ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie និង EMUI 9.0 ផងដែរ។ 

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20 Pro គឺមានជម្រើស 4 ពណ៌យ៉ាងស្រស់ស្អាត គឺពណ៌ខ្មៅ ពណ៌ខៀវ ពណ៌ Twilight និងពណ៌បៃតង ហើយតម្លៃរបស់ស្មាតហ្វូននេះ អាចនឹងមានតម្លៃដល់ទៅ $1100។ ស្មាតហ្វូននេះ នឹងចាប់ផ្តើមដាក់លក់នៅដើមខែវិច្ឆិកាខាងមុខនេះ ហើយការកម្មង់ទិញមុន គឺបន្ទាប់ពីការប្រកាសនៅថ្ងៃទី 16 ខែតុលាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន