no-alternative title

Samsung Galaxy A9s ដែលជាស្មាតហ្វូនកាមេរ៉ា 4 គ្រាប់ ត្រូវបានគេបញ្ចញនូវលក្ខណះសម្បត្តិជាច្រើន

នៅពេលនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងតែត្រៀមខ្លួនជាស្រេចនៅក្នុងការលោតចូលទៅកាន់ការផលិតស្មាតហ្វូន ដែលមានកាមេរ៉ា Four-cam បន្ទាប់ពីបានណែនាំស្មាតហ្វូន Galaxy A7 (2018) ជាមួយកាមេរ៉ាចំនួនបី។ ការបន្ថែមថ្មីនេះ ក៏ជាផ្នែកមួយនៃស្មាតហ្វូន Galaxy A Series ប៉ុន្តែជាមួយនឹងកាមេរ៉ាបួន នៅផ្នែកខាងក្រោយ។ គួរបញ្ជាក់ថា កាលពី 10 ថ្ងៃមុន យើងបានសរសេរអំពី ទូរស័ព្ទ Samsung A9 Star Pro ដែលក្រោយមក ត្រូវបានគេនិយាយថា នឹងមកដល់ជាទូរស័ព្ទ A9s។ 

ប្រភពពីប្រភេទអាល្លឺម៉ង់ ដែលលេចធ្លាយជាលើកដំបូង នូវព័ត៌មានអំពីឧបករណ៍នេះជាមួយលក្ខណៈពិសេសបន្ថែមទៀត រួមទាំងបន្ទះឈីប សមត្ថភាពថ្ម និងជម្រើសនៃអង្គចងចាំផងដែរ។ ទូរស័ព្ទ Samsung A9s របស់ក្រុមហ៊ុន Samsung នឹងត្រូវបានបំពាក់ឲ្យប្រើប្រាស់បន្ទះឈីប Snapdragon 660 ដោយក្រុមហ៊ុន Qualcomm។ ក្រុមហ៊ុនកូរ៉េខាងត្បូង កម្រផលិតស្មាតហ្វូនរបស់ខ្លួន ជាមួយក្រុមហ៊ុនផលិត SoC ផ្សេងទៀតទេ ដែលជាទូទៅវាកើតឡើង នៅសហរដ្ឋអាមេរិក និងចិន ដែលមានន័យថា ស្មាតហ្វូនថ្មីនេះ នឹងត្រូវបានដាក់លក់ នៅក្នុងប្រទេសមួយ ក្នុងចំណោមប្រទេសទាំងនោះ។ ស្មាតហ្វូននេះ នឹងត្រូវភ្ជាប់ជាមួយ RAM ទំហំ 6 ជីហ្កាបៃ និងអង្គចងចាំក្នុងម៉ាស៊ីន 128 GB ហើយវាទំនងជាមានរន្ធដោត microSD រហូតដល់ទៅ 512 GB ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ម្យ៉ាងវិញទៀត សម្រាប់អ្វីៗទាំងអស់ អំពីក្រុមហ៊ុន Samsung ក៏បានបន្ថែមកម្រិតពន្លឺកាន់តែច្រើន នៅលើឧបករណ៍ចាប់សញ្ញាទាំងបួន នៃកាមេរ៉ា ដោយកាមេរ៉ាទីមួយ នឹងមានទំហំ 24 មេហ្គាភិចសែល ជាមួយកម្រិតល្បឿន Aperture F1.7 និង កាមេរ៉ាទីពីរ មានទំហំ 5MP នឹងមាន Aperture កម្រិត F2.2 ហើយនិងគ្រាប់ទីបីទំហំ 8MP ដែលមាន wide-angle lens នឹងមាន Aperture កម្រិត F2.4 aperture ចំណែកនៅផ្នែកខាងមុខ កាមេរ៉ាទីបួនមានទំហំ 10 មេហ្គាភិចសែល នឹងមានទំហំ 2x optical zoom និងមាន Aperture កម្រិត F2.4។ ថ្មរបស់ស្មាតហ្វូន Galaxy A9s នឹងមានទំហំ 3,720 mAh ជាមួយនឹងច្រក USB-C ប៉ុន្តែ Samsung នឹងស្ថិតនៅលើស្តង់ដា Quick Charge 2.0។ មិនថានេះ ជាកិច្ចព្រមព្រៀងពិតប្រាកដ ឫប្រភពច្បាស់លាស់នោះទេ ការលេចធ្លាយរបស់វា នឹងត្រូវបានគេដឹងនៅថ្ងៃទី 11 ខែតុលា នៅពេលព្រឹត្តិការណ៍ '4x Fun' ចាប់ផ្តើមប្រព្រឹត្តទៅ៕

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន