no-alternative title

Samsung បានបញ្ចេញរូបភាពថតពេលយប់របស់ Galaxy Note 9 ឆ្លើយតបទៅនឹងការប្រៀបធៀបជាមួយ Huawei Mate 20 Pro

រឿងរ៉ាវប្រកួតប្រជែងឌឺដងគ្នា ត្រូវបានធ្វើឡើងស្ទើរតែដូចគ្នា បន្ទាប់ពីក្រុមហ៊ុននិមួយរៀបចំនូវសន្នីសីទស្មាតហ្វូនទាំងអស់របស់ខ្លួន។ ជាក់ស្តែងដូចជាក្រុមហ៊ុន Huawei ជាដើម នៅកំឡុងពេលដែលធ្វើការផ្សព្វផ្សាយអំពីស្មាតហ្វូនត្រកូល Mate 20 series នេះ ក្រុមហ៊ុននេះ ធ្វើការប្រៀបធៀបនូវកាមេរ៉ារបស់ខ្លួន ជាមួយនឹងគូប្រកួតប្រជែងដូចជាស្មាតហ្វូន iPhone XS Max  និង Samsung Galaxy Note 9។ នៅពេលនោះ លោក Yu Chengdong ដែលជា CEO របស់អាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei បានធ្វើការបង្ហាញជាថ្មីម្តងទៀត អំពីការថតនៅពេលយប់របស់ស្មាតហ្វូន Mate 20 Pro, iPhone XS Max, Note 9  ដែលស្មាតហ្វូន Huawei គឺច្បាស់ជាង និងភ្លឺជាង។ 

បន្ទាប់មកក៏មានមនុស្សជាច្រើន បានធ្វើការចោទសួរអំពីរឿងមួយ ដែលនិយាយថា ពិតជាអយុត្តិធម៌មួយនៅក្នុងការប្រៀបធៀបនេះ ដោយសារតែក្រុមហ៊ុន Huawei បានប្រើប្រាស់ស្មាតហ្វូន Mate 20 Pro កំណត់នូវ Sensitivity ខ្ពស់ ហើយនិង Exposure Time យូរជាងដៃគូរបស់ខ្លួន។ តាមការបញ្ជាក់ទៅនឹងទិន្នន័យ ដែលផ្តល់អោយដោយក្រុមហ៊ុន Huawei បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Mate 20 Pro បំពាក់នូវកាមេរ៉ា 3 គ្រាប់ជាមួយនឹងសេនស័រទំហំ 1/1.7 inches ស្របពេលដែលស្មាតហ្វូន iPhone XS Max, Note 9 គឺមានទំហំត្រឹមតែ 1/2.55 inches ប៉ុណ្ណោះ។ ជាមួយគ្នានេះ Huawei បានកំណត់ ISO Sensitivity មានកម្រិតរហូតដល់ទៅ 102,400 ដែៈអាចថតរូបភាពបានភ្លឺច្បាស់នៅពេលយប់ជាមួយនឹងកម្រិតពន្លឺ 0.5 lumen បើប្រៀបរធៀបជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung គឺប្រើប្រាស់ ISO ត្រឹមតែ 64,600 ប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ហេតុហើយបានជានៅពេលនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវឯកសារជាផ្លូវការមួយ ដែលមានដាក់នូវចំណងជើងធំៗឈ្មោះថា “Official Xuan : Really Shooting the Beauty of the Night” ជាមួយនិងការបង្ហាញអំពីការថតរូបភាពនៅក្នុងពេលរាត្រីជាមួយនឹងស្មាតហ្វូន Galaxy Note 9 យ៉ាងស្រស់ស្អាតបំផុ។ ក្រុមហ៊ុន Samsung បានគេនិយាយថា នេះគឺជាពន្លឺដ៏ស្រស់ស្អាតនៃពន្លឺខ្មៅងងឹត។

ការដែល Samsung ចេញនូវឯកសារនេះ ត្រូវបានគេដឹងថា នេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងសន្និសីទរបស់ក្រុមហ៊ុន Huawei កាលពីថ្ងៃមុន។ ចំពោះការឆ្លើយតបមួយនេះ ត្រូវបានក្រុមហ៊ុន Samsung និយាយទៀតថា ទេសភាពនៃការថតនៅពេលយប់ គឺកាន់តែច្បាស់មើលទៅជាលក្ខណៈពិតៗ ហើយបានបញ្ជាក់ចុងក្រោយថា ការថតរបស់ Huawei មើលទៅដូចជាក្លែងក្លាយ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន