no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បើកមជ្ឈមណ្ឌលស្រាវជ្រាវ AI នៅក្នុងទីក្រុងម៉ុងត្រេអាល់

នៅថ្ងៃទី 19 ខែតុលានេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានបញ្ជាក់ថា ខ្លួនធ្វើការចាប់ផ្តើមនូវមជ្ឈមណ្ឌលស្រាវជ្រាវផ្នែក AI ទី 7 របស់ខ្លួននៅក្នុងទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា។ មន្ទីរពិសោធន៍ផ្នែក AI នេះធ្វើ ការចូលរួមជាមួយនឹងទីតាំងចំនួន 6 ទៀតរួមមាននៅក្នុងទីក្រុង Cambridge នៅចក្រភពអង់គ្លេស ទីក្រុង Moscow និងទីក្រុងញ៉ូវយ៉កផងដែរ។ ម៉ុងត្រេអាល់គឺ ជាទីក្រុងធំបំផុតទីពីរ នៅក្នុងប្រទេសកាណាដា និងជាផ្ទះនៃក្រុមហ៊ុនបច្ចេកវិទ្យា IT ជាច្រើននៅលើសកលលោក ហើយនេះ គឺជាផ្នែកមួយនៃចង្កោម AI ជាមួយនឹងទីក្រុង Toronto និង Edmonton នៅក្នុងអាមេរិកខាងជើងផងដែរ។

ទីក្រុងនេះ មានអ្នកស្រាវជ្រាវចំនួន 250 នាក់ និងនិស្សិតសាកលវិទ្យាល័យចំនួន 9000 នាក់ពាក់ព័ន្ធទៅនឹងកម្មវិធី AI នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនិយាយថា ខ្លួនធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងសាកលវិទ្យាល័យ McGill University និង University of Montreal ក្នុងការបន្តស្វែងយល់អំពីទេពកោសល្យរបស់មនុស្សវ័យក្មេងនៅក្នុងផ្នែកនេះ។ បន្ទប់ពិសោធន៍ AI នៅក្នុងទីក្រុងម៉ុងត្រេអាល់នេះគឺដឹកនាំដោយលោក Gregory Dudek ដែលជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅក្នុងសាកលវិទ្យាល័យ McGill University ។ គាត់គឺជាអ្នកជំនាញនៅក្នុងបច្ចេកវិទ្យា AI ដូចជាផ្នែក Machine Learning និងការភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងរ៉ូបូតផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Cho Seung-hwan អនុប្រធានផ្នែកប្រតិបត្តិរបស់ Samsung Research បាននិយាយថា “នៅក្នុងការជម្រុញនូវសក្តានុពលរបស់បច្ចេកវិទ្យា AI ទៅលើផលិតផល និងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Samsung នោះ យើងត្រូវផ្តោតទៅលើការបង្កើតនូវតម្លៃថ្មី និងបទពិសោធន៍ដែលអ្នកប្រើប្រាស់មិនធ្លាប់បានឃើញពីមុនមក។ ដើម្បីធ្វើរឿងនេះ មជ្ឈមណ្ឌលស្រាវជ្រាវ AI ទាំង 7 នេះមានមជ្ឈមណ្ឌលស្រាវជ្រាវ AI នៅក្នុងទីក្រុងម៉ុងត្រេអាល់ដែលនឹងដើរតួសំខាន់នៅលើរឿងនេះ។ នៅក្នុងអ្នកចូលរួមប្រហែលជា 100 នាក់នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍នូវមជ្ឈមណ្ឌល AI នេះនៅថ្ងៃទី 18 ខែតុលានោះ។ នៅក្នុងចំណោមពួកគេមានរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសកាណាដាលោក Marc Garneau, Philippe Tomlinson ចៅហ្វាយក្រុងរបស់ Outremont និងសមាជិកនៃគណៈកម្មាធិកាអភិវឌ្ឍនៃទីក្រុងម៉ុងត្រេអាល់។

លោក Dudek និយាយថា “យើងគឺមានក្តីរំភើបមែនទែនក្នុងការបើកដំណើរការនូវមជ្ឈមណ្ឌល Samsung AI នៅក្នុងទីក្រុងម៉ុងត្រេអាល់នេះដែលធ្វើការចាប់ផ្តើមស្រាវជ្រាវទៅលើផ្នែក Machine Learning និងរ៉ូបូតក្នុងការបើកអោយមានអន្តរកម្មកាន់តែច្រើន។ នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ AI ទី 2 នេះនៅក្នុងប្រទេសកាណាដានេះ យើងមានគម្រោងក្នុងការស្រាវជ្រាវរូមគ្នាជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ Toronto AI ដែលបង្កើតឡើងនៅក្នុងខែឧសភា និងប្រើប្រាស់អ្នកមានទេពកោសល្យផ្នែក AI នៅក្នុងទីក្រុងម៉ុងត្រេអាល់នេះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន