no-alternative title

Huawei ចាប់ផ្តើមប្រជែងជាមួយនឹង Xiaomi តាមរយៈ គម្រោងនៃបង្កើតហាងលក់រាយចំនួន 1000 នៅក្នុងប្រទេសឥណ្ឌា

នៅក្នុងប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនជាច្រើនដូចជា vivo, Oppo និង Xiaomi បានធ្វើការផ្លាស់ប្តូរពីទីផ្សារប្រទេសចិនហើយ ដោយបានផ្តោតទៅលើប្រទេសឥណ្ឌាវិញ ជាមួយនឹងគម្រោងនៅក្នុងការផលិតនូវ Hardware របស់ខ្លួន។ ការវិវត្តនិន្នាការថ្មីនេះ គឺដោយសារតែពាក់ព័ន្ធទៅនឹងកម្លាំងពលកម្ម និងរដ្ឋាភិបាល។  យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Huawei ក៏មានគម្រោងក្នុងការបង្កើតនូវរោងចក្ររបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌានៅដើមឆ្នាំ 2019 នេះផងដែរ។ បន្ថែមពីនេះទៀត ពួកគេ បានសម្រេចចិត្តក្នុងការបង្កើតនូវហាងច្រើនជាង 1000 កន្លែងនៅក្នុងប្រទេសនេះ ដើម្បីធ្វើការពង្រីកនូវការលក់រាយរបស់ពួកគេ។ 

លោក Jim Xu អនុប្រធានរបស់ក្រុមហ៊ុន Huawei Global បានទម្លាយនៅថ្ងៃនេះថា ទីផ្សារប្រទេសឥណ្ឌា គឺមានសារៈសំខាន់ខ្លាំងមែនទែន ហើយនៅក្នុងជំហានដំបូងសម្រាប់ពួកគេ គឺការចាប់ផ្តើមជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនថ្នាក់ខ្ពស់របស់ខ្លួន។ ការផលិតនៅក្នុងប្រទេសឥណ្ឌា គឺមានការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែតម្លៃស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា ហើយ 20% នៃការនាំចូលស្មាតហ្វូននៅក្នុងប្រទេសនេះ គឺមានការបញ្ចៀសផងដែរដោយសារតែវាមានការកើនឡើងនៃការផលិតនៅក្នុងស្រុក នេះបើតាមការបញ្ជាក់របស់លោក Xu។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា Huawei បានលក់ស្មាតហ្វូនរបស់ខ្លួន បានដល់ទៅ 153 លានគ្រឿង នៅលើពិភពលោក ហើយពួកគេ នឹងធ្វើការជាមួយនឹងក្រុមហ៊ុន Flex នៅក្នុងការផលិតស្មាតហ្វូនរបស់ខ្លួននៅរោងចក្រមួយ ដែលមានមូលដ្ឋាននៅ Chennai។ នេះគឺជាការបង្កើនឱកាសការងារសម្រាប់ប្រទេសឥណ្ឌាផងដែរ។ មិនមែនត្រឹមតែនៅអាស៊ីនោះទេ ក្រុមហ៊ុនបានអះអាងក្នុងការអភិវឌ្ឍបន្តនៅទូទាំងទីផ្សារនៃទ្វីបអ៊ឺរ៉ុបថែមទៀត។ 

សូមជំរាបថា នៅពេលនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា គឺជាក្រុមហ៊ុនផលិតស្មាតហ្វូន ដែលឈានមុខគេនៅក្នុងប្រទេសឥណ្ឌា។ ដោយសារតែប្រទេសឥណ្ឌា គឺជាទីផ្សារស្មាតហ្វូនធំបំផុតនៅលើពិភពលោកនោះ ក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួននឹងបង្កើតហាងលក់រាយចំនួន 1000 នៅក្នុងប្រទេសនេះ ហើយនឹងធ្វើការនាំចេញនូផលិតផលជាច្រើនដូចជានាឡិកា និងកុំព្យូទ័រ រួមជាមួយនឹងគម្រោងក្នុងការផលិតនូវស្មាតហ្វូននៅក្នុងប្រទេសនេះថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន