no-alternative title

ព័ត៌មានថ្មី៖ Galaxy S10 ទាំង 3 ម៉ូដែល អាចនឹងបំពាក់នូវថាមពលថ្មទំហំ 4000mA និងមានអេក្រង់ទំហំ 93.4% ធៀបជាមួយនឹងតួខ្លួន

យោងតាមពាក្យចចាមអារ៉ាមថ្មីមួយដែលបែកធ្លាយចេញពីអនឡាញ បានបង្ហាញថា ស្មាតហ្វូនអេក្រង់ធំរបស់ត្រកូល Galaxy S10 នឹងបំពាក់នូវថាមពលថ្មធំទំហំដល់ទៅ 4000mAh រួមជាមួយនឹងអេក្រង់ទំហំ 93.4% បើធៀបជាមួយនឹងតួខ្លួន។ ប្រភពព័ត៌មានខាងលើបានបញ្ជាក់ផងដែរថា កន្លកមក គឺមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើគំរូជាច្រើនចុងក្រោយបំផុត ដែលអាចនឹងមានការបោះបង់ចោលនូវរន្ធដោតកាសស្តាប់ថែមទៀតផង។ 

រហូតមកដល់ពេលនេះ គ្រប់គ្នាប្រាកដជាបានដឹងហើយថា ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដែលនៅតែបញ្ចេញនូវស្មាតហ្វូន ដែលមានរន្ធដោតកាសស្តាប់ 3.5mm។ ហើយកន្លងមកនេះមានពាក្យចចាមអារ៉ាមជាច្រើន បានចង្អុលបង្ហាញថា ស្មាតហ្វូន Galaxy S10 ទាំង 3 ម៉ូដែលនេះ មានអេក្រង់ទំហំ 5.8 អ៊ីង និងមួយទៀត មានអេក្រង់ទំហំ 6.44 អ៊ីង។ ស្មាតហ្វូនម៉ូដែលអេក្រង់តូច គឺជា Galaxy S10 ដែលមានតម្លៃថោកដែលមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយនិងមានអេក្រង់រាបស្មើរ ស្របពេលដែលនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អេក្រង់គែមកោងរបស់ក្រុមហ៊ុន Samsung បង្ហាញខ្លួនជាច្រើនម៉ូដែលមកហើយនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើការនៅលើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់សម្រាប់ស្មាតហ្វូននៅឆ្នាំក្រោយនេះ ហើយបច្ចេកវិទ្យាក្រោមអេក្រង់នេះ ក៏ប្រហែលជាប្រើប្រាស់សម្រាប់កាមេរ៉ា និងសេនស័រជាច្រើនទៀត នឹងប្រើប្រាស់នៅផ្នែកខាងលើនៃអេក្រង់។ ស្មាតហ្វូននេះ នឹងធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Xiaomi Mi Mix 3 ដែលប្រើប្រាស់នូវកាមេរ៉ាខាងមុខ និងសេនស័រជាច្រើនទៀតទៅកាន់ផ្នែកខាងក្រោយជាប្រភេទរុញវិញ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទំនងជាប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនៃអេក្រង់នេះ នៅលើស្មាតហ្វូនជាច្រើនម៉ូដែលនៃ Galaxy S10 ។

ទាក់ទិនទៅនឹងព័ត៍មានរន្ធដោតកាសនេះ ប្រសិនបើក្រុមហ៊ុន Samsung ចង់ដកចេញនូវរន្ធដោតកាសស្តាប់នោះចេញ ក្រុមហ៊ុន ក៏នឹងមានកន្លែងសម្រាប់បំពាក់នូវបច្ចេកវិទ្យាថ្មីនេះដែរ។ កន្លងមកបើទោះបីជាក្រុមហ៊ុន Apple សម្រេចចិត្តដកចេញនូវរន្ធដោតកាសស្តាប់ក៏ដោយ ក្រុមហ៊ុន Samsung និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតក៏នៅតែរក្សានូវរន្ធស្តាប់កាសនេះដដែល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន