no-alternative title

ហ្គេមីងហ្វូន Xiaomi Black Shark នឹងឈានជើងចូលវាយឡុកទីផ្សារទ្វីបអឺរ៉ុបនៅថ្ងៃទី 16 ខែវិច្ឆិកានេះ

ក្រុមហ៊ុនផលិសា្មតហ្វូនដ៏មានសក្តានុពលមួយរបស់ប្រទេសចិន Xiaomi បានប្រកាសចេញស្មាតហ្វូនប្រភេទ Gaming Phone ដំបូងរបស់ខ្លួនម៉ូដែល Black Shark កាលពីកំឡុងខែមេសាដើមឆ្នាំ 2018 នេះ។ ហើយសា្មតហ្វូននេះត្រូវបានក្រុមហ៊ុនចេញលក់តែទីផ្សារក្នុងតំបន់អាស៊ី ប៉ុណ្ណោះមិនទាន់ឈានជើងចេញទៅទីផ្សារក្នុងតំបន់អឺរ៉ុបនៅឡើយទេ ប៉ុន្តែឥលូវនេះ ស្មាតហ្វូន Gaming របស់ Xiaomi មួយនេះ បានត្រៀមខ្លួនបោះជំហានចូលវាយឡុកក្នុងទីផ្សារក្នុងតំបន់អឺរ៉ុបនៅថ្ងៃទី 16 ក្នុងខែវិច្ឆិកានេះហើយ។ 

បើតាមគម្រោងក្រុមហ៊ុន Xiaomi នឹងនាំយកស្មាតហ្វូនមួយនេះ ទៅប្រកាសលក់ក្នុងទីផ្សារបណ្តាលប្រទេសនាប៉ែកអឺរ៉ុបលើដំបូងចំនួន 28 ប្រទេស ដែលមានដូចជា អូទ្រីស, បែលហ្ស៊ិក, ប៊ុលហ្គារី, ក្រូអាស៊ី, សាធារណរដ្ឋឆែក, ដាណឺម៉ាក, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងគ្រី, អៀរឡង់, អ៊ីតាលី, ឡាតវីលី, ទុយអានី, លុចសំបួ, ម៉ាល់តា, ញ៉ូហ្ស៊េឡែន, ហូឡង់, ប៉ូឡូញ, ព័រទុយហ្គាល់, រូម៉ានី, ស្លូវ៉ាគី, ស្លូវេនី, អេស្ប៉ាញ, ស៊ុយអែត និងចក្រភពអង់គ្លេសជាដើមដោយអតិថិជនដែលរស់នៅក្នុងបណ្តាលប្រទេសទាំងនេះអាចរកជាវបាននៅលើបណ្តាញលក់ Online Store ដែលណែនាំក្រុមហ៊ុន Xiaomi ផ្ទាល់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Black Shark គឺជាស្មានហ្វូន Gaming ដំបូងរបស់ Xiaomi ដែលមានការរចនារូបរាងឡើងបែ្លងទាក់ភ្នែកជាមួយអេក្រង់ទំហំ 5.99 អ៊ីងទ្រទ្រង់ការបង្ហាញចេញក្នុងទំហំ 1080x2160 ភិចសែលនៅលើបន្ទះអេក្រង់បង្ហាញ LCD។ ស្មាតហ្វូននេះមានកំលាំងម៉ាស៊ីនខ្លាំងដោយអូសដោយបន្ទះឈីប Snapdragon 845 មានរ៉េមទំហំ 6GB/8GB  និងមានអង្គផ្ទុកទិន្នន័យទំហំ 64GB & 128GB។ សម្រាប់កាមេរ៉ាថតរូប និងវីដេអូវិញ Black Shark មានកាមេរ៉ាក្រោយជាប្រព័ន្ធកាមេរ៉ាភ្លោះប្រើសែនស័រទំហំ 12MP+20MP និងកាមេរ៉ាមុខទំហំ 20MP។ ស្មាតហ្វូននេះបំពាក់នូវថ្មកំលាំង 4,000mAh និងដំណើរការដោយ Android 8.0 Oreo។ 

បន្ថែមពីនេះនៅលើម៉ាស៊ីននៃស្មាតហ្វូនមួយនេះមានបំពាក់នូវសារធាតុត្រជាក់ Liquid Cooling ដើម្បីកាត់បន្ថយការឡើងកំដៅម៉ាស៊ីនដោយអាចបន្ថយកំដៅបានដល់ 8 អស្សាសេ។ ចំពោះតម្លៃរបស់វាដែលនឹងចេញលក់ក្នុងទីផ្សារអឺរ៉ុបគឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែយើងនឹងបានដឹងនៅពេលដែលវាប្រកាសចេញលក់ជាផ្លូវការណ៍នៅប៉ុន្មានថ្ងៃទៀតនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន