no-alternative title

បើ Samsung Galaxy S10 មានរូបរាង ហើយនឹងពណ៌ Gradient ដ៏ស្រស់ស្អាតបែបនេះ តើពេញចិត្តទេ?

នៅក្នុងពេលថ្មីៗនេះ ស្របពេលដែលស្មាតហ្វូនជាច្រើនចាប់ផ្តើមមានការរចនារូបរាងកាន់តែប្លែកស្រស់ស្អាតទាក់ទាញខ្លាំងនោះការប្រើប្រាស់នូវពណ៌ក៏ជាផ្នែកមួយសំខាន់ផងដែរ។ ស្មាតហ្វូនជំនាន់មុននេះ គឺមានពណ៌ភ្លឺរលោង និងចម្រុះគ្នាច្រើនពណ៌ ប៉ុន្តែស្មាតហ្វូនទាំងនេះ មានអេក្រង់ Touch Screens ដែលមានតម្លៃថ្លៃ ដូចនេះ ស្មាតហ្វូនជាច្រើន គឺភាគច្រើន គឺមានពណ៌ខ្មៅ ពណ៌ស ឬ ពណ៌ទឹកប្រាក់។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានសម្រេចិត្តក្នុងការនាំយកនូវភាពអស្ចារ្យនៃការរចនាកាន់តែស្រស់ស្អាតសម្រាប់ផលិតផលជាច្រើនរបស់ខ្លួន ជាមួយនឹងការប្រើប្រាស់ពណ៌ Gradient ដែលប្រើប្រាស់ដំបូងបំផុត នៅលើស្មាតហ្វូន P20 Pro របស់ក្រុមហ៊ុន Huawei ហើយក្រុមហ៊ុននេះក៏បន្តនូវការរចនាផងដែរ។

មានពាក្យចចាមអារ៉ាមជាច្រើន ដែលបញ្ជាក់ថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបង្ហាញនូវពណ៌ Gradients សម្រាប់ស្មាតហ្វូនត្រកូល Galaxy S10 របស់ខ្លួននៅឆ្នាំក្រោយនេះ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងនៅឡើយទេអំពីស្មាតហ្វូន Galaxy S10 'Lite' ដែលមានតម្លៃថោកជាងស្មាតហ្វូន Galaxy S10 និង Galaxy S10+។ យើងមិនមានការភ្ញាក់ផ្អើលនោះទេ ស្របពេលដែល Apple ក៏បញ្ចេញនូវស្មាតហ្វូន iPhone XR ផងដែរ ហើយក្រុមហ៊ុន Samsung ក៏ត្រៀមបញ្ចេញស្មាតហ្វូន ដែលមានតម្លៃថោកជាមួយនឹងពណ៌ស្រស់ស្អាតផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ យើងបញ្ចេញនូវរូបភាព Renders របស់ស្មាតហ្វូនត្រកូល Samsung Galaxy S10 ដែលនឹងប្រើប្រាស់នូវពណ៌ Gradient យ៉ាងស្រស់ស្អាត។ ពេលនេះ យើងទទួលបាននូវស្មាតហ្វូនត្រកូល Galaxy នេះ ដែលមានពណ៌ Gradient យ៉ាងស្រស់ស្អាត។ យ៉ាងណាមិញ នេះ មិនមែនជាស្មាតហ្វូន Galaxy S10 នោះទេ ប៉ុន្តែនេះ ប្រហែលជាស្មាតហ្វូន Galaxy S9 ដែលបង្ហាញខ្លួនជាមួយនឹងពណ៌ថ្មីនៅក្នុងប្រទេសចិននោះ គឺពណ៌ "Ice Blue"។ តាមប្រភពទម្លាយចេញពី @UniverseIce ដែលធ្វើការទម្លាយនូវរូបភាពជាច្រើនកាលពីពេលមុននេះ របស់ស្មាតហ្វូននេះ សម្រាបន់ Ice Blue version របស់ស្មាតហ្វូន Galaxy S9 គឺមានប្រើប្រាស់នូវពណ៌ខៀវជាមួយនឹងពណ៌ស Gradient ហើយវាពិតជាស្រស់ស្អាតមែនទែន។ តើពណ៌នេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 ទេ?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន