no-alternative title

Samsung Galaxy F ស្មាតហ្វូនដែលមានអេក្រង់បត់បាន ត្រូវបានគេបង្ហាញនៅក្នុងវីដេអូជាមួយគំនិតច្នៃប្រឌិតអស្ចារ្យបំផុត

អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Samsung បញ្ចេញនូវព័ត៌មានសំខាន់ៗជាច្រើន អំពីស្មាតហ្វូនដែលមានអេក្រង់អាចបត់បានចេញពីក្រុមហ៊ុននេះ កាលពីសប្តាហ៍មុននេះ នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Samsung Developer Conference (SDC) 2018 ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបង្ហាញនូវអេក្រង់ដែលអាចបត់បាន Infinity Flex Display ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនដែលមានអេក្រង់អាចបត់បាន។ សម្រាប់ Concept Creator ក៏ធ្វើការចែករំលែកនូវវីដេអូនៃគំនិតសម្រាប់ការរចនាទៅលើស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលផ្អែកទៅលើព័ត៌មានផ្លូវការ និងព័ត៌មានដែលបែកធ្លាយជាមួយនឹងការទម្លាយនូវការរចនារូបរាងយ៉ាងស្រស់ស្អាតគ្រប់ជ្រុងរបស់ស្មាតហ្វូននេះ។

មានការរំពឹងថា ស្មាតហ្វូនដែលមានអេក្រង់អាចបត់បានរបស់ Samsung គឺជាស្មាតហ្វូនស៊េរីថ្មី Galaxy F series។ សម្រាប់ស្មាតហ្វូន ដែលមានអេក្រង់អាចបត់បាន Galaxy F នេះនឹងមានអេក្រង់នៅខាងក្នុង និងអេក្រង់នៅខាងក្រៅ។ ស្មាតហ្វូននេះអាចបើកបានជាសៀវភៅ។ នៅពេលដែលស្មាតហ្វូននេះបត់នោះ កម្រាស់របស់វា គឺមិនសូវជាក្រាស់នោះទេ។ នៅក្នុងវីដេអូនេះ គឺមានការបង្ហាញអំពីគែមគ្រប់ជ្រុងរបស់ស្មាតហ្វូននេះ។ Samsung បានអះអាងថា អេក្រង់ Infinity Flex Display អាចធ្វើការបើក និងបិទយឺតៗ ដើម្បីការពារការបាក់បែកសម្រាប់អេក្រង់ខាងក្នុងរបស់វា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា សម្រាប់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានទំហំ 4.58 inches ហើយសម្រាប់អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះគឺមានទំហំ 7.3 inches ។ សម្រាប់អេក្រង់ខាងក្នុងរបស់វាគឺទ្រទ្រង់នូវកម្រិតភាពច្បាស់ 1536 2152 pixels និង 4.2:3 aspect ratio ។ សម្រាប់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ ទ្រទ្រង់នូវកម្រិតភាពច្បាស់ 840x960 pixels ជាមួយនឹង 21:9 aspect ratio ។ សម្រាប់គំនិតនៃស្មាតហ្វូន Galaxy F នេះប្រើប្រាស់នូវកាមេរ៉ាភ្លោះបញ្ឈរជាមួយនឹងភ្លើង dual-tone LED flash ស្ថិតនៅផ្នែកខាងក្រោយរបស់វា។ គែមខាងក្រោមនៃអេក្រង់ខាងមុខរបស់ស្មាតហ្វូននេះ គឺមានរន្ធដោត USB-C port និងរន្ធស្តាប់កាស 3.5mm audio jack ។ សម្រាប់កាមេរ៉ាថតរូប Selfie របស់ស្មាតហ្វូននេះគឺស្ថិតនៅផ្នែកខាងលើនៃអេក្រង់ខាងក្រៅ។

សម្រាប់ការរចនារូបរាងរបស់ស្មាតហ្វូននេះគឺមិនមែនជាការរចនាចុងក្រោយបំផុតនៃស្មាតហ្វូនដែលមានអេក្រង់អាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះទេ។ នេះគឺជាគ្រាន់តែជាវីដេអូនៃគំនិតដែលបានមកពីការរចនា និងពាក្យចចាមអារ៉ាមជាច្រើននោះ។ នៅក្នុងរបាយការណ៍ថ្មីៗនេះទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះនឹងបង្ហាញនូវ 5G version សម្រាប់ស្មាតហ្វូន Galaxy S10 នៅក្នុងខែមីនាឆ្នាំក្រោយនេះ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែលជា $1,800 ៕

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន