no-alternative title

Toyota Corolla ឆ្នាំ 2020 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃស្អែកនេះហើយជាមួយរូបរាងថ្មីដ៏ស្រស់ស្អាតបំផុត

យោងតាមព័ត៌ថ្មីកាលពីម្សិលមិញនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងបង្ហាញនូវរថយន្តស៊េរីថ្មី Corolla Sedan ជំនាន់ទី 12 នៅថ្ងៃទី 15 ខែវិច្ឆិកាខាងមុខនេះហើយ។ ចាប់តាំងពីការដាក់លក់នៅក្នុងឆ្នាំ 2013 មក រថយន្ត Toyota Corolla បច្ចុប្បន្ននេះ គឺមានការអាប់ដេតជាច្រើន ហើយសម្រាប់រថយន្តជំនាន់ថ្មីរបស់ Corolla hatchback នេះ គឺដាក់លក់ហើយ។ 

យើងនឹងបានឃើញនូវរូបរាងទាំងអស់របស់រថយន្តស៊េរីថ្មី 2020 Toyota Corolla នេះ នៅក្នុងសប្តាហ៍នេះ។ បន្ទាប់ពីការទម្លាយនូវវីដេអូ Teaser កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតរថយន្តនេះ បានបញ្ចេញនូវរូបភាព Teaser ដ៏ស្រស់ស្អាតនៃរថយន្ត Corolla sedan ស៊េរីថ្មីឆ្នាំ 2020 ដែលពិតជាទាក់ទាញចិត្តខ្លាំងមែនទែន។ បើធ្វើការធៀបគ្នាទៅនឹងម៉ូដែលក្នុងពេលបច្ចុប្បន្ននេះ ផ្នែកខាងមុខរបស់រថយន្តស៊េរិថ្មីនេះ គឺពិតជាស្រស់ស្អាតជាមួយនឹងការរចនារូបរាងស្ព័រស្រដៀងគ្នាទៅនឹងរថយន្ត hatchback របស់ខ្លួន។ សម្រាប់ការប្រើប្រាស់នូវភ្លើង LED ដំណើរការពេញមួយថ្ងៃរបស់រថយន្ត Hatchback នេះគឺអាចបំភ្លឺនៅពេលថ្ងៃបាន។ សម្រាប់ព័ត៌មានលម្អិតនៃរថយន្ត Toyota Corolla ស៊េរីថ្មីឆ្នាំ 2010 នេះគឺជាជំនាន់ទី 12។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Toyota ក៏បានសរសេរថា “រថយន្តដែលមានការពេញនិយមបំផុតនៅលើពិភពលោកនេះ គឺពិតជាអស្ចារ្យមិនធ្លាប់មានពីមុនមកនោះទេ” ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តនេះ នឹងបង្ហាញនូវរថយន្តម៉ូដែលថ្មីនៅក្នុងអាមេរិកខាងជើងនៅថ្ងៃព្រហស្បតិ៍ទី 15 ខែវិច្ឆិកានេះនៅវេលាម៉ោង 7:00 PM PST នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង Carmel, California ។ អ្នកអាចមើលទៅលើព្រឹត្តិការណ៍នេះអនឡាញបានផងដែរ។ រថយន្តនេះ មើលទៅមានរូបរាងស្ព័រជាងរថយន្តជំនាន់មុនរបស់វានៅះ សម្រាប់រថយន្តស៊េរីថ្មី Corolla នេះ នឹងទទួលបាននូវផលចំណេញជាច្រើនចេញពី TGNA platform ថ្មីរបស់ក្រុមហ៊ុន Toyota និងការប្រើប្រាស់នូវកាប៊ីនដែលមានទំហំធំជាងមុនថែមទៀត។ 

ក្រុមហ៊ុន Toyota ក៏មានការពង្រឹងទៅលើកម្លាំងម៉ាស៊ីនរបស់រថយន្ត Corolla Hatchback ផងដែរ ដែលមានន័យថារថយន្តស៊េរីថ្មី Corolla នឹងប្រើប្រាស់នូវម៉ាស៊ីន 2.0-liter inline-four ដែលមានកម្លាំងដល់ទៅ 168 សេះ និងកម្លាំងរមួលដល់ទៅ 151 lb-ft ថែមទៀត។  សម្រាប់កម្លាំងម៉ាស៊ីននេះ ប្រើប្រាស់ជាមួយនឹងចង្កឹះលេខ 6 វគ្គដៃ ឬ Continuously Variable Transmission។ សម្រាប់ការផលិតរថយន្តជាច្រើនម៉ូដែលនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹ ងចាប់ផ្តើមនៅក្នុងរោងចក្រ Blue Springs, Mississippi របស់ក្រុមហ៊ុន Toyota ខណៈពេលថ្មីៗនេះក្រុមហ៊ុន Toyota វិនិយោគទឹកប្រាក់ដល់ទៅ 170 លានដុល្លារអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន