no-alternative title

ភាពជោគជ័យរបស់ ‘PUBG’ ត្រូវបានក្រុមអ្នកបង្កើតហ្គេមនេះ បញ្ជាក់ថា បានតស៊ូតយ៉ាងខ្លាំង និងជំនះនូវឧបសគ្គមិនតិចទេ

ហ្គេម “PlayerUnknown’s Battlegrounds” ដែលគេហៅថា PUBG ដែលជាកុលបុត្រសម្ព័ន្ធរបស់ Bluehole គឺមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅលើពិភពលោក ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា មានភាពជោគជ័យ ដែលបានធ្វើឱ្យក្រុមហ៊ុនលេងហ្គេមរបស់ប្រទេសកូរ៉េខាងត្បូងនេះ មានឈ្មោះល្បីយ៉ាងខ្លាំង។ ហ្គេម PUBG នេះ ដែលមានអ្នកលេង 100 នាក់ធ្វើការប្រកួតប្រជែងគ្នានៅក្នុងដំណាក់កាលចុងក្រោយនោះ បានបង្ហាញខ្លួនដាក់អោយដំណើរការនៅក្នុងឆ្នាំ 2007 ហើយ បានក្លាយជាហ្គេម ដែលមានការពេញនិយមបំផុតនៅលើទីផ្សារពិភពលោក រួមមានសហរដ្ឋអាមេរិក និងចិនផងដែរ។

សព្វថ្ងៃនេះ មនុស្សជាច្រើននៅក្នុងឧស្សាហកម្មហ្គេម ត្រូវបានគេដឹងថា គឺទទួលបានជោគជ័យខ្លាំង។ នៅក្នុងប្រទេសកូរ៉េ អ្នកឃ្លាំមើលទីផ្សារមួយនេះ បាននិយាយថា នៅពេលនេះ ក្រុមអ្នកលេងហ្គេម PUBG គឺមានសមាជិកម្តង 25 នាក់ ដែលធ្វើការបាញ់ប្រហារគ្នាម្តងៗ។ អ្នកលេងហ្គេម ម្នាក់នៅក្នុងចំណោមសមាជិកជាច្រើន របស់ក្រុមហ៊ុនកូរ៉េនេះ បាននិយាយថា កង្វះខាតធនធានជាច្រើន ដែលធ្វើឱ្យក្រុមហ៊ុនកូរ៉េនេះ ស្ថិតនៅក្នុងដែនកំណត់។

រូបភាពពាណិជ្ជកម្ម
no-alternative title

Sammie Kang បាននិយាយនៅក្នុងសន្និសីទ G-Con នៅក្នុងទីក្រុង Busan នៅថ្ងៃទី 16 ខែវិច្ឆិកានេះថា “ត្រឡប់ទៅកាន់ពេលវេលាកន្លងទៅ គឺនៅពេលដែលយើងកំពុងតែធ្វើការអភិវឌ្ឍទៅលើចំណងជើងនៃហ្គេមនេះ យើងគឺមានធនធានតិចណាស់ដូចជា លុយ បទពិសោធន៍ និងបុគ្គលិកជាដើម។ សម្រាប់ឧបសគ្គទាំងនេះ ហាក់ដូចជាប្រភពនៃភាពច្នៃប្រឌិតដែលយើងបានសម្រេចបាន។ សន្និសីទ G-Con គឺជាកន្លែងដែលអ្នកទីផ្សារ និងអ្នកអភិវឌ្ឍន៍ជាច្រើនរបស់ក្រុមហ៊ុនហ្គេមចែករំលែកនូវគំនិត និងបទពិសោធន៍ជាមួយនឹងសិស្ស និងឧស្សាហកម្មជាច្រើនទៀតដែលនិយាយអំពីហ្គេម ហើយវាក៏មានការដាក់បង្ហាញនូវពិពរណ៍ហ្គេម G-Star នៅក្នុងទីក្រុងនេះផងដែរ។

ចាប់តាំងពីវាគ្មានអ្នកណាម្នាក់ដែលរៀបចំ និងដឹកនាំនូវសហគមន៍មួយនៃរបស់អ្នកគាំទ្រ PUGB នៅពេលចាប់ផ្តើម អ្នកនាង Kang ដែលជាអ្នកបកប្រែរបស់ក្រុមហ៊ុននេះ ស្ម័គ្រចិត្តនៅក្នុងការគ្រប់គ្រងទៅលើសហគមន៍មួយហ្គេមមួយនេះ។ ភាពជោគជ័យរបស់ហ្គេម PUBG គឺផ្អែកទៅលើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់បុគ្គលិកទាំងអស់ ប៉ុន្តែការអភិវឌ្ឍ និងការរក្សានូវអ្នកគាំទ្ររនេះគឺពិតជាដើរតួយ៉ាងសំខាន់នៅក្នុងការបង្កើតនូវ Effect ជាច្រើនសម្រាប់ពួកគេ។

នាងបន្ថែមថា “យើងបានព្យាយាមនៅក្នុងការស្វែងរកនូវអ្នកគាំទ្ររពិតៗដែលចង់ចាំនូវការបញ្ចេញនូវហ្គេមនេះទៅក្នុងសហគមន៍ ហើយពួកគេគឺជាអ្នកធ្វើតេស្តទៅលើហ្គេម Beta ហើយនឹងជាអ្នកដែលបញ្ចេញនូវមតិយោបល់ត្រឡប់មកវិញផងដែរ។” ជាការតបស្នងទៅនឹងការចូលរួមយ៉ាងខ្លៀវក្លានេះ ក្រុមហ៊ុននេះក៏ផ្តល់នូវរង្វាន់សម្រាប់ពួកគេជាមួយនឹងវត្ថុលេងហ្គេមជាច្រើនដូចជាឆ័ត្រយោងដែលមានភ្ជាប់ជាមួយនឹងឈ្មោះរបស់ពួកគេ និងអញ្ជើញមនុស្សទាំងនោះទៅចូលរួមនៅក្នុងព្រឹត្តិការណ៍សង្គម និងការប្រជុំជាច្រើនទៀតជាមួយនឹងអ្នកអភិវឌ្ឍ PUBG នេះ។

 

Kang ព្យាយាមរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងអ្នកលេងហ្គេមដូចជាមិត្តភក្តិទាំងនៅលើអនឡាញ និង Offline ។ សម្រាប់រយៈពេល 2 ឆ្នាំដំបូងនេះចាប់តាំងពីក្រុមហ៊ុននេះចាប់ផ្តើមរៀបចំទៅលើសហគមន៍របស់ខ្លួននោះ នឹងផ្ញើនូវសារជូនពរខួបកំណើតទៅគ្រប់សមាជិកទាំងអស់នៃសហគមន៍ PUBG ដែលមាន Gamers, Influencers និង Streamers ផងដែរ។ នាងនិយាយថា “កិច្ចខិតខំប្រឹងប្រែងតូចមួយរបស់យើងធ្វើឱ្យហ្គេមនេះចាប់ផ្តើមមានពន្លឺ និងឈានទៅដល់កម្រិតធំមួយដ៏អស្ចារ្យ៕” 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន