no-alternative title

Samsung នាំយកនូវបច្ចេកវិទ្យា AI សម្រាប់បន្ទះឈីបស៊េរីថ្មី Exynos 9 Series 9820 សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើន

Samsung Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកនៅក្នុងបច្ចេកវិទ្យា semiconductor technology កម្រិតខ្ពស់នោះនៅថ្ងៃនេះ បានប្រកាសចេញនូវបន្ទះឈីបកម្រិតខ្ពស់ចុងក្រោយបំផុតរបស់ខ្លួន premium application processor (AP) គឺ Exynos 9 Series 9820 ដែលបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ Artificial Intelligence (AI) applications ។ បន្ទះឈីប Exynos 9820 ភ្ជាប់ជាមួយនឹងអង្គគណនាជំនាន់ទី 4 និងការពង្រឹងទៅលើបច្ចេកវិទ្យាឆ្លាតវៃ neural processing unit (NPU) ដែលនឹងនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ដ៏ឆ្លាតវៃបំផុតសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន។

លោក Ben Hur អនុប្រធានផ្នែកទីផ្សារនៃ System LSI នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics និយាយថា “ជាមួយនឹងសេវាកម្មជាច្រើនដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា AI នេះអាចធ្វើការពង្រីកនូវសមត្ថភាពនៃការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើន បន្ទះឈីប Processors ជាច្រើនរបស់ពួកគេអាចធ្វើការគណនាកម្រិតខ្ពស់ជាងមុន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុតថែមទៀត។ បន្ទះឈីប Exynos 9 Series 9820 ដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះនឹងផ្តល់នូវកម្លាំងប្រតិបត្តិការសមត្ថភាពថ្មីតាមរយៈការដាក់បញ្ចូលនូវបច្ចេកវិទ្យា NPU អង្គគណនា CPU Core ជំនាន់ទី 4 ម៉ូដឹម 2.0Gbps LTE modem និងការពង្រឹងទៅលើសមត្ថភាពនៃការដំណើរការ Multimedia ផងដែរ។”

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីប Exynos 9820 គឺបំពាក់នូវបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ឬ NPU ដែលអាចធ្វើការងារ AI Tasks បានលឿនជាងមុនដល់ទៅ 7 ដងបើធៀបជាមួយនឹងបន្ទះឈីបជំនាន់មុននេះ។ ជាមួយនឹងបច្ចេកវិទ្យា NPU នេះ ការដំណើរការនៃបច្ចេកវិទ្យា AI អាចធ្វើការដោយផ្ទាល់នៅលើស្មាតហ្វូននេះជាជាងការបញ្ជូនទៅកាន់ Server ជាមួយនឹងការផ្តល់នូវការប្រតិបត្តិលឿនជាងមុនប្រកបដោយសុវត្ថិភាពទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់ថែមទៀតផង។ បច្ចេកវីទ្យា NPU នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីៗជាច្រើនក្នុងការប្រើប្រាស់ដូចជាការចូលទៅកែប្រែទៅលើ Settings នៃប្រព័ន្ធកាមេរ៉ាផ្អែកទៅលើអ្វីដែលនៅជុំវិញ ឬការសម្គាល់ទៅលើ Objects ជាច្រើនបានក្នុងការផ្តល់នូវព័ត៌មាននៅក្នុង augmented ឬ virtual reality (AR ឬ VR) settings នោះ។

ជាមួយនឹងការពង្រឹងទៅលើការរចនាស្ថាបត្យកម្មនេះ បន្ទះឈីប Exynos 9820 ជំនាន់ទី 4 នេះ មានការពង្រឹងទៅលើការដំណើរការនូវ single core ច្រើនជាងមុនដល់ទៅ 20% ស្របពេលដែលប្រសិទ្ធិភាពនៃការប្រើប្រាស់នូវថាមពលថ្មគឺល្អប្រសើរជាងមុនដល់ទៅ 40% ហើយការដំណើរការនូវ Apps ឬទិន្នន័យជាច្រើននោះគឺលឿនជាងមុនថែមទៀត។ បន្ថែមពីនេះទៀត សម្រាប់ការដំណើរការនូវ multi-core គឺមានការកើនឡើងដល់ទៅ 15%។ សម្រាប់បន្ទះឈីបថ្មីនេះ ប្រើប្រាស់នូវក្រាហ្វិកកាត Mali-G76 GPU cores ចុងក្រោយបំផុតដែលមានកម្លាំងខ្លាំងជាងមុនដល់ទៅ 40% ឬការសន្សំថាមពលបានដល់ទៅ 35% ហើយវាធ្វើអោយការលេងហ្គេម ឬកម្មវិធី AR Apps បានកាន់តែយូរជាងមុនថែមទៀត។

សម្រាប់ម៉ូដឹម LTE-Advanced Pro modem នៅក្នុងបន្ទះឈីប Exynos 9820 អាចបង្កើននូវល្បឿននៃការដោនឡូតដល់ទៅ 2.0Gbps downlink ជាមួយនឹង 8x carrier aggregation (CA) និង 316 megabits-per-second (Mbps) uplink ។ ចំណែកល្បឿន 2.0Gbps downlink speed ការទាញយកនូវវីដេអូកម្រិតខ្ពស់ FHD high-definition movie (3.7GB) ចំណាយពេលវេលាត្រឹមតែ 15 វិនាទី ហើយការលេងហ្គេមជាក្រុម multiplayer online games (MMOG) គឺលឿនបំផុត។ បន្ទះឈីបនេះគឺមានការពង្រឹងទៅលើ 4×4 MIMO (Multiple-Input, Multiple-Output), 256-QAM (Quadrature Amplitude Modulation) scheme, និងបច្ចេកវិទ្យា Licensed-Assisted Access (eLAA) technology ជាមួយនឹងល្បឿនកម្រិតខ្ពស់ថែមទៀត។

សម្រាប់បទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យនៃ Multimedia ការទ្រទ្រង់នូវ multi-format codec (MFC) របស់បន្ទះឈីប Exynos 9820នេះទ្រទ្រង់នូវ Encoding និងDecoding នៃវីដេអូកម្រិត 4K UHD នៅក្នុងល្បឿន 150 frames per second (fps) ។ MFC អាចធ្វើការ Renders នៅក្នុងល្បឿន 10-bit ជាមួយនឹងពណ៌យ៉ាងស្រស់ស្អាតបំផុត។ បន្ទះឈីប Exynos 9 Series 9820 ត្រូវគេរំពឹងថា នឹងធ្វើការផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំនេះ។ សម្រាប់ព័ត៌មានបន្ថែមរបស់បន្ទះឈីប Samsung’s Exynos នេះ សូមចូលទៅកាន់ http://www.samsung.com/exynos 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន