no-alternative title

ទូរទស្សន៍ LG OLED ដែលបំពាក់នូវបន្ទះឈីប ALPHA 9 បានបង្ហាញពីបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យនៅលើអេក្រង់

រយៈពេល 6 ឆ្នាំបន្ទាប់ពីក្រុមហ៊ុន LG បង្ហាញនូវបច្ចេកវិទ្យា OLED សម្រាប់ទីផ្សារទូរទស្សន៍កម្សាន្តនៅផ្ទះ ទូរទស្សន៍ OLED TVs របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ ត្រូវបានអភិវឌ្ឍដោយអ្នកជំនាញជាច្រើនសម្រាប់ការចែកចាយនូវគុណភាពរូបភាពដ៏ល្អឥតខ្ចោះនៃទូរទស្សន៍នេះ។ ក្រុមហ៊ុនផ្សព្វផ្សាយបច្ចេកវិទ្យាដ៏ពេញនិយមរបស់ចក្រភពអង់គ្លេស បានធ្វើការជ្រើសរើសនូវទូរទស្សន៍ 55-inch និង 65-inch OLED AI ThinQ TVs (models 55C និង 65C8) របស់ក្រុមហ៊ុន LG គឺជាទំហំដ៏ល្អបំផុត ហើយពួកគេក៏សរសើរថា ទូរទស្សន៍នេះ ផលិតបានគុណភាពរូបភាពល្អបំផុតច្បាស់កម្រិតធម្មជាតិពិតៗ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមគ្នានេះផងដែរ សារព័ត៌មាន CNET ក៏ដាក់រហ័សនាមសម្រាប់ទូរទស្សន៍ LG OLED C8P ថា នេះជាទូរទស្សន៍ដែលផ្តល់នូវរូបភាពគុណភាពល្អបំផុត Best Picture Quality TV សម្រាប់ឆ្នាំ 2018 នេះ មានកម្រិតពណ៌ខ្មៅដ៏ល្អឥតខ្ចោះ មុំនៃការទស្សនាធំទូលាយ ពណ៌ភ្លឺច្បាស់ និងកម្រិតពណ៌នៃពន្លឺដ៏អស្ចារ្យសម្រាប់ការបញ្ចាំងនៅក្នុងបន្ទប់។ Forbes ដែលសហការជាមួយនឹង Rtings.com ដែលជាគេហទំព័រធ្វើការ Review ទៅលើផលិតដែលទុកចិត្តបាននោះហៅទូរទស្សន៍នេះថាជាទូរទស្សន៍អេក្រង់ OLED ល្អបំផុត (Best OLED TV) នៅក្នុងឆ្នាំ 2018 នេះសម្រាប់ពណ៌ខ្មៅដ៏ល្អឥតខ្ចោះ និងរូបភាពដ៏ស្រស់ស្អាតកម្រិតធម្មជាតិពិតៗ។ បន្ទះអេក្រង់ស្តើងរបស់ទូរទស្សន៍សព្វថ្ងៃនេះគឺជាប្រភេទកុំព្យូទ័រដែលទាមទារអោយមានការប្រើប្រាស់នូវបន្ទះឈីបដែលខ្លាំងក្លាក្នុងការបញ្ចូននូវសញ្ញាឌីជីថលក្នុងការបម្លែងទៅជារូបភាពជាច្រើនដែលអាចមើលឃើញ និងការទស្សនាយ៉ាងរីករាយ។ ដូចគ្នាទៅនឹងកុំព្យូទ័រទាំងអស់នោះ បន្ទះឈីប microprocessor គឺមានការជាប់ពាក់ព័ន្ធផងដែរ។

បន្ទះឈីបឆ្លាតវៃថ្មី Alpha 9 (α9 Gen 2) intelligent processor របស់ក្រុមហ៊ុន LG ក៏មានការពង្រឹងទៅលើបច្ចេកវិទ្យា OLED display របស់ក្រុមហ៊ុននេះ ក៏ផ្តល់នូវរូបភាពជាច្រើនដែលផ្តល់នូវគុណភាពរូបភាពច្បាស់ដូចធម្មជាតិពិតៗ ការបង្កើតនូវពណ៌យ៉ាងអស្ចារ្យ ភាពមុតច្បាស់នៃរូបភាព និងលម្អិតបំផុត។ ធាតុស្នូលនៃបន្ទះឈីប α9 Gen 2 គឺការកាត់បន្ថយទៅលើ Noise ជាមួយនឹងការពង្រឹងទៅលើគុណភាពរូបភាពដ៏ល្អឥតខ្ចោះនោះ។ នៅក្នុងកម្រិត algorithm ដ៏ស្មុគស្មាញនេះ បានអនុញ្ញាតឱ្យមានការកាត់បន្ថយទៅលើគ្រាប់ Noise នៅលើអេក្រង់ដែលធ្វើឱ្យរូបភាពជាច្រើនគឹភ្លឺច្បាស់បំផុត។ បន្ទះឈីបនេះក៏មានការ Upgrades ទៅលើធាតុជាច្រើនដែលអាចផ្តល់នូវរូបភាពច្បាស់ពិតៗដូចជាកម្រិត sharpness, contrast ratio និងកម្រិតពណ៌។

ដើម្បីធ្វើការពង្រឹងទៅលើល្បឿននៃការទស្សនានោះ បន្ទះឈីបកម្រិតខ្ពស់នេះ ក៏ផ្តល់នូវពណ៌ដ៏ស្រស់ស្អាតជាច្រើនច្បាស់ដូចពណ៌ពិតៗតែម្តង។ នៅក្នុងការពង្រឹងទៅលើកម្រិតពណ៌ដ៏ត្រឹមត្រូវនេះ វាមានការប្រើប្រាស់នូវការកែប្រែទៅលើពណ៌ប្រសើរជាងមុនដល់ទៅ 7 ដងហើយរូបភាពនេះគឺពិតជាច្បាស់កម្រិតធម្មជាតិ និងរស់រវើកបំផុត។ បន្ទះឈីប α9 Gen 2 គឺអាចធ្វើការទ្រទ្រង់នូវ High Frame Rate (HFR) ជំនាន់បន្ទាប់ជាមួយនឹងកម្រិត 120 frames per second (fps) ។ សម្រាប់កម្រិត fps ខ្ពស់បែបនេះគឺល្អសម្រាប់ធ្វើការ Render រូបភាព Motion បានយ៉ាងរលូន និងកម្រិតភាពច្បាស់នៃរូបភាពល្អបំផុតដែលពិតជាល្អឥតខ្ចោះសម្រាប់ការទស្សនាកីឡា និងវីដេអូជាច្រើនទៅតាមការចំណង់ចំណូលចិត្តរបស់អ្នក។ ជាមួយនឹងការប្រើប្រាស់នូវ image processor ថ្មីនេះ ទូរទស្សន៍ឆ្នាំ 2019 LG OLED TVs ពិតជាផ្តល់បទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន