no-alternative title

ការកក់ទុកមុនសម្រាប់ស្មាតហ្វូន vivo NEX 2 ជាមួយនឹងការនាំយកនូវបទពិសោធន៍នៃ OS ថ្មីដ៏អស្ចារ្យ បានចាប់ផ្តើមហើយ

ក្រុមហ៊ុន vivo គឺត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី NEX នៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូននេះបែកធ្លាយពីរលើកមកហើយដែលបង្ហាញអំពីមុខងារសំខាន់ៗ គឺការប្រើប្រាស់នូវអេក្រង់ភ្លោះ។ នៅក្នុងពេលនេះ ស្មាតហ្វូននេះ គឺសំដៅទៅលើស្មាតហ្វូន vivo NEX 2 ហើយក្រុមហ៊ុន vivo ចាប់ផ្តើមនូវការចុះឈ្មោះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ទៅលើស្មាតហ្វូននេះ និងទំព័រនៃការចុះឈ្មោះក៏មានបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។

ស្មាតហ្វូនស៊េរីថ្មី  Vivo NEX 2 នេះនឹងបំពាក់នូវបច្ចេកវិទ្យាស្នូលសំខាន់ៗចំនួន 4 នេះបើតាមគេហទំព័រនេះគឺ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1. ការបង្ហាញរូបរាងមុនគេនៅក្នុងឧស្សាហកម្ម៖ ខណៈពេលដែលស្មាតហ្វូនស៊េរីថ្មី vivo NEX 2 ត្រូវគេដឹងថានឹងក្លាយជាស្មាតហ្វូនដែលមានអេក្រង់ភ្លោះដំបូងគេបំផុតនៅក្នុងពិភពលោកនោះ ក្រុមហ៊ុន vivo អះអាងថា ការរចនារូបរាងរបស់ស្មាតហ្វូននេះគឺពិតជាខុសប្លែកគ្នាពីអ្វីដែលយើងធ្លាប់បានឃើញពីមុនមក។ 

2. បទពិសោធន៍នៃប្រព័ន្ធប្រតិបត្តិការថ្មី៖ វាមានការបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា vivo ធ្វើការអភិវឌ្ឍទៅលើ Version ថ្មីនៃ OS របស់ខ្លួនដែលសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនដែលមានអេក្រង់ភ្លោះនេះ។ យើងពិតជាចង់ ឃើញនូវមុខងារសំខាន់ៗទាំងនោះមែនទែនដែលនឹងប្រើប្រាស់នៅលើ OS ថ្មីនេះ។

3. បទពិសោធន៍កាមេរ៉ាថ្មី៖ ស្មាតហ្វូន NEX 2 នេះក៏នាំយកនូវវិធីថ្មីមួយទៀតក្នុងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ។ នៅក្នុងវីដេអូ Teasers នៅលើទំព័រនេះ ស្មាតហ្វូន NEX 2 នឹងមានកាមេរ៉ាខាងក្រោយដល់ទៅ ៣ គ្រាប់។

4. បច្ចេកវិទ្យា AI ថ្មី៖ ស្មាតហ្វូននេះត្រូវគេបញ្ជាក់ថានឹងបំពាក់នូវបច្ចេកវិទ្យា AI ថ្មីផងដែរ។

ក្រៅពីនេះ ស្មាតហ្វូនស៊េរីថ្មី NEX 2 នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដែលនឹងបំពាក់នៅលើស្មាតហ្វូនដែលមានអេក្រង់ភ្លោះនេះដំបូងបំផុត។ ផ្អែកទៅលើទិន្នន័យនៅលើគេហទំព័រមួយនេះ ស្មាតហ្វូនស៊េរីថ្មី vivo NEX 2 នេះអាចនឹងបង្ហាញខ្លួននៅដើមខែនេះ ហើយអ្នកប្រើប្រាស់អាចធ្វើការកម្មង់ទិញស្មាតហ្វូននេះ បានចាប់ពីថ្ងៃទី 11 ខែធ្នូ រហូតដល់ថ្ងៃទី 6 ខែមករា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន