no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus កំពុងតែធ្វើការនៅលើស្មាតហ្វូន 5G ដែលមានតម្លៃក្រោម $1000

ក្រុមហ៊ុន OnePlus កំពុងតែធ្វើការផលិតនូវស្មាតហ្វូនស៊េរីថ្មីមួយដែលប្រើប្រាស់នូវប្រព័ន្ធ 5G ហើយវាមានតម្លៃថោកថែមទៀតផង។ នៅក្នុងការធ្វើបទសម្ភាសន៍ជាមួយនឹង Engadget នោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pete Lau របស់ក្រុមហ៊ុន OnePlus បាននិយាយថា លោកនឹងធ្វើការផលិតនូវស្មាតហ្វូនស៊េរីថ្មី 5G របស់ខ្លួនសម្រាប់អតិថិជនរបស់ខ្លួនដែលមានតម្លៃថោកជាង $1000។ ប្រសិនបើនេះ គឺជាការពិតមែននោះ នេះមានន័យថា ក្រុមហ៊ុន OnePlus នឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានល្បឿនលឿនក្នុងការបញ្ចូនទិន្នន័យកម្រិត ultra-fast data speeds ថែមទៀត។

នេះគឹជារឿងដ៏ធំមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះ ប៉ុន្តែសម្រាប់ការពិតនោះគឺវាពិតជាធ្វើឱ្យអ្នកប្រើប្រាស់មានការចំណេញប្រាក់ច្រើនសម្រាប់ស្មាតហ្វូន5G នេះ។ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានេះ មិនទាន់និយាយអ្វីអំពីតម្លៃជាក់ស្តែងរបស់ស្មាតហ្វូននេះនៅឡើយទេនោះ លោក Lau លើកឡើងថា គាត់ចង់ធ្វើការផលិតស្មាតហ្វូនថា្នក់ប្រណិតដែលមានតម្លៃថោក នោះវាមានន័យថា ស្មាតហ្វូននេះអាចនឹងមានតម្លៃចន្លោះពី $750 និង $850។ អ្វីដែលកាន់តែច្បាស់ជាងនេះទៀតនោះ សម្រាប់ពេលនេះ លោក Lau បាននិយាយថា ក្រុមហ៊ុន នេះ ក៏ចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូន 5G ដែលមានតម្លៃថោកជាងស្មាតហ្វូន 5G ប្រណិតរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងទៀត។ ក្រុមហ៊ុន Samsung នឹងធ្វើការផលិតនូវស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួនសម្រាប់ក្រុមហ៊ុន Verizon និង AT&T ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់ទម្លាយអំពីតម្លៃរបស់វានៅឡើយទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ ក្រុមហ៊ុន OnePlus ក៏ចាប់ផ្តើមបោះជំហានយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែនេះ។ ជាមួយនឹងការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus 6T, ក្រុមហ៊ុននេះ ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុនចែកចាយ T-Mobile របស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះ ក៏ទទួលបាននូវវិញ្ញាបនប័ត្រពី Verizon ផងដែរ។ ស្មាតហ្វូននេះអាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ហើយក្រុមហ៊ុននេះក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុនចែកចាយ EE របស់ចក្រភពអង់គ្លេស នៅក្នុងការប្រកាសដាក់លក់ស្មាតហ្វន 5G ដំបូងបំផុតនៅក្នុងតំបន់អ៊ឺរ៉ុបនៅឆ្នាំក្រោយនេះផងដែរ។ ក្រុមហ៊ុន OnePlus ចង់មានន័យថា សម្រាប់ស្មាតហ្វូននៅក្នុងឆ្នាំ 2019 នេះនឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 chipset នៅលើពិភពលោក៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន