no-alternative title

បងប្អួនកូរ៉េទាំងពីរ Samsung, LG នឹងបង្ហាញចេញនូវស្មាតហ្វូន 5G របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2019 ខាងមុខនេះ

យោងតាមប្រភពជាច្រើនដែលបញ្ជាក់នៅថ្ងៃទី 16 ខែធ្នូនេះ បានបង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronics និង LG Electronics មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ពួកគេដែលប្រើប្រាស់នូវបណ្តាញ network ជំនាន់ទី 5 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ធំបំផុតនៅក្នុងទីក្រុងបាសេឡូណា នៅក្នុងខែកុម្ភៈនេះ ដែលមានគោលដៅក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនដែលប្រើប្រាស់នូវបណ្តាញ Wireless 5G នេះ

អ្នកស្រាវជ្រាវឧស្សាហកម្មនេះ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងសម្រាប់ព្រឹត្តិការណ៍ Mobile World Congress 2019 ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងបាសេឡូណានៅចុងខែកុម្ភៈនេះ ដើម្បីធ្វើជាសាក្សីនៃការបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ពួកគេនៅឆ្នាំដំបូងនៃបច្ចេកវិទ្យា 5G នេះ។ តាមការបញ្ជាក់របស់ប្រភពនេះ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនធំបំផុតនៅលើពិភពលោកត្រូវគេរំពឹងថា នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy S និង S+ Series នៅក្នុងខួបលើកទី 10 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2019 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន  Samsung ត្រូវបានគេរាយការណ៍ថា នឹងប្រកាសចេញនូវស្មាតហ្វូនត្រកូល Galaxy S10 ចំនួន 3 ម៉ូដែល និងស្មាតហ្វូនម៉ូដែល 5G ផងដែរ នេះបើតាមការបញ្ជាក់នៃរបាយការជាច្រើន។ តាមការបញ្ជាក់របស់ Evan Blass នោះ ស្មាតហ្វូន ត្រកូល Galaxy S10 series នឹងមានអេក្រង់ទំហំ 5.8 អ៊ីង សម្រាប់តម្លៃថោកជាងគេ, 6.1 អ៊ីង និង 6.4 អ៊ីង S10+។ សម្រាប់គេហទំព័រ SamMobile ក៏បានធ្វើការព្យាករណ៍ផងដែរថា ក្រុមហ៊ុន Samsung ទំនងជាប្រកាសចេញនូវប្រព័ន្ធកាបូប Wallet System របស់ខ្លួនដែលអាចធ្វើការរក្សាទុក និងការធ្វើពាណិជ្ជកម្មទៅលើរូបិយប័ណ្ណ cryptocurrencies ចេញពីស្មាតហ្វូនរបស់ពួកគេបាន នេះបើតាមការដាក់ពាក្យសុំចុងក្រោយបំផុតទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប (EU Intellectual Property Office) នោះ។

ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការបញ្ជាក់ណាមួយអំពីស្មាតហ្វូន Galaxy S10 series ពីក្រុមហ៊ុន Samsung នៅឡើយទេ។ ក្រុមហ៊ុន LG ក៏មានគម្រោងក្នុងការប្រកាសចេញស្មាតហ្វូន 5G របស់ខ្លួននៅឆ្នាំក្រោយនេះផងដែរ។ ក្រុមហ៊ុន LG ទំនងជាប្រកាសចេញនូវជំនាន់ Version ថ្មីនៃស្មាតហ្វូន G7 ThinQ នៅក្នុងព្រឹត្តិការណ៍ MWC 2019 ដែលប្រើប្រាស់នូវបន្ទះឈីប Qualcomm’s 5G ។ សម្រាប់ស្មាតហ្វូន 5G នេះ នឹងមានឈ្មោះ “G8 ThinQ” ឬឈ្មោះអ្វីផ្សេងនោះទេ។ នៅក្នុងព្រឹតិ្តការណ៍ MWC 2019 ក្រុមហ៊ុនឹងបង្ហាញ V30S ThinQ ដែលជា Version ជំនាន់ថ្មីនៃម៉ូដែល V30 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន