ទូរស័ព្ទ Xiaomi ស៊េរីថ្មីៗ ចំនួនបី ត្រូវបានបញ្ចាក់ដោយវិញ្ញាបនប័ត្រកាតព្វកិច្ច របស់ប្រទេសចិន (3C) ហើយវាហាក់ដូចជាស៊េរី Redmi 7 Series ដែលនឹងត្រូវបង្ហាញខ្លួន។ ទូរស័ព្ទដែលមានលេខម៉ូដែល M1901F7C, M1901F7E និង M1901F7T ត្រូវបានអនុម័តដោយសាកថ្ម 5V 2A ដែលមានន័យថា ស្តង់ដារសាកថ្មមូលដ្ឋាន 10W គឺសម្រាប់ឧបករណ៍មូលដ្ឋាន ដូចជាទូរស័ព្ទ Redmi។
ចាប់តាំងពីលេខម៉ូដែល ចាប់ផ្តើមជាមួយនឹង M19 យើងទំនងជានឹងឃើញទូរស័ព្ទទំនើប Redmi ពិតប្រាកដនៅដើមឆ្នាំ 2019 ដែលបានដាក់ឈ្មោះហៅក្រៅទាំងអស់ ហើយម៉ូដែលឆ្នាំបច្ចុប្បន្ន ចាប់ផ្តើមជាមួយ M18។ ក្រុមហ៊ុន Xiaomi មិនទាន់បានបង្ហាញស្មាតហ្វូន Redmi Note 6 Pro នៅលើទីផ្សាររបស់ខ្លួននៅឡើយទេ ហើយវាហាក់បីដូចជា វានឹងរំលងវ៉ារ្យ៉ង់ទាំងស្រុង មុននឹងបន្តទៅដល់ទូរស័ព្ទជំនាន់ថ្មី របស់ក្រុមហ៊ុន Redmi ។