no-alternative title

ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា Samsung Galaxy S10+ បំពាក់កាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់មិនមែន 4 គ្រាប់នោះទេ

យោងតាមគណនី @OnLeaks ដែលជាប្រភពអាចជឿជាក់បានគឺ  បានបង្ហាញសម្បកទូរស័ព្ទដែលភ្ជាប់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយនៃស្មាតហ្វូនស៊េរីថ្មី Galaxy S10 ទាំង 3 ម៉ូដែលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung កាន់តែច្បាស់។ ប៉ុន្តែនៅក្នុងពេលនេះ យើងវិលត្រលប់ទៅកាន់អ្នកទម្លាយព័ត៌មានម្នាក់ដែលមានឈ្មោះថា Ice Universe ឬហៅថា @UniverseIce វិញម្តង គណនីមួយនេះ បានអះអាងថា ស្មាតហ្វូន Galaxy S10+ នឹងបំពាក់នូវកាមេរ៉ាខាងក្រោយ 3 គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូនប្រភេទ “regular” GS10 ដែរ ប៉ុន្តែសម្រាប់ស្មាតហ្វូន “entry-level” Galaxy S10 Lite នឹងប្រើប្រាស់នូវកាមេរ៉ាខាងក្រោយភ្លោះតែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះផងដែរ ស្មាតហ្វូនស៊េរីថ្មី Galaxy S10 និង S10 Lite ក៏មានការរចនានូវកាមេរ៉ាខាងមុខ Selfie មួយគ្រាប់ដូចគ្នាផងដែរ (កាមេរ៉ាតូចសម្រាប់បំពាក់នៅលើអេក្រង់តែម្តង) ស្របពេលដែលស្មាតហ្វូន S10 Plus ពេលនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់នូវកាមេរ៉ាភ្លោះនៅលើអេក្រង់។ នេះគឺជារឿងដ៏ល្អ ខណៈពេលដែលស្មាតហ្វូន Galaxy S9+ គឺមានកាមេរ៉ាសរុបត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះ ប៉ុន្តែចុះបើស្មាតហ្វូនស៊េរីថ្មីវិញនោះ គឺមានកាមេរ៉ាដល់ទៅ 6គ្រាប់វិញនោះ? Ice Universe ហាក់ដូចជាមានការជឿជាក់ថា ព័ត៌មានរបស់គាត់គឺជាការពិត ហើយគាត់ប្រាប់ទៅកាន់អ្នកដែល Follow គាត់នៅលើ Twitter ថា “ពេលវេលានឹងធ្វើការបង្ហាញថាតើអ្នកណាដែលគិតត្រូវនោះ?” ដូចនេះ យើងនៅមានព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងរឿងនេះដែលត្រូវតាមដានបន្តផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន និងព័ត៌មានបែកធ្លាយរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S10+ ដែលត្រូវបានគេនិយាយថា គឺពិតជាអាចទៅរួចជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ គឺគ្រាន់តែជាការភាន់ច្រឡំតែប៉ុណ្ណោះ ប៉ុន្តែវាប្រហែលជាប្រើប្រាស់សម្រាប់ម៉ូដែលពិសេសណាមួយជាក់ជាមិនខាន។ យើងនៅមិនទាន់ដឹងនោះទេថាតើ ស្មាតហ្វូនមួយនេះនឹងមានឈ្មោះហៅថាដូចម្តេចនោះ? ប៉ុន្តែសម្រាប់ការប្រើប្រាស់នូវកាមេរ៉ាដល់ទៅ 6 គ្រាប់នេះ ពិតជានឹងទ្រទ្រង់នូវបច្ចេកវិទ្យា 5G បច្ចេកវិទ្យា super-advanced 3D sensing technology និងការប្រើប្រាស់ម៉េមូរីក្នុងម៉ាស៊ីនរហូតដល់ទៅ 1TB ផងដែរ។ តើវាអាចក្លាយជាការពិតនោះទេ? យើងនៅមិនទាន់ដឹងថារឿងណាជារឿងពិតនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន