no-alternative title

ក្រុមហ៊ុន Spigen បានផលិតសំបកស្មាតហ្វូន Huawei P30 និង P30 Pro ដោយមានភ្ជាប់កាលបរិច្ឆេតនៃការប្រកាសជាផ្លូវការ

ជារៀងរាល់ឆ្នាំ មានក្រុមហ៊ុនផលិតសម្បកទូរស័ព្ទរបស់ស្មាតហ្វូនជាច្រើន តែងតែបានទម្លាយជាមុនសម្រាប់ស្មាតហ្វូនស៊េរីថ្មី មុនការប្រកាសបង្ហាញជាផ្លូវការ។ នៅពេលនេះ ក្រុមហ៊ុនផលិតសម្បកទូរស័ព្ទ Spigen បានបង្ហាញថា សម្បកទូរស័ព្ទចុងក្រោយបំផុតនេះ អាចធានាថាជាការពិតប្រាកដមែនទែន។ រូបភាពជាច្រើនសន្លឹកនេះ បានបង្ហាញអំពីម៉ូដែលជាច្រើនរបស់សម្បកការពារទូស័ព្ទរបស់ស្មាតហ្វូន P30 និង P30 Pro របស់ក្រុមហ៊ុន Huawei ពិតជាមានរូបរាងស្រស់ស្អាតមែនទែន។ 

ស្មាតហ្វូនស៊េរីថ្មី Huawei P30 Pro នេះ គឺមានសម្បកទូរស័ព្ទថ្លា TPU Case ហើយវាមានរន្ធកាមេរ៉ាបញ្ឈរចំនួន 4 គ្រាប់ និងភ្លើង LED Flash ចំនួន 2 គ្រាប់ថែមទៀតផង។ សម្រាប់ស្មាតហ្វូន P30 វិញ គឺមានកាមេរ៉ាបញ្ឈរ ហើយវាមានកាមេរ៉ា 3 គ្រាប់ និងភ្លើង Flash ស្ថិតនៅផ្នែកខាងស្តាំនៅក្រោមកាមេរ៉ាយ៉ាងស្រស់ស្អាត។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូន Huawei P30 និង P30 Pro ពិតជាមានស៊ុមព័ទ្ធអេក្រង់ស្តើងមែនទែន។ ស្មាតហ្វូននេះ មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ។ នៅលើរូបភាពដែលបែកធ្លាយនេះ បង្ហាញថា ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍នោះចេញពីក្រុមហ៊ុនទម្លាយសម្បកទូរស័ព្ទ Spigen នេះ គឺថាស្មាតហ្វូននីមួយៗ គឺភ្ជាប់ជាមួយនឹងកាលបរិច្ឆេទនៅលើរូបភាពទាំងនេះដែលមានតួអក្សរ "MAR 28" ដែលមានន័យថានៅថ្ងៃទី 28 ខែមីនា។ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ស្មាតហ្វូន P30 និង P30 Pro នឹងបង្ហាញខ្លួននៅចុងខែមីនានេះ នេះបើយោងតាមព័ត៌មានដែលបញ្ជាក់ពីក្រុមហ៊ុន Spigen៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន