no-alternative title

Motorola RAZR (2019) បានបង្ហាញរូបភាពហើយ គឺពិតជាស្រស់ស្អាតមែនទែន!

រឿងមួយនៅក្នុងចំណោមរឿងជាច្រើនដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងឆ្នាំនេះសម្រាប់ទីផ្សារស្មាតហ្វូនននោះ គឺការវិលត្រឡប់របស់ស្មាតហ្វូនស៊េរីថ្មី Motorola RAZR។ សម្រាប់ Version ថ្មីរបស់ស្មាតហ្វូន Motorola RAZR នេះ គឺដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android ដែលពិតជាទាក់ទាញខ្លាំងមែនទែន។ រូបភាពខាងក្រៅដែលយើងអាចមើលឃើញនេះ គឺមានអេក្រង់ខាងក្រៅតូចមួយ ប៉ុន្តែនៅពេលដែលស្មាតហ្វូននេះ បើកនោះ គឺនឹងមានអក្រង់ Touchscreen ទំហំធំក្នុងការទស្សនា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Waqar Khan ទើបតែបញ្ចេញនូវវីដេអូមួយតាមរយៈ GSM Arena សម្រាប់ស្មាតហ្វូនស៊េរីថ្មី Motorola RAZR (2019) ដែលផ្អែកទៅលើប៉ាតង់នេះ។ នៅក្នុងវីដេអូគំនិតមួយនេះ គឺបានបង្ហាញអំពីអេក្រង់ពេញលេញរបស់ស្មាតហ្វូននៅពេលដែលបានបើកបង្ហាញ ហើយក៏មានអេក្រង់នៅខាងក្រៅតូចមួយផងដែរ នៅពេលដែលវាបិទនោះ។ កាមេរ៉ារបស់ស្មាតហ្វូននេះ គឺស្ថិតនៅក្រោមអេក្រង់នៅខាងក្រៅហើយវាអាចធ្វើការថតរូបភាព Selfies បាននៅពេលដែលស្មាតហ្វូននេះបិទប៉ុណ្ណោះ ហើយវាអាចបើកកាមេរ៉ាខាងក្រោយបាននៅពេលដែលស្មាតហ្វូននេះបើក។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានការបង្ហាញនូវ Notifications នេះបើតាមរយៈវីដេអូនេះ។ នៅលើទូរស័ព្ទនេះ គឺមានឡូហ្គោលរបស់ក្រុមហ៊ុន Motorola ស្ថិតនៅផ្នែកខាងក្រោយ បើតាមការប៉ាន់ស្មាន គឺប្រហែលជាមានប្រព័ន្ធស្កេនក្រយ៉ៅដៃដល់ទៅ 2 ថែមទៀតផង។

តាមការបញ្ជាក់របស់កាសែត The Wall Street Journal បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Motorola RAZR (2019) នេះនឹងដាក់លក់ផ្តាច់មុខនៅលើ Verizon មានតម្លៃប្រហែលជា  $1,500។ ក្រុមហ៊ុននេះប្រហែលជាបញ្ចេញស្មាតហ្វូននេះត្រឹមតែ  200,000 គ្រឿងប៉ុណ្ណោះ។ ដូចនេះ ការលក់ស្មាតហ្វូននេះ អាចរកប្រាក់ចំណូលអោយក្រុមហ៊ុន Motorola បានចំនួនប្រហែលជា 300 លានដុល្លារអាមេរិកផងដែរ។  ប្រសិនបើស្មាតហ្វូនស៊េរីថ្មី  Motorola RAZR គឺជាស្មាតហ្វូនពិតជាបង្ហាញខ្លួនជាស្មាតហ្វូន Android ដែលអាចបត់បានមែននោះ វាពិតជាមិនមានអ្វីដែលថ្មីនោះទេពីគំនិតរបស់លោក Khan នោះ។ យ៉ាងណាមិញ នេះគ្រាន់តែជាគំនិតនៃការស្រមើស្រម៉ៃប៉ុណ្ណោះ!

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន