no-alternative title

តោះមកដឹងពីលក្ខណះពិសេសៗមួយចំនូនដែលមាននៅលើ Samsung Galaxy S10 Series នៅមុនពេលដែលស្មាតហ្វូននេះ បង្ហាញខ្លួនជាផ្លូវការ

ឆ្នាំនេះ គឺជាខួបទី 10 ឆ្នាំនៃស្មាតហ្វូនត្រកូល Galaxy S ដែលបានបង្ហាញវត្តមានក្នុងទីផ្សារស្មាតហ្វូនពិភពលោក ហើយក៏ជាត្រកូលដែលជម្រុញអោយស្មាតហ្វូនក្រុមហ៊ុន Samsung មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងពិភពលោកផងដែរបន្ទាប់ពីត្រកូល Galaxy Note។ ដូច្នេះក្នុងឆ្នាំ 2019 នេះបើតាមប្រភពព័ត៌មានជាក់លាក់អោយដឹងថា Samsung បានត្រៀមប្រកាសចេញកំពូលស្មាតហ្វូន Galaxy S ជំនាន់ថ្មីរហូតដល់ទៅបួនស៊េរីឯណោះមានដូចជា Galaxy S10E, S10, S10+ និង S10+ 1TB Limited Edition។ 

នៅក្នុងរវាងរយះពេលជិតមួយឆ្នាំដែលចាប់តាំងពីការបង្ហាញចេញជំនាន់ Galaxy S9 Series គឺមានព័ត៌មានចចាមអារាមជាច្រើនបានចុះផ្សាយពីកំពូលស្មាតហ្វូនជំនាន់ថ្មីទាំងនេះ។ ដោយព័ត៌មានខ្លះបានចុះផ្សាយពីលក្ខណះសម្បត្តិនៃការរចនារូបរាងខាងក្រៅ និងព័ត៌មានខ្លះទៀតបាននិយាយពីគុណសម្បត្តិខាងក្នុង បច្ចេកវិទ្យាប្រើប្រាស់ និងអ្វីៗជាច្រើនទៀតដែលនឹងបំពាក់នៅលើពួកវា។ ហើយទន្ទឹមនឹងការជិតមកដល់នៃកំពូលស្មាតហ្វូនជំនាន់ចុងក្រោយក្នុងពេលឆាប់ៗនេះគេហទំព័រ ពិភពអេឡិចត្រូនិក សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងពីលក្ខណះសម្បត្តិ និងគុណសម្បត្តិពិសេសមួយចំនួនដែលមាននឹងបំពាក់នូវលើកំពូលស្មាតហ្វូនត្រកូល Galaxy S10 Series ដូចខាងក្រោម៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1-បន្ទះអេក្រង់

សម្រាប់ម៉ូដែល Galaxy S10E ត្រូវបានគេដឹងថានឹងមានគុណសម្បត្តិរាងទាបជាងគេបន្តិចក្នុងចំនោមបងប្អូនរួមជំនាន់របស់វា ហើយតម្លៃវិញក៏ធូរថ្លៃជាងគេផងដែរ។ ស៊េរីមួយនេះត្រូវបានគេដឹងទៀតថានឹងប្រើប្រាស់បន្ទះអេក្រង់លាតពេញផ្ទៃធម្មតាហៅថា “Flat Display” ទំហំ 5.5 អ៊ីងដែលមានស៊ុមជុំវិញអេក្រង់មិនមែនជាអេក្រង់គែមកោង (Curved Display) ដូចបងៗរបស់វានោះទេ ប៉ុន្តែវាក៏ប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ថ្មីដែលមានរន្ធលើអេក្រង់ (Infinity-O) ដូចបងៗរបស់វាផងដែរ។ បន្ថែមពីនេះវាក៏មិនប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់នោះទេ។

2-បច្ចេកវិទ្យាអេក្រង់ថ្មី Infinity-O Display

ក្នុងឆ្នាំ 2019 នេះ Samsung បានបង្ហាញសាច់ដុំកាន់តែខ្លាំងក្នុងវិស័យឧស្សាហកម្មស្មាតហ្វូនជាមួយនឹងការបញ្ចេញនូវបច្ចេកវិទ្យាអេក្រង់ថ្មីរបស់ខ្លួនហៅថា “Infinity-O Display” ដែលជាអេក្រង់លាតស្ទើរគ្មានគែមព្រមទាំងចោះរន្ធសម្រាប់ដាក់កាមេរ៉ាសែលហ្វី ឬសែនស័រមួយចំនួន។ សម្រាប់អេក្រង់ថ្មីនេះនឹងត្រូវបានបំពាក់នូវលើ Galaxy S10, S10+ និង S10+ 1TB Limited Edition ដែលមានទំហំ 5.8 អ៊ីង និង 6.3 អ៊ីង។ ជាងនេះទៅទៀតអេក្រង់នេះក៏នឹងទ្រទ្រង់បានជាមួយនូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ផងដែរ (In-Display Fingerprint Scanner Sensor)។ ដូច្នេះក្នុងឆ្នាំ 2019 នេះបរិបថនៃយុគស្មាតហ្វូននឹងប្តូរមកប្រើប្រាស់អេក្រង់ប្រភេទថ្មីសឹងតែទាំងអស់ដូចឆ្នាំ 2018 ដែលគេនិយមលេងម៉ូដែលអេក្រង់ក្បាលឆកអីចឹង។

3-ពង្រឹងសមត្ថភាពកាមេរ៉ាសែលហ្វីកាន់តែខ្លាំង

Samsung Galaxy S10E, S10, S10+ នឹងបំពាក់កាមេរ៉ាសែលហ្វីដែលមានសមត្ថភាពអាចថតវីដេអូសែលហ្វីបានដល់កម្រិត 4K ដែលនេះគឺជាគុណសម្បត្តិដ៏វិសេសបំផុត និងមិនធ្លាប់មាននៅលើកាមេរ៉ាសែលហ្វីរបស់ស្មាតហ្វូនពីមុនមក ដូច្នេះ Galaxy S10 Series នឹងក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងទីផ្សារស្មាតហ្វូនដែលមានកាមេរ៉ាសែលហ្វីថតវីដេអូដល់កម្រិតខ្ពស់ដូចនេះ។

4- ម៉ូដែល Limited Edition ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា 5G

Galaxy S10 នឹងមានម៉ូដែល Limited Edition ហៅថា Samsung Galaxy S10 1TB Limited Edition ដែលម៉ូដែលនេះអាចនឹងត្រូវចេញលក់នៅពាក់កណ្តាលខែមិនា 2019 ក្នុងចំនួនមានកំនត់។ ហើយម៉ូដែល Limited Edition នេះនឹងត្រូវបានក្រុមហ៊ុនបំពាក់នូវឈីបដែលមានសមត្ថភាពទ្រទ្រង់នូវប្រព័ន្ធសេវា 5G Network ដែលនឹងដាក់អោយប្រើប្រាស់នៅជិតដំណាច់ឆ្នាំនេះផងដែរ។ យ៉ាងណាមិញ Galaxy S10 មិនមែនជាស្មាតហ្វូនដំបូងគេដែលអាចប្រើប្រាស់ប្រព័ន្ធ 5G នៅគ្រប់តំបន់ទាំងអស់នៅទូទាំងពិភពលោកនោះទេ។ មានការជជែងវែកញែកមួយចំនួនក្នុងពេលនេះអំពីលទ្ធភាពដែល Samsung ចាំបាច់ត្រូវធ្វើដើម្បីអោយក្លាយជាក្រុមហ៊ុនដែលមានស្មាតហ្វូនដំបូងគេដែលមានលទ្ធភាពពេញលេញក្នុងការប្រើប្រាស់ប្រព័ន្ធថ្មីនេះ ប៉ុន្តែសម្រាប់ម៉ូដែល Galaxy S10 កំនែប្រែថ្មីនឹងអាចដំណើរការបានពេញលេញជាមួយប្រព័ន្ធ 5G Network នាចុងឆ្នាំ 2019 នេះយ៉ាងពិតប្រាកដ។

5-ផ្ទៃខ្នងរបស់ Galaxy S10 អាចសាកបញ្ចូលថ្មកាស EarBuds 

ផ្ទៃខាងក្រោយរបស់ Galaxy S10 និង S10 Plus (លើកលែងតែ S10E) នឹងអាចធ្វើការសាកថាមពលថ្មទៅកាន់ថ្មកាស Galaxy Buds Wireless Earbuds បានតាមរយះការភ្ជាប់តាមបច្ចេកវិទ្យា Bluetooth នឹងអនុញាតិអោយកាស Earbuds ធ្វើការលើមុខងារនេះ ហើយនិងសាកបានជាមួយនឹង Case របស់ពួកវាផ្ទាល់តែម្តង (Charging Case)។ កំពូលស្មាតហ្វូន Samsung Galaxy S10 Series ត្រូវបានគេដឹងថានឹងប្រើប្រាស់បច្ចេកវិទ្យា Qi-Standard Tech ក្នុងសារបញ្ចូលថាមពលថ្មរបស់វា និងចែកចាយថាមពលថ្មរបស់វា។

6-ប្រព័ន្ធ Wi-Fi 6 ល្បឿនលឿនបំផុត

Samsung Galaxy S10 Series នឹងបំពាក់នូវឈីបម៉ូដឹម Wi-Fi 6 ជំនាន់ថ្មី ឬហៅថា “aka wifi”។ ប្រព័ន្ធបច្ចេកវិទ្យា Wireless Tech ជំនាន់ថ្មីនេះគឺដំណើរការលើប្រព័ន្ធ Wifi កម្រិត 802.11ax ដែលធ្វើអោយការប្រើប្រាស់ប្រព័ន្ធបណ្តាញមានល្បឿនលឿនរហ័ស និងមានស្ថិរភាពបំផុត។

7-បច្ចេកវិទ្យាដោះសោរដោយការស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់

ជាការពិតណាស់បច្ចេកវិទ្យាដោះសោរដោយការស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ “In-Display Scanner Sensor” គឺជាប្រធានបទកំពុងក្តៅគគុកមួយក្នុងវិស័យឧស្សាហកម្មស្មាតហ្វូនចាប់តាំងពីចុងឆ្នាំ 2018 មក។ ដូច្នេះជាមួយអេក្រង់លាតគ្មានសល់គែមដែលនឹងបំពាក់លើ Galaxy S10 និង S10+ ពិតណាស់នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាមួយនេះដែលធ្វើអោយវាកាន់តែមានភាពទំនើបទាន់សម័យបំផុត។ ហើយសម្រាប់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ដែលនឹងបំពាក់នូវលើបងប្អូន Galaxy S ទាំងពីរនេះត្រូវបានប្រភពព័ត៌មានចចាមអាមេរាមអោយដឹងថានឹងប្រើប្រាស់បច្ចេកវិទ្យា Ultrasonic fingerprint scanners ដែលបច្ចេកវិទ្យានេះត្រូវបានគេអះអាងថានឹងមានដំណើរការសំគាល់បានលឿនរហ័ស មានស្ថិរភាព និងសុវត្ថិភាពខ្លាំងជាងបច្ចេកវិទ្យា Under-Display Fingerprint Scanner ដែលក្រុមហ៊ុនមួយចំនួនបានប្រើនាពេលកន្លងមក។

8-ទំហំខុសគ្នា គុណសម្បត្តិខុសគ្នា តម្លៃក៏ខុសគ្នា

ស្មាតហ្វូនបងប្អូនរួមជំនាន់ទាំងបីស៊េរីនេះនឹងប្រើប្រាស់ទំហំអេក្រង់ខុសគ្នាដោយម៉ូដែល Galaxy S10E នឹងមានអេក្រង់ទំហំ 5.5 អ៊ីង, S10 Standard នឹងមានអេក្រង់ទំហំ 5.8 អ៊ីង និង S10+ នឹងមានអេក្រង់ទំហំ 6.3 អ៊ីង ឬធំជាងនេះបន្តិច។ Galaxy S10E នឹងបំពាក់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅមម្រាមដៃនៅផ្នែកខាងក្រោយខណះដែរ Galaxy S10 និង S10+ ត្រូវបានគេដឹងថានឹងបំពាក់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមកញ្ចក់អេក្រង់ (In-Display fingerprint Scanner Sensor)។ ហើយសម្រាប់ប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ Galaxy S10 និង S10+ ក៏មានសមត្ថភាពខ្លាំងជាងកាមេរ៉ារបស់ Galaxy S10E ផងដែរ។ ដោយឡែកសម្រាប់កាមេរ៉ាថតរូបសែលហ្វីរបស់ Galaxy S10+ ត្រូវបានគេដឹងថានឹងមានសមត្ថភាពខ្លាំងជាងកាមេរ៉ាសែលហ្វីរបស់ Galaxy S10 និង S10E។ រីឯតម្លៃរបស់ពួកវាវិញក៏ខុសគ្នាផងដែរដោយ Galaxy S10E នឹងមានតម្លៃធូរថ្លៃជាងគេ។ 

ទាំងអស់នេះ គ្រាន់តែជាព័ត៌មានបថមដែលយើងទទួលបានពីបណ្តាញព័ត៌មានបច្ចេកវិទ្យាក្រៅស្រុកប៉ុណ្ណោះ ហើយយើងនឹងបានដឹងព័ត៌មានលម្អិតកាន់តែច្បាស់នៅពេលដែល Samsung ធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីនេះជាផ្លូវការណ៍ក្នុងពេលឆាប់ៗនេះ។ បើយោងតាមព័ត៌មានផ្លូវការណ៍ Samsung នឹងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយនៅថ្ងៃទី 20th ក្នុងខែកុម្ភះនេះដើម្បីប្រកាសចេញ Samsung Galaxy S10E, S10, S10+ រួមនឹងស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Foldable Phone និងឧបករណ៍ថ្មីៗមួយចំនួនទៀត។ រីឯការបើកដាក់អោយបញ្ជាទិញមុន (Pre-Order) ប្រហែលជានឹងចាប់ផ្តើមក្នុងរយៈពេល 24 ម៉ោងនៃព្រឹត្តិការណ៍បានបញ្ចប់ ហើយគេរំពឹងថាកាលបរិច្ឆេទចេញលក់សម្រាប់ Galaxy S10 Series គឺនឹងធ្វើឡើងនៅថ្ងៃទី 9 នាខែមីនា។ ដូច្នេះ សូមទន្ទឹងរងចាំតាមដានទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន