no-alternative title

របាយការណ៍ថ្មីមួយបានបញ្ជាក់ថា Samsung បាននឹងកំពុងដំណើរការផលិតស្មាតហ្វូន ដែលមានតម្លៃថោកជាង Galaxy S10e

កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី 2019 Galaxy S10 របស់ខ្លួនជាច្រើនម៉ូដែលនៅក្នុងទីក្រុងញ៉ូវយ៉ក។ ស្មាតហ្វូន Galaxy S10 ទាំងនេះ មានដូចជា Galaxy S10, S10 5G, Galaxy S10 Plus និង Galaxy S10e។ ស្មាតហ្វូន Galaxy S10e គឺជាម៉ូដែលទាបជាងគេនៅក្នុងចំណោមម៉ូឌែលទាំងនេះ ដែលមានតម្លៃ $749។ ស្មាតហ្វូននេះ មិនមែនមានតម្លៃថោកនោះទេ បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S10 និង S10 Plus តម្លៃនេះគឺទាបជាងគេ។ 

ក្រុមហ៊ុន Samsung ក៏ធ្វើការអនុវត្តន៍នូវយុទ្ធសាស្រ្តក្នុងការផ្លាស់ប្តូរទីផ្សាររបស់ខ្លួនជាច្រើន ជាមួយនឹងការផ្តោតទៅលើទីផ្សារស្មាតហ្វូនធន់កណ្តាល និងស្មាតហ្វូនធន់ទាប។ មានពាក្យចចាមអារ៉ាមថ្មី បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី ដែលកាន់តែមានតម្លៃសមរម្យបំផុតក្នុងការប្រកាស។ ស្មាតហ្វូននេះ គឺមានតម្លៃថោកជាងស្មាតហ្វូន Galaxy S10e ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មាននេះ ត្រូវចែករំលែកដោយអ្នកទម្លាយព័ត៌មានម្នាក់នៅលើបណ្តាញសង្គម Twitter ដែលបានបង្ហើបថា ក្រុមហ៊ុន យក្សរបស់ប្រទេសកូរ៉េនេះ នឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីច្រើនជាង 6 ម៉ូឌែលដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូនចំនួន 6 គ្រឿងនៅក្នុងឆ្នាំនេះ ហើយស្មាតហ្វូនទាំងនេះមានដូចជា Galaxy S10 series (Galaxy S10, S10+, S10e) Galaxy S10 series (Galaxy S10, S10+, S10e) និងស្មាតហ្វូន 5G Galaxy S10 និង Galaxy Fold។ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy Note 10 នៅក្នុងឆ្នាំនេះ។ 

តាមរឿងនេះ ក្រុមហ៊ុន Samsung ទំនងប្រហែលជាមានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនជាច្រើនទៀតនៅពេលខាងមុខនេះ ដោយសារតែក្រុមហ៊ុននេះមានការផ្តោតរួចហើយទៅលើស្មាតហ្វូនធន់កណ្តាលសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារនេះ។ ស្មាតហ្វូន Galaxy S10e នេះ ក៏បានធ្វើការតេស្ត៍នៅក្នុងទឹក និងដំណើរការនូវបន្ទះឈីប Snapdragon 855 ផងដែរ។យ៉ាងណាមិញ ស្មាតហ្វូននេះ មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃលើអេក្រង់ និងបច្ចេកវិទ្យាអេក្រង់គែមកោង edge-to-edge display នោះទេ។ ភាពជោគជ័យនៃម៉ូដែលទាំងនេះ ប្រហែលជាកំណត់ទៅលើជំហានបន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន