no-alternative title

Xiaomi ជាប់ចំណាត់ថ្នាក់លេខ 11 នៅក្នុងពិភពលោកសម្រាប់កម្មវិធីប៉ាតង់ AI ដែលយកឈ្នះក្រុមហ៊ុន Huawei និង Qualcomm

បើនិយាយពីរឿងការស្រាវជ្រាវ និងការអភិវឌ្ឍ គឺជារឿងពិតដ៏សំខាន់មែនទែនសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដែលផ្តោតទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍដើម្បីពង្រឹងនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនអោយបន្តទៅមុខជានិច្ច។ ដូចអ្វីដែលរៀបរាប់នេះ ក្រុមហ៊ុន Xiaomiគឺពិតជាមានការច្នៃប្រឌិតខ្ពស់មែនទែនក្នុងការនាំយកនូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត។ ពេលនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានទម្លាយថា ក្រុមហ៊ុន Xiaomi គឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខទី11 នៅលើពិភពលោកសម្រាប់ប៉ាតង់ទៅលើកម្មវិធី AI នោះ ហើយនេះគឺយកឈ្នះក្រុមហ៊ុន Huawei និង Qualcomm នោះ។

ក្រុមហ៊ុន Xiaomi ស្ថិតនៅក្នុងចំណាត់ថ្នាក់ទៅលើការស្រាវជ្រាវបច្ចេកវិទ្យា AI កាន់តែមានលក្ខណៈប្រសើរជាងមុនច្រើន ហើយវាមានការផ្លាស់ទីពីចំណាត់ថ្នាក់ទី 85 ទៅកាន់ចំណាត់ថ្នាក់ទី 11 នៅក្នុងរយៈពេលតែមួយឆ្នាំ នេះបើតាមការបញ្ជាក់របស់លោក Cui Baoqiu អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នៅក្នុងគណៈកម្មាធិការបច្ចេកទេសតាមរយៈបណ្តាញសង្គម Weibo នោះ។ ក្រុមហ៊ុននេះស្នើសុំនូវប៉ាតង់ចំនួន 684 ទៅលើបច្ចេកវិទ្យា AI នេះនៅក្នុងរយៈពេល 12 ខែមុននេះដែលមានការទម្លាយដោយលោក Lei Jun ខណៈពេលដែលគាត់ធ្វើការអបអរទៅលើនាយកដ្ឋាន Xiaomi AI នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Cui Baoqiu គឺជាអ្នកជំនាញទៅលើបច្ចេកវិទ្យា AI ដែលពង្រីកជំនាញរបស់ខ្លួនទៅលើក្រុមហ៊ុន IBM, Yahoo, LinkedIn ហើយពេលនេះក៏បន្តទៅកាន់នាយកដ្ឋាន Xiaomi Artificial Intelligence Department ។ នៅក្នុងឯកសារផ្លូវការនោះ គាត់ជាអ្នករាយការណ៍ដោយផ្ទាល់ទៅកាន់នាយកប្រតិបត្តិលោក Lei Jun និងជាអនុប្រធានរបស់ក្រុមហ៊ុននេះ ហើយនឹងឡើងតំណែងជាប្រធានគណៈកម្មាធិការបច្ចេកទេសនេះថែមទៀតផង។តាមការបញ្ជាក់អំពីទិន្នន័យផ្លូវការមកពីបណ្តាញ Nikkei របស់ចិននោះ Xiaomi ឈរនៅចំណាត់ថ្នាក់លេខរៀងទី 2 បន្ទាប់ពីក្រុមហ៊ុន Baidu សម្រាប់ក្រុមហ៊ុនសហគ្រាសក្នុងស្រុកនោះ។ ក្រុមហ៊ុន Xiaomi នេះក៏មានគម្រោងក្នុងការវិនិយោគទឹកប្រាក់ 10 ពាន់លានយ៉ន់នៅក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ ដើម្បីបង្កើតនូវផលិតផល IOT ដ៏អស្ចារ្យនោះ។ នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏វិនិយោគទឹកប្រាក់ចំនួន 4 ពាន់លានយ៉ន់ទៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ផងដែរ។ 

ក្រុមហ៊ុន IBM, Microsoft, និង Google នៅតែនាំមុខគេទៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា AI ជាមួយនឹងប៉ាតង់ច្រើនជាងគេ។ នៅក្នុងត្រីមាសទី 3 ឆ្នាំ 2018 នេះ ក្រុមហ៊ុន Xiaomi រាយការណ៍អំពីការនាំចេញផលិតផលប្រើប្រាស់ចំនួន 132 លានគ្រឿង ហើយឧបករណ៍ប្រហែលជា 100 លានគ្រឿងគឺប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ Xiao AI Assistant ។ ក្រុមហ៊ុន Xiaomi នឹងទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនចេញពីការបោះជំហានដ៏ធំសម្រាប់ឧស្សាហកម្ម AI នេះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះជាក់ជាមិនខាន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន