no-alternative title

LG G8 ThinQ ស្មាតហ្វូនដំបូងបំផុតលើពិភពលោក ដែលភ្ជាប់នូវបច្ចេកវិទ្យាផ្ទៀងផ្ទាត់សុវត្ថិភាពតាមបាតដៃ ចេញលក់នៅថ្ងៃនេះហើយ

ក្រុមហ៊ុន LG Electronics បាននិយាយ កាលពីថ្ងៃទី 21 ខែមីនាថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ G8 ThinQ នឹងដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារក្នុងស្រុកក្នុងសប្តាហ៍នេះហើយ។ ស្មាតហ្វូនស៊េរីថ្មី G8 ThinQ មានតម្លៃ 897.600 វ៉ុន (796 ដុល្លារ) ហើយស្មាតហ្វូននេះ ចាប់ផ្តើមមានដាក់លក់នៅលើទីផ្សារក្នុងស្រុកនៅថ្ងៃទី 22 ខែមីនានេះ ហើយនឹងបន្តទៅទីផ្សារអាមេរិកខាងជើង និងអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត។ តម្លៃនេះ មានតម្លៃថ្លៃជាង Samsung Galaxy S10e ដែលជា "ស្មាតហ្វូនមានតម្លៃធូរថ្លៃ" ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដែលមានតម្លៃ 899 800 វ៉ុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី G8 នេះ មានកាមេរ៉ាខាងមុខដែលប្រើប្រាស់នូវបច្ចេកវិទ្យា 3D ដែលផ្តល់ជូននូវសុវត្ថិភាពកាន់តែប្រសើរ និងទ្រទ្រង់ទៅលើកម្មវិធីកម្រិតខ្ពស់ជាច្រើនទៀតក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា time-of-flight technology ផងដែរ។ ស្មាតហ្វូន 4G នេះប្រើប្រាស់អេក្រង់ OLED display ដែលអាចប្រើប្រាស់ជាឧបករណ៍បំពងសំលេងគុណភាពសម្លេងល្អជាងមុន ពិរោះបំផុត។ G8 គឺជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោក ដែលប្រើប្រាស់ជាមួយនឹងការផ្ទៀងផ្ទាត់សរសៃឈាមចេញពីបាតដៃកម្រិតខ្ពស់ (advanced palm vein authentication) ដែលអាចសម្រេចទៅបានដោយការបញ្ចូលគ្នានៃកាមេរ៉ា ToF និងសេនស័រចាប់សញ្ញាអ៊ីនហ្វ្រារ៉េដ។ 

ស្មាតហ្វូននេះ ក៏មានលក្ខណៈពិសេសគឺ Air Motion ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆ្លើយការខល ការប្តូររវាងកម្មវិធីជាច្រើន ឬឡើងចុះសំលេងដោយមិនចាំបាច់ប៉ះទូរស័ព្ទនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា LG និយាយថាខ្លួនគ្រោងនឹងបញ្ចេញស្មាតហ្វូន 5G ដំបូងរបស់ខ្លួនជាមួយនឹងអេក្រង់ពាក់កណ្តាលទីពីរដែលអាចផ្ដាច់បាននៅក្នុងឆមាសទីមួយឆ្នាំនេះ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ ឬតម្លៃរបស់វានោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន