no-alternative title

Galaxy A90 អេក្រង់ 'Notchless Infinity' នឹងបង្ហាញរូបរាងច្បាស់នៅថ្ងៃទី 10 ខែមេសាក្នុងព្រឹត្តិការណ៍ Galaxy Event ឆាប់ៗនេះហើយ

ឥឡូវនេះ យើងបានដឹងថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការលើស្មាតហ្វូន Galaxy A90។ យោងតាមរបាយការណ៍កាលពីមុននេះ បានលើកឡើងថា នេះអាចជាទូរស័ព្ទស៊េរី Galaxy A ដំបូង ដែលមានកាមេរ៉ាលេចឡើង pop-up camera ដែលមានន័យថា អេក្រង់របស់ស្មាតហ្វូននេះ នឹងមិនមាន Notch ឬរន្ធសម្រាប់កាមេរ៉ាថតរូបខ្លួនឯង selfie shooter នោទេ។ ជាមួយគ្នានេះ ក៏មានរបាយការណ៍ខុសៗគ្នា អំពីទីតាំងកាមេរ៉ា។ នៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung នៅឥណ្ឌូណេស៊ី បានលើកឡើងថា ទូរស័ព្ទ A90 នឹងមានអេក្រង់ "Notchless Infinity" ។

ក្រុមហ៊ុន Samsung មិនបានបំពាក់នូវ Notch ធម្មតាសម្រាប់ទូរស័ព្ទរបស់ខ្លួនទេ ប៉ុន្តែក្រុមហ៊ុន បានណែនាំនូវដំណោះស្រាយជាច្រើនសម្រាប់អេក្រង់កាលពីឆ្នាំមុននេះ ដែលរួមមាន Infinity-O, Infinity-U និង Infinity-V ជាដើម។ Infinity-O គឺសាមញ្ញណាស់។ អេក្រង់នេះ គឺបានដាក់កាមេរ៉ានៅក្នុង cutout នៅក្នុងអេក្រង់ខ្លួនតែម្តង។ ទូរស័ព្ទពីរផ្សេងទៀត មិនមាន notches ធំដូច ដែលរកឃើញនៅលើឧបករណ៍ផ្សេងទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេធ្វើឱ្យវត្តមានរបស់ពួកវា មានអារម្មណ៍នៅលើអេក្រង់ ទោះបីពួកគេមានកាមេរ៉ាតែមួយក៏ដោយ។ យោងទៅតាមអេក្រង់ Notchless Display ដ៏ល្អឥតខ្ចោះ សម្រាប់ទូរស័ព្ទ Galaxy A90 ត្រូវបានឃើញនៅ GalaxyClub នៅលើគេហទំព័ររបស់ Samsung ឥណ្ឌូនេស៊ី។ មានបន្ទាត់នៅចុងបញ្ចប់ នៃទំព័រផ្សព្វផ្សាយមួយ សម្រាប់ព្រឹត្តិការណ៍ នាថ្ងៃទី 10 ខែមេសា របស់ក្រុមហ៊ុន Samsung ដែលមានន័យថា "អេក្រង់ Notchless Infinity អាចប្រើបានតែនៅលើ Galaxy A90 ប៉ុណ្ណោះ" ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គេទំព័រនេះ មិនមានការបង្ហាញរូបភាព Render នៃទូរស័ព្ទ Galaxy A90 ទេ ដូច្នេះនៅមិនទាន់ដឹងឡើយទេ ដែលមិនដឹងថា កន្លែងណាដែលត្រូវដាក់កាមេរ៉ា នឹងដូចនៅលើឧបករណ៍នេះ។ ទំព័រផ្សព្វផ្សាយ ត្រូវបានដកចេញ ប៉ុន្តែកំណែ Cached Version របស់វា អាចរកបានពី Google។ យោងតាមរបាយការណ៍នាពេលថ្មីៗនេះ បានឱ្យដឹងថា ស្មាតហ្វូន Galaxy A90 នឹងមានកាមេរ៉ា ដែលអាចហូតឡើង និងបង្វិលបាន។ នេះមានន័យថា នឹងមានប្រព័ន្ធកាមេរ៉ាមួយ ដែលមាន Sensor 48 Megapixel ដែលអាចប្រើជាកាមេរ៉ាខាងមុខ និងខាងក្រោយ។ ដូច្នេះ ស្មាតហ្វូននេះ នឹងអនុញ្ញាតឱ្យផ្នែកខាងមុខរបស់ទូរស័ព្ទ Galaxy A90 អាចបង្ហាញខ្លួន ដោយគ្មាន Notch រឺរន្ធដោតនោះទេ។ យើងនឹងដឹងច្បាស់នៅថ្ងៃទី 10 ខែមេសា នៅពេលព្រឹត្តិការណ៍ Galaxy Event របស់ Samsung នឹងប្រព្រឹត្តទៅនៅពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន