no-alternative title

ឆ្នាំនេះ ការបង្ហាញខ្លួនរបស់ Galaxy A Serie នឹងមានការប្រែប្រួលហើយ! Samsung បញ្ជាក់ថា នឹងកាន់តែប្លែក ហើយឡួយជាងមុន! ‍

ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2015 មក ក្រុមហ៊ុន Samsung តែងតែបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy A3, Galaxy A5 និង Galaxy A7។ ស្រាប់តែនៅពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថ្មីមួយ បានទម្លាយថា នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung នឹងមិនបង្ហាញចេញស្មាតហ្វូន Galaxy A3 នោះទេ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Samsung និយាយទៀតថា ស្មាតហ្វូនដែលនឹងត្រូវប្រកាសចេញនៅឆ្នាំនេះនោះ គឺរួមមានដូចជា Galaxy A5 (2018) និង Galaxy A7 (2018) ជាមួយនឹងស្មាតហ្វូន Galaxy A8 (2018) និង Galaxy A8+ (2018) និងបន្ថែមទៀតថា ស្មាតហ្វូនទាំងនេះ មានរួបរាងកាន់តែប្លែក ហើយឡួយជាងមុន! ‍

ម៉ូដែលទាំងអស់នេះ នឹងបង្ហាញខ្លួននៅលើទីផ្សារឆាប់ៗនេះ។ សម្រាប់ឯកសារនៃ Bluetooth SIG របស់ស្មាតហ្វូន SM-A530F ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូន Galaxy A8 (2018) ដែលនឹងប្រើប្រាស់ប្រព័ន្ធ Bluetooth 5.0។ ប៉ុន្មានថ្ងៃមុនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវលេខកូដ SM-A520F និង SM-A720F សម្រាប់ស្មាតហ្វូន Galaxy A5 (2018) និង Galaxy A8 (2018) រួចហើយផងដែរ។ កាលពីដើមសប្តាហ៍នេះ មានរូបភាពបែកធ្លាយមួយសន្លឹករបស់ស្មាតហ្វូន Galaxy A (2018) ត្រូវបានបង្ហាញខ្លួននៅលើអនឡាញ។ ស្មាតហ្វូននេះ នឹងមានលេខកូដ SM-A730F សម្រាប់ Galaxy A8+ (2018) ។ ឥឡូវនេះ ឯកសាររបស់ Galaxy A8+ (2018) ក៏អាចប្រើប្រាស់នូវស៊ីមបានផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់ពីឯកសារច្បាស់ណាមួយអំពីក្រុមហ៊ុន Samsung នៅឡើយទេ ដែលបបង្ហាញថា ក្រុមហ៊ុនេះ បានសម្រេចចិត្តប្រើប្រាស់នូវលេខម៉ាស៊ីន SM-A530F និង SM-A730F។ គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung មានគោលដៅក្នុងការកំណត់នូវការផលិតស្មាតហ្វូន ដែលជាជំនាន់មួយស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S8 និង Galaxy S8+។ ដោយស្មាតហ្វូនថ្មីនេះ គឺនឹងមានភ្ជាប់ជាមួយនឹងអេក្រង់កម្រិត Infinity Display (18:9 aspect ratio) ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ ប៊ូតុង Bixby និងបន្ទះឈីប Exynos 7885 chipset ឬ Snapdragon 660 chipset ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន